បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwex អត្ថបទទី ១០
  • គេ​គិត​ថា​គាត់​ជា​គ្រូ​គង្វាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គេ​គិត​ថា​គាត់​ជា​គ្រូ​គង្វាល
  • បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • ការផ្សព្វផ្សាយដោយប្រើរទេះរុញផ្ដល់ប្រយោជន៍នៅទូទាំងពិភពលោក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អ្វីៗដ៏ល្អដែលមកពីស្នាមញញឹមមួយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
ijwex អត្ថបទទី ១០
បុរស​ពីរ​នាក់​នៅ​កន្លែង​ទី​បញ្ចុះ​សព​កំពុង​និយាយ​ជា​មួយ​សាក្សី​ម្នាក់។ បុរស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​កំពុង​បង្ហាញ​ពិធី​បុណ្យ​សព​មួយ​នៅ​ខាង​ក្រោយ​គាត់។

គេ​គិត​ថា​គាត់​ជា​គ្រូ​គង្វាល

បង​អូស្មេន ប្រពន្ធ និង​កូន​ស្រី​របស់​គាត់​កំពុង​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​រទេះ​ដាក់​តាំង​សៀវភៅ​នៅ​ក្រៅ​ទី​បញ្ចុះ​សព​ក្នុង​ប្រទេស​ស៊ីលី។ រំពេច​នោះ មាន​ក្បួន​ដង្ហែ​សព​ដ៏​អធិកអធម​មួយ​បាន​មក​ដល់ អម​ដោយ​ភ្លេង​ឮ​រំពង។ អ្នក​ខ្លះ​បាន​ទៅ​ជួប​និង​បាន​ឱប​អូស្មេន ដោយ​សារ​ពួក​គេ​ច្រឡំ​ថា​គាត់​ជា​គ្រូ​គង្វាល ពួក​គេ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​អរគុណ​លោក​គ្រូ​ដែល​មក​ដល់​ទាន់​ពេល។ ពួក​យើង​កំពុង​រង់​ចាំ​លោក!​»។

ទោះ​ជា​អូស្មេន​ព្យាយាម​បក​ស្រាយ​ការ​យល់​ច្រឡំ​នេះ​ក្ដី តែ​ពួក​គេ​ស្ដាប់​គាត់​មិន​បាន​ទេ ដោយ​សារ​សំឡេង​ក្បួន​ដង្ហែ​នោះ​ឮ​ខ្លាំង​ពេក។ រួច​ពួក​គេ​បាន​ចូល​ទៅ​កន្លែង​ទី​បញ្ចុះ​សព តែ​មិន​យូរ​ក្រោយ​មក​មាន​មនុស្ស​ពីរ​បី​នាក់​បាន​ដើរ​ចេញ​មក​រក​គាត់​វិញ ហើយ​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖​«​លោក​គ្រូ យើង​កំពុង​ចាំ​លោក​គ្រូ​នៅ​ទី​បញ្ចុះ​សព​»។

នៅ​ពេល​ដែល​គេ​បន្ថយ​សំឡេង​ក្បួន​ដង្ហែ អូស្មេន​អាច​ពន្យល់​ថា​គាត់​ជា​អ្នក​ណា ហើយ​មូលហេតុ​ដែល​គាត់​មក​ទី​នេះ។ ពេល​ឮ​ដូច្នេះ ពួក​គេ​បាន​ខឹង​នឹង​គ្រូ​គង្វាល​ជា​ខ្លាំង ព្រោះ​គាត់​មិន​បាន​មក​ពិធី​បញ្ចុះ​សព​នោះ​ទេ។ ក្រោយ​មក​ពួក​គេ​បាន​សួរ​អូស្មេន​ថា​៖​«​តើ​បង​អាច​ចូល​មក ហើយ​និយាយ​ពាក្យ​ខ្លះ​ៗ​ពី​គម្ពីរ​ទៅ​កាន់​អ្នក​ចូល​រួម​បាន​ទេ?​»។ អូស្មេន​ក៏​យល់​ព្រម។

ពេល​កំពុង​ដើរ​ទៅ​ទី​បញ្ចុះ​សព អូស្មេន​បាន​សួរ​ពួក​គេ​អំពី​អ្នក​ដែល​បាន​ស្លាប់ ហើយ​បាន​គិត​អំពី​ខ​គម្ពីរ​ខ្លះ​ៗ​ដែល​គាត់​អាច​ចែក​រំលែក។ ពេល​ដល់​ទី​បញ្ចុះ​សព គាត់​បាន​ណែនាំ​ខ្លួន និង​ពន្យល់​ថា​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​ថា​គាត់​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

គាត់​បាន​បង្ហាញ​ខ​គម្ពីរ​នៅ​ការ​បើក​បង្ហាញ ២១:៣, ៤ និង​យ៉ូហាន ៥:២៨, ២៩ ហើយ​ពន្យល់​ថា​ព្រះ​មិន​មាន​គោល​បំណង​ឲ្យ​មនុស្ស​ស្លាប់​ទេ។ គាត់​បាន​ប្រាប់​ថា បន្តិច​ទៀត​ព្រះ​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ពួក​គេ​នឹង​មាន​ឱកាស​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។ ពេលអូស្មេន​ថ្លែង​ចប់ មនុស្ស​ជា​ច្រើន​បាន​មក​ឱប​គាត់​យ៉ាង​កក់​ក្ដៅ ហើយ​អរគុណ​គាត់​ដែល​បាន​ប្រាប់​«​ដំណឹង​ល្អ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​»។ បន្ទាប់​មក គាត់​ត្រឡប់​ទៅ​រទេះ​ដាក់​តាំង​សៀវភៅ​វិញ។

បន្ទាប់​ពី​ពិធី​បុណ្យ​សព​ចប់ អ្នក​ចូល​រួម​ខ្លះ​បាន​មក​កន្លែង​ដែល​អូស្មេន​និង​ក្រុម​គ្រួសារ​របស់​គាត់​កំពុង​ផ្សព្វ​ផ្សាយ។ ពួក​គេ​បាន​សួរ​សំណួរ​អំពី​គម្ពីរ ហើយ​ពិគ្រោះ​គ្នា​យ៉ាង​យូរ។ នៅ​ទី​បំផុត ពួក​គេ​បាន​ចាក​ចេញ​ទៅ​ទាំង​យក​សៀវភៅ​ស្ទើរ​តែ​ទាំង​អស់​ពី​រទេះ​ដាក់​តាំង​សៀវភៅ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក