បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwex អត្ថបទទី ៩
  • គ្រូ​គង្វាល​ទទួល​បាន​ចម្លើយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រូ​គង្វាល​ទទួល​បាន​ចម្លើយ
  • បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
ijwex អត្ថបទទី ៩
ស្ត្រី​ម្នាក់​កំពុង​ចែក​រំលែក​បទ​គម្ពីរ​មួយ​ដល់​គ្រូ​គង្វាល​ដែល​កំពុង​យំ។

គ្រូ​គង្វាល​ទទួល​បាន​ចម្លើយ

នៅ​ថ្ងៃ​មួយ​ពេល​អ៊ីលីសូ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​នៅ​ផ្ទះ​ស្ត្រី​ម្នាក់ មាន​ភ្ញៀវ​មក​លេង​ផ្ទះ​ស្ត្រី​នោះ។ ភ្ញៀវ​នោះ​គឺ​ជា​គ្រូ​គង្វាល​និង​ប្រពន្ធ​របស់​គាត់។ អ៊ីលីសូ​បាន​ឮ​ថា​កូន​ប្រុស​តែ​មួយ​របស់​ពួកគាត់​ទើប​តែ​ស្លាប់។

ពេល​អ៊ីលី​សូ​បាន​ចូល​រួម​រំលែក​ទុក្ខ​ពួក​គាត់ នោះ​គ្រូ​គង្វាល​និង​ប្រពន្ធ​ចាប់​ផ្ដើម​យំ​យ៉ាង​ខ្លាំង។ ក្រោយ​មក គ្រូ​គង្វាល​និយាយ​ដោយ​កំហឹង​ថា​៖​«​ខ្ញុំ​អត់​យល់​ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​ខ្ញុំ​រង​ទុក្ខ​បែប​នេះ! ហេតុ​អ្វី​លោកយក​កូន​ប្រុស​តែ​មួយ​របស់​ខ្ញុំទៅ? ខ្ញុំ​បាន​បម្រើ​ព្រះ​អស់​រយៈ​ពេល​២៨​ឆ្នាំ​ហើយ ខ្ញុំ​បាន​ធ្វើអំពើ​ល្អ​ជា​ច្រើន តែ​លោក​បែរ​ជា​តប​ស្នង​ខ្ញុំ​បែប​នេះ​វិញ! ហេតុ​អ្វី​បាន​ជា​ព្រះ​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ?​»។

អ៊ីលីសូ​ពន្យល់​ពួក​គាត់​ថា​ព្រះ​មិន​បាន​សម្លាប់​កូន​របស់​ពួក​គាត់​ទេ ហើយ​គាត់​ក៏​បាន​ពន្យល់​អំពី​ប្រធានបទ​ផ្សេង​ៗ​ដូច​ជា​ថ្លៃ​លោះ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ និង​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​រឿង​អាក្រក់​កើត​ឡើង​ដែរ។ គ្រូ​គង្វាល​និង​ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​អ៊ីលី​សូ​ថា ពួក​គាត់​បាន​អធិដ្ឋាន​អំពី​រឿង​នេះ ហើយ​នាង​បាន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​ពួក​គាត់​ឆ្ងល់។

នៅ​សប្ដាហ៍​បន្ទាប់ គ្រូ​គង្វាល​និង​ប្រពន្ធ​របស់​គាត់​បាន​មក​ចូល​រួម​សិក្សា​គម្ពីរ​ជា​មួយ​ស្ត្រី​នោះ​ដែរ។ អ៊ីលីសូ​កំពុង​បង្រៀន​ស្ត្រី​នោះ​នូវ​មេ​រៀន​ដែល​មាន​ចំណង​ជើង​ថា​«​សេចក្ដី​សង្ឃឹម​ពិត​សំ​រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​»​ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ពេលពួកគាត់ពិគ្រោះគ្នា​អំពី​រឿង​នេះ ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។

ក្រោយ​មក ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ចូល​រួម​មហាសន្និបាត​ពិសេស​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ទីប៊ីលីស៊ី ប្រទេស​ហ្សកហ្ស៊ី។ មហា​សន្និបាត​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​មក​លើ​ពួក​គាត់ ដោយ​សារ​ពួក​គាត់​បាន​ឃើញ​សេចក្ដី​ស្រឡាញ់​និង​សាមគ្គីភាព​ដ៏​អស្ចារ្យ​នៅ​ទី​នោះ។ គុណ​សម្បត្តិ​បែប​នេះ​ជា​គុណ​សម្បត្តិ​ដែល​ពួក​គាត់​ព្យាយាម​ជួយ​សមាជិក​ក្នុង​វិហារ​របស់​ពួក​គាត់​ឲ្យ​មាន ប៉ុន្តែ​មិន​បាន​ផល​ទេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក