បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mrt អត្ថបទទី ១៣៦
  • ចូរ​លៃ​ទុក​ពេល​ស្វែង​យល់​ពី​ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​លៃ​ទុក​ពេល​ស្វែង​យល់​ពី​ព្រះ
  • ប្រធានបទឯទៀត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖
  • ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថាយ ៥:៣
    «​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថាយ ៥:៣
  • អ្នកអាចរកឃើញសុភមង្គលពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • តើការរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ាគឺយ៉ាងណា?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ?
    តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ?
ប្រធានបទឯទៀត
mrt អត្ថបទទី ១៣៦
បណ្ដុំ​រូប​ភាព​៖ ប្អូន​ៗ​យុវវ័យ​ពី​ប្រទេស​ផ្សេង​ៗ កំពុង​អាន​គម្ពីរ រៀប​ចំ​កាល​វិភាគ​សិក្សា និង​អធិដ្ឋាន។

ចូរ​រៀន​ពី​លោក​យេស៊ូ

ចូរ​លៃ​ទុក​ពេល​ស្វែង​យល់​ពី​ព្រះ

ពេល​អ្នក​លៃ​ទុក​ពេល​ស្វែង​យល់​ពី​ព្រះ ជីវិត​របស់​អ្នក​នឹង​ប្រសើរ​ឡើង។ អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ​ពី​ព្រះ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល។ សូម​ពិចារណា​ប្រសាសន៍​របស់​លោក​យេស៊ូ​ស្ដី​អំពី​រឿង​នេះ។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖

​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថាយ ៥:៣

  • យើង​ទាំង​អស់​គ្នា​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ដូច​ជា​៖ តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? ហេតុ​អ្វី​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ? តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា? ពេល​យើង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ជីវិត​យើង​នឹង​មាន​ន័យ​ខ្លឹម​សារ ហើយ​សប្បាយ​រីករាយ​ជាង។

​«​មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា​»។a—ម៉ាថាយ ៤:៤

  • ធម្មតា យើង​ត្រូវ​ការ​បរិភោគ​អាហារ​ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​ខ្លួន ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​បំពេញ​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​ដែរ។ ដូច្នេះ​ហើយ​លោក​យេស៊ូ​បាន​ប្រាប់​យ៉ាង​ចំ​ៗ​ថា យើង​ត្រូវ​ស្វែង​យល់​ពី​ព្រះ​ជា​ទៀង​ទាត់​ដើម្បី​ទទួល​បាន​ការ​ណែនាំ​ពី​លោក។

​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។—យ៉ូហាន ១៧:១៧

  • លោក​យេស៊ូ​បាន​ប្រាប់​ថា​វិធី​ចម្បង​មួយ​ដែល​ព្រះ​ជួយ​យើង​ឲ្យ​បំពេញ​ការ​ស្រេក​ឃ្លាន​ការ​ណែនាំ​ពី​លោក គឺ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។

យើង​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្វែង​រក​សុភមង្គល​ជា​និរន្តរ៍ ដោយ​លៃ​ទុក​ពេល​ស្វែង​យល់​ពី​ព្រះ និង​រៀន​ថែម​ទៀត​ពី​បណ្ដាំ​លោក។ នៅ​ខាង​ក្រោម​នេះ​មាន​វិធី​ខ្លះ​ដែល​អាច​ជួយ​អ្នក​បាន​៖

  • អាន​គម្ពីរដោយ​ឥត​គិត​ថ្លៃ។

  • ស្នើ​សុំវគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃជា​មួយ​នឹង​អ្នក​បង្រៀន​ផ្ទាល់។

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក