បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​សុក្រ ទី​១៦ ខែ​តុលា

កុំ​បណ្ដោយ​ឲ្យ​ចិត្ត​កូន​បែរ​ទៅ​តាម​ផ្លូវ​របស់​នាង​ឡើយ កុំ​វង្វេង​ចូល​ទៅ​ក្នុង​ផ្លូវ​នោះ​ឲ្យ​សោះ។—សុភ. ៧:២៥

កំណត់​ហេតុ​របស់​សាឡូម៉ូន បង្ហាញ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​ណា​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ គាត់​ប្រហែល​ជា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ក្រោយ​មក​មាន​អារម្មណ៍​ថា​អ្វី​នោះ​បាន​កើត​ឡើង​«​ភ្លាម​»​ ឬ​គាត់​ប្រហែល​ជា​និយាយ​ថា ​«​នោះ​ស្រាប់​តែ​កើត​ឡើង​»។ ប៉ុន្តែ បើ​គាត់​គិត​អំពី​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង គាត់​នឹង​ទំនង​ជា​ឃើញ​ថា​នៅ​ពេល​មុន​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា ដែល​បាន​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នោះ។ ប្រហែល​ជា​គាត់​បាន​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា។ មួយ​វិញ​ទៀត គាត់​ប្រហែល​ជា​ជ្រើស​រើស​ការ​កម្សាន្ត មើល​គេហទំព័រ ឬ​ទៅ​កន្លែង​ដែល​មិន​សម​ត្រឹម​ត្រូវ​សម្រាប់​គ្រិស្ត​សាសនិក។ ម្យ៉ាង​ទៀត គាត់​ក៏​ប្រហែល​ជា​បាន​ឈប់​អធិដ្ឋាន អាន​គម្ពីរ ចូល​រួម​កិច្ច​ប្រជុំ ឬ​ផ្សព្វ​ផ្សាយ។ ដូច​យុវជន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​សុភាសិត គាត់​ប្រហែល​ជា​មិន​មែន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​‹ភ្លាម​ៗ​›​ប៉ុន្មាន​ទេ។ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? យើង​មិន​គ្រាន់​តែ​ត្រូវ​ជៀស​វាង​ពី​អំពើ​ខុស​ឆ្គង​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​អំពើ​ខុស​ឆ្គង​ដែរ។ នេះ​ជា​អ្វី​ដែល​សាឡូម៉ូន​បាន​ពន្យល់​បន្ទាប់​ពី​គាត់​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង។—ម៉ាថ. ៥:២៩, ៣០ w​២៤.០៧ ទំ.១៦ វ.១០​-​១១

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦

ថ្ងៃ​សៅរ៍ ទី​១៧ ខែ​តុលា

យើង​មាន​ទ្រព្យ​វិសេស​នេះ​ក្នុង​ភាជនៈ​ដី។—២កូ. ៤:៧

តើ​ទ្រព្យ​វិសេស​នេះ​ជា​អ្វី? នេះ​គឺ​ជា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ដែល​ជា​កិច្ច​ការ​សង្គ្រោះ​ជីវិត។ (​២កូ. ៤:១​) តើ​ភាជនៈ​ដី​នេះ​ជា​អ្វី? នេះ​ជា​តំណាង​អ្នក​បម្រើ​ព្រះ​ដែល​នាំ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ នៅ​សម័យ​ប៉ូល ឈ្មួញ​បាន​ប្រើ​ភាជនៈ​ដី​ដើម្បី​ដាក់​ទំនិញ​ដែល​មាន​តម្លៃ​ដូច​ជា អាហារ ស្រា និង​លុយ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ​យើង​នូវ​ដំណឹង​ល្អ​ដែល​មាន​តម្លៃ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​មាន​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស្មោះ​ត្រង់​ក្នុង​ការ​នាំ​ដំណឹង​របស់​យើង។ ជួន​កាល យើង​ប្រហែល​ជា​ខ្លាច​មនុស្ស​ឬ​ខ្លាច​គេ​បដិសេធ​យើង។ តើ​យើង​អាច​យក​ឈ្នះ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​សេចក្ដី​អធិដ្ឋាន​របស់​ពួក​សាវ័ក​ពេល​ពួក​គេ​បាន​ត្រូវ​បង្គាប់​មិន​ឲ្យ​ផ្សព្វ​ផ្សាយ។ ជា​ជាង​ភ័យ​ខ្លាច​រហូត​ដល់​ឈប់​ផ្សព្វ​ផ្សាយ ពួក​គេ​បាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ​បន្ត​ប្រកាស​ដោយ​ចិត្ត​ក្លាហាន។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ​ភ្លាម​ៗ។ (​សកម្ម. ៤:១៨, ២៩, ៣១​) បើ​ការ​ខ្លាច​មនុស្ស​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ហ៊ាន​ផ្សព្វ​ផ្សាយ សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​មនុស្ស​ដើម្បី​អ្នក​មិន​ខ្លាច​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ។ w​២៤.០៤ ទំ.១៦ វ.៨​-​៩

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦

ថ្ងៃ​អាទិត្យ ទី​១៨ ខែ​តុលា

ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។—ម៉ាថ. ៦:៩

សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ យើង​ចង់​រួម​ចំណែក​ក្នុង​ការ​ជម្រះ​នាម​របស់​ព្រះ​ពី​ការ​តិះ​ដៀល​របស់​សាថាន​ដែល​បាន​និយាយ​ភូត​ភរ​យ៉ាង​អាក្រក់​អំពី​ព្រះ​យេហូវ៉ា។ (​ដក. ៣:១​-​៥; យ៉ូប ២:៤; យ៉ូន. ៨:៤៤​) ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​ចង់​និយាយ​ការ​ពារ​ព្រះ​របស់​យើង​ដោយ​ប្រាប់​សេចក្ដី​ពិត​អំពី​លោក​ដល់​អស់​អ្នក​ដែល​នឹង​ស្ដាប់។ យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដឹង​ថា​គុណ​សម្បត្តិ​ចម្បង​របស់​លោក​គឺ​សេចក្ដី​ស្រឡាញ់ ហើយ​ថា​របៀប​គ្រប់​គ្រង​របស់​លោក​គឺ​សុចរិត​និង​យុត្តិធម៌ ព្រម​ទាំង​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​របស់​លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​នាំ​មក​នូវ​សន្តិភាព​និង​សុភមង្គល​ដល់​ក្រុម​គ្រួសារ​មនុស្សជាតិ។ (​ចសព. ៣៧:១០, ១១, ២៩; ១​យ៉ូន. ៤:៨​) ពេល​យើង​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ធ្វើ​ឲ្យ​នាម​លោក​បរិសុទ្ធ។ យើង​ក៏​ស្កប់​ចិត្ត​ដោយ​ដឹង​ថា​យើង​កំពុង​រស់​នៅ​ស្រប​តាម​ឈ្មោះ​របស់​យើង។ w​២៤.០៥ ទំ.១៨ វ.១២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក