បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mrt អត្ថបទទី ១៣៨
  • ​«​អ្នក​នឹង​ឮ​សូរ​សង្គ្រាម​»​

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ​«​អ្នក​នឹង​ឮ​សូរ​សង្គ្រាម​»​
  • ប្រធានបទឯទៀត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​លោក​យេស៊ូ​បង្រៀន
  • អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ
  • តើ​ការ​ប្រយុទ្ធ​គ្នា​អាច​បញ្ចប់​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • តើយើងអាចដឹងយ៉ាងដូចម្ដេចថា ហាម៉ាគេដូនជិតមកដល់ហើយ?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • សង្គ្រាមបានផ្លាស់ប្រែមុខមាត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • សង្គ្រាម​នៅ​មជ្ឈិមបូព៌ា តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ប្រធានបទឯទៀត
mrt អត្ថបទទី ១៣៨
បណ្ដុំ​រូប​ភាព​៖ លោក​យេស៊ូ​កំពុង​និយាយ​ជា​មួយ​ពួក​អ្នក​កាន់​តាម​លោក​អំពី​គ្រា​ដែល​យើង​កំពុង​រស់​នៅ។ រូប​ភាព​ក្នុង​រង្វង់​អំពី​សង្គ្រាម​នៅ​សម័យ​យើង​៖ ផ្លូវ​ក្នុង​ក្រុង​កំពុង​ឆេះ ដុំ​ភ្លើង​ដ៏​ធំ​ដែល​មក​ពី​ការ​ផ្ទុះ​គ្រាប់​បែក និង​ទាហាន​កំពុង​ដើរ​តាម​ផ្លូវ​ទាំង​មាន​រថក្រោះ​កំពុង​បរ​កាត់​ពី​ក្រោយ។

ចូរ​រៀន​ពី​លោក​យេស៊ូ

«អ្នក​នឹង​ឮ​សូរ​សង្គ្រាម»

អ្នក​ផ្សាយ​ព័ត៌មាន​ម្នាក់​ឈ្មោះ​ចន ស៊ីមសុន បាន​ប្រាប់​ថា​៖‹តាំង​ពី​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​ផ្សាយ​ព័ត៌មាន​អំពី​សង្គ្រាម​ជាង​៤០​នៅ​ទូ​ទាំង​ពិភព​លោក។ ឧទាហរណ៍ ខ្ញុំ​ធ្លាប់​ឃើញ​សង្គ្រាម​ត្រជាក់​ឈាន​ទៅ​ដល់​កម្រិត​ខ្លាំង​បំផុត តែ​សង្គ្រាម​នោះ​ស្រាប់​តែ​ស្ងប់​បាត់​ទៅ​ភ្លាម​មួយ​រំពេច។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សង្គ្រាម​នោះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង ដូច​សង្គ្រាម​នៅ​ឆ្នាំ​២០២៥​ទេ។ មូលហេតុ​មួយ គឺ​ដោយ​សារ​នៅ​ឆ្នាំ​២០២៥​មាន​សង្គ្រាម​ធំ​ៗ​មួយ​ចំនួន ហើយ​សង្គ្រាម​ទាំង​នោះ​បន្ត​មាន​រហូត​ដល់​សព្វ​ថ្ងៃ។ មូលហេតុ​មួយ​ទៀត គឺ​ដោយ​សារ​ប្រទេស​ជា​ច្រើន​អាច​រង​ផល​ប៉ះ​ពាល់​ពី​សង្គ្រាម​ទាំង​នោះ›(BBC world affairs editor)។

សព្វ​ថ្ងៃ​នេះ មនុស្ស​កំពុង​ព្រួយ​បារម្ភ​អំពី​សង្គ្រាម​ដែល​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ទូ​ទាំង​ពិភព​លោក។ ដូច្នេះ មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​តើ​សង្គ្រាម​នឹង​មាន​រហូត​ឬ? តើ​លោក​យេស៊ូ​បង្រៀន​យ៉ាង​ណា?

អ្វី​ដែល​លោក​យេស៊ូ​បង្រៀន

លោក​បាន​ប្រកាស​ទុក​ជា​មុន​អំពី​ស្ថានភាព​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ។ លោក​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​លោក​ថា​៖​«​អ្នក​នឹង​ឮ​សូរ​សង្គ្រាម ហើយ​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម​»។—ម៉ាថាយ ២៤:៦

យើង​ពិបាក​ចិត្ត​ណាស់​ពេល​ឃើញ​សង្គ្រាម​និង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​សព្វ​ថ្ងៃ​នេះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មាន​ហេតុ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម។ ហេតុ​អ្វី? ព្រោះ​លោក​យេស៊ូ​បាន​ប្រាប់​ថា​សង្គ្រាម រួម​ទាំង​ព្រឹត្តិការណ៍​ឯ​ទៀត និង​ចិត្ត​គំនិត​របស់​មនុស្ស គឺ​ជា​«​សញ្ញា​សម្គាល់​»​ដែល​បញ្ជាក់​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​នេះ។ (​ម៉ាថាយ ២៤:៣; លូកា ២១:៧​) នេះ​មាន​ន័យ​ថា​នៅ​ថ្ងៃ​អនាគត​លោក​យេស៊ូ​នឹង​បំបាត់​ចោល​សង្គ្រាម​ឲ្យ​លែង​មាន​ទៀត។ តើ​តាម​របៀប​ណា?

អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ

នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ លោក​យេស៊ូ​«​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត​»។—ចម្រៀង​សរសើរ​ព្រះ ៤៦:៩

ដើម្បី​ស្វែង​យល់​ថែម​ទៀត​អំពី​អនាគត​ដ៏​សុខ​សាន្ត​នេះ​ថា​នឹង​មាន​តាម​របៀប​ណា ហើយ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​អ្នក សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​របៀប​ដែល​សង្គ្រាម​និង​ជម្លោះ​ហិង្សា​នឹង​ត្រូវ​បំបាត់​ចោល​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក