បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwex អត្ថបទទី ១១
  • ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​ទន្លេ​ម៉ារ៉ូនី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​ទន្លេ​ម៉ារ៉ូនី
  • បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ
  • ការ​ទៅ​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​អាម៉េរិក
  • ការ​ទៅ​ដល់​ក្រានសានទី និង​អាផាធូ
  • ​«​យើង​ពិត​ជា​ចង់​ទៅ​ម្ដង​ទៀត​ណាស់!​»​
  • «យើងនៅឯណេះហើយ! សូមចាត់យើងចុះ!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • «ខ្ញុំចង់ធ្វើការឲ្យព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
ijwex អត្ថបទទី ១១
សាក្សី​ព្រះ​យេហូវ៉ា​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ម៉ារ៉ូនី ដើម្បី​ប្រាប់​ដំណឹង​អំពី​គម្ពីរ​ដល់​មនុស្ស​ដែល​រស់​នៅ​ទី​នោះ។

ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​ទន្លេ​ម៉ារ៉ូនី

ព្រៃ​អាម៉ាហ្សូន​ជា​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ដែល​មាន​មនុស្ស​អ៊ូអរ។ តំបន់​នោះ​ស្ថិត​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង ហើយ​មាន​មនុស្ស​ដែល​មក​ពី​កុលសម្ព័ន្ធ ជន​ជាតិ និង​និយាយ​ភាសា​ផ្សេង​ៗ​ជា​ច្រើន​រស់​នៅ​ទី​នោះ។ ដូច្នេះ នៅ​ខែ​កក្កដា ឆ្នាំ​២០១៧ មាន​សាក្សី​ព្រះ​យេហូវ៉ា​មួយ​ក្រុម​ដែល​មាន​គ្នា​១៣​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ទន្លេ​ម៉ារ៉ូនី និង​តំបន់​ដែល​មាន​ទន្លេ​តូច​ៗ​ជា​ច្រើន​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ហ្គីអាណា​បារាំង។ តើ​ពួក​គេ​មាន​គោល​ដៅ​អ្វី? គឺ​ដើម្បី​ទៅ​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ទន្លេ​ទាំង​នោះ​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ។

ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ

មួយ​ខែ​មុន​ធ្វើ​ដំណើរ អ្នក​ចូល​រួម​ទាំង​អស់​បាន​ជុំ​គ្នា​ដើម្បី​រៀប​ចំ​គម្រោង​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​១២​ថ្ងៃ។ បង​ប្រុស​វីនស្លី​ចាំ​ថា​៖​«​យើង​បាន​ស្វែង​យល់​អំពី​ភូមិសាស្ត្រ​និង​ប្រវត្តិសាស្ត្រនៃ​តំបន់​នោះ ហើយ​របៀប​ដែល​យើង​ម្នាក់​ៗ​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ​»។ អ្នក​ចូល​រួម​ម្នាក់​ៗ​មាន​ធុង​មិន​ជ្រាប​ទឹក​មួយ​ដើម្បី​ដាក់​អង្រឹង​និង​មុង។ ពួក​គេ​ត្រូវ​ជិះ​យន្ត​ហោះ​ពីរ​ជើង និង​ធ្វើ​ដំណើរ​អស់​ជា​ច្រើន​ម៉ោង​តាម​ទូក​ឈើ។

ខ្លូត​និង​លីសេត។

ខ្លូត​និង​លីសេត

តើ​បង​ប្អូន​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ទៅ​កន្លែង​នោះ​មាន​អារម្មណ៍​យ៉ាង​ណា? បង​ខ្លូត​និង​បង​លីសេត​ដែល​បាន​ចូល​និវត្តន៍​ហើយ រំភើប​ចិត្ត​ដែល​ពួក​គាត់​មាន​ឱកាស​ចូល​រួម។ ខ្លូត​បាន​និយាយ​ថា​៖​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ​ក៏​ភ័យ​ខ្លាច​បន្តិច​ដែរ។ ខ្ញុំ​បាន​ឮ​ថា​ទន្លេ​នោះ​ហូរ​យ៉ាង​ខ្លាំង ហើយ​អាច​មាន​គ្រោះ​ថ្នាក់​ដែរ​»។ លីសេត​រៀប​រាប់​ថា​៖​«​ខ្ញុំ​បារម្ភ​ថា​ខ្ញុំ​អាច​និយាយ​ភាសា​ជន​ជាតិ​ភាគ​តិច​នៅ​ទី​នោះ​បាន​ឬ​យ៉ាង​ណា​»។

បង​ប្រុស​ម្នាក់​ដែល​បាន​ចូល​រួម​ឈ្មោះ​មីកែល​ក៏​មាន​អារម្មណ៍​ស្រដៀង​គ្នា​ដែរ។ គាត់​និយាយ​ថា​៖​«​ខ្ញុំ​មិន​សូវ​ស្គាល់​កុលសម្ព័ន្ធ​វ៉ាយ៉ាណា​ទេ ដូច្នេះ​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​អំពី​កុលសម្ព័ន្ធ​នេះ​តាម​អ៊ីនធឺណិត ហើយ​រៀន​និយាយ​ភាសា​របស់​ពួក​គេ​ពីរ​បី​ម៉ាត់​»។

បង​ស៊ើលី​និង​បង​ចូហាន​ជា​ប្ដី​របស់​គាត់ បាន​ធ្វើ​បញ្ជី​មួយ​អំពី​ភាសា​ផ្សេង​ៗ​ដែល​មនុស្ស​នៅ​តំបន់​នោះ​និយាយ។ គាត់​ពន្យល់​ថា​៖​«​យើង​បាន​ថត​ចម្លង​វីដេអូ​ខ្លះ​ជា​ភាសា​ទាំង​នោះ​ពី​គេហទំព័រ​jw.org ហើយ​ទិញ​សៀវភៅ​រៀន​ភាសា​វ៉ាយ៉ាណា​»។

ការ​ទៅ​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច​អាម៉េរិក

នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​កក្កដា សាក្សី​មួយ​ក្រុម​នេះ​ជិះ​យន្ត​ហោះ​ទៅ​ក្រុង​សាំងឡូរេនឌូម៉ារ៉ូនី ហើយ​ក្រោយ​មក​ពួក​គាត់​បាន​ជិះ​យន្ត​ហោះ​មួយ​ជើង​ទៀត​ទៅ​ក្រុង​ម៉ារីផាសូឡា នៅ​បែក​ខាង​ត្បូង​នៃ​ប្រទេស​ហ្គីអាណា​បារាំង។

ផែន​ទី​ទ្វីប​អាម៉េរិក​ខាង​ត្បូង។ រូប​ភាព​ក្នុង​រង្វង់​បង្ហាញ​អំពី​ទន្លេ​ម៉ារ៉ូនី​និង​ក្រុង​ផ្សេង​ៗ។ ក្រុង​ទាំង​នោះ(ពី​ជើង​ទៅ​ត្បូង)រួម​មាន សាំងឡូរេនឌូម៉ារ៉ូនី អាផាធូ ក្រានសានទី ម៉ារីផាសូឡា និង​អាន់ថាឃូម ផាតា។

បួន​ថ្ងៃ​បន្ទាប់​មក ក្រុម​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ម៉ារ៉ូនី ដោយ​ជិះ​ទូក​ឈើ​បំពាក់​ដោយ​ម៉ាស៊ីន។ បង​រ៉ូឡេន​បាន​និយាយ​ថា​៖​«​យើង​ឃើញ​ថា​ជន​ជាតិ​ដើម​ភាគ​តិច​អាម៉េរិក​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​គម្ពីរ។ ពួក​គេ​មាន​សំណួរ​ច្រើន ហើយ​ចង់​ឲ្យ​យើង​បង្រៀន​គម្ពីរ​ដល់​ពួក​គេ​»។

នៅ​ភូមិ​មួយ ស៊ើលី​និង​ចូហាន​បាន​ជួប​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​មាន​សាច់​ញាតិ​ដែល​បាន​សម្លាប់​ខ្លួន។ ចូហាន​រៀប​រាប់​ថា​៖​«​យើង​បាន​បង្ហាញ​គាត់​នូវ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​ជន​ជាតិ​ដើម​នៅ​អាម៉េរិក​បាន​រក​ឃើញ​អ្នក​បង្កើត​របស់​គាត់​ពី​JW​ទូរទស្សន៍។ វីដេអូ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នោះ។ ក្រោយ​មក ពួក​គេ​ឲ្យ​អ៊ីមែល​របស់​ពួក​គេ​ដល់​យើង​ដើម្បី​យើង​អាច​បន្ត​ទាក់​ទង​គ្នា​»។

តំបន់​ដែល​ឆ្ងាយ​បំផុត​ដែល​សាក្សី​មួយ​ក្រុម​នេះ​បាន​ទៅ​គឺ​អាន់ថាឃូម ផាតា។ មេ​ភូមិ​បាន​អនុញ្ញាត​ឲ្យ​សាក្សី​ដែល​បាន​ធ្វើ​ដំណើរ​យ៉ាង​ហត់​នឿយ​ទាំង​នេះ​ចង​អង្រឹង​សម្រាក​នៅ​ទី​នោះ។ ពួក​គេ​ក៏​បាន​ងូត​ទឹក​នៅ​ទន្លេ​ដូច​អ្នក​ភូមិ​ដែរ។

ពី​ទី​នោះ សាក្សី​មួយ​ក្រុម​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធ្វេនគី។ អ្នក​នៅ​ភូមិ​នោះ​កំពុង​កើត​ទុក្ខ​ដោយ​សារ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់។ បង​អេរិច​ដែល​ជា​អ្នក​ជួយ​រៀប​ចំ​ការ​ធ្វើ​ដំណើរ​នេះ​បាន​និយាយ​ថា​៖​«​មេ​កុលសម្ព័ន្ធ​បាន​អនុញ្ញាត​ឲ្យ​យើង​ចូល​ក្នុង​ភូមិ​នោះ​ដើម្បី​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កំពុង​កើត​ទុក្ខ​»។ គាត់​បន្ថែម​ថា​៖​«​មេ​ភូមិ​និង​ក្រុម​គ្រួសារ​គាត់​សប្បាយ​ចិត្ត ពេល​យើង​អាន​បទ​គម្ពីរ​ភាសា​វ៉ាយ៉ាណា​ឲ្យ​ពួក​គាត់​ស្ដាប់។ យើង​ក៏​បាន​បង្ហាញ​វីដេអូ​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ​»។

ការ​ទៅ​ដល់​ក្រានសានទី និង​អាផាធូ

បន្ទាប់​មក សាក្សី​មួយ​ក្រុម​នេះ​បាន​ជិះ​យន្ត​ហោះ​កន្លះ​ម៉ោង​ពី​ក្រុង​ម៉ារីផាសូឡា ទៅ​ក្រុង​តូច​មួយ​ហៅ​ថា​ក្រានសានទី។ នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ ពួក​គាត់​បាន​ចែក​រំលែក​ដំណឹង​ពី​គម្ពីរ​ដល់​មនុស្ស​នៅ​តំបន់​នោះ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ពួក​គាត់​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ម៉ារ៉ូនី​អស់​ប្រាំ​ម៉ោង​កន្លះ​ដើម្បី​ទៅ​ភូមិ​អាផាធូ។

រូប​ថត​ពី​លើ​នៃ​ទន្លេ​ម៉ារ៉ូនី និង​ព្រៃ​ស្ដុក​អាម៉ាហ្សូន។

ទន្លេ​ម៉ារ៉ូនី និង​ព្រៃ​ស្ដុក​អាម៉ាហ្សូន​ដែល​នៅ​ចន្លោះ​ម៉ារីផាសូឡា និង​ក្រានសានទី

នៅ​ថ្ងៃ​បន្ទាប់ សាក្សី​មួយ​ក្រុម​នេះ​បាន​ទៅ​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ព្រៃ​ដែល​មាន​កុលសម្ព័ន្ធ​ម៉ារូន​រស់​នៅ។ កុលសម្ព័ន្ធ​នោះ​ជា​កូន​ចៅ​ទាសករ​ជន​ជាតិ​អាហ្វ្រិក ដែល​គេ​បាន​នាំ​ទៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង​ក្នុង​សម័យ​អាណានិគម​សូរីណាម​ជា​ប្រទេស​ជិត​ខាង។ សាក្សី​មួយ​ក្រុម​នេះ​បាន​អញ្ជើញ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ភូមិ​នោះ​ឲ្យ​ចូល​កិច្ច​ប្រជុំ។ ពួក​គាត់​បាន​ដំឡើង​តង់​ធំ​មួយ​ជា​ពិសេស​សម្រាប់​កិច្ច​ប្រជុំ​នេះ។ ខ្លូត​បាន​និយាយ​ថា​៖​«​យើង​មាន​អំណរ​ក្រៃ​លែង​ពេល​ឃើញ​មនុស្ស​ជា​ច្រើន​ចូល​រួម សូម្បី​តែ​យើង​ទើប​តែ​អញ្ជើញ​ពួក​គេ​ភ្លាម​ៗ​នៅ​ព្រឹក​ក៏​ដោយ!​»។ នៅ​កិច្ច​ប្រជុំ​នោះ បង​ខាស្ទិន​បាន​ថ្លែង​សុន្ទរកថា​សាធារណៈ​ជា​ភាសា​អូខាន ដែល​មាន​ចំណង​ជើង​ថា​«​តើ​ជីវិត​យើង​មាន​តែ​ប៉ុណ្ណេះ​ឬ?​»។ មនុស្ស​៩១​នាក់​ពី​ភូមិ​ផ្សេង​ៗ​បាន​ចូល​រួម​កិច្ច​ប្រជុំ​នោះ។

មនុស្ស​ជា​ច្រើន​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រោម​តង់​ធំ​មួយ​ក្នុង​ព្រៃ។

​«​យើង​ពិត​ជា​ចង់​ទៅ​ម្ដង​ទៀត​ណាស់!​»​

នៅ​ទី​បំផុត សាក្សី​មួយ​ក្រុម​នេះ​បាន​ត្រឡប់​ទៅ​ក្រុង​សាំងឡូរេនឌូម៉ារ៉ូនី​វិញ។ ពួក​គាត់​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់​ដោយ​សារ​អ្នក​ភូមិ​ទាំង​នោះ​មាន​ប្រតិកម្ម​ល្អ ហើយ​ទទួល​យក​សៀវភៅ​ផ្សេង​ៗ និង​មើល​វីដេអូ​ជា​ច្រើន​ដែល​អង្គការ​សាក្សី​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ។

លីសេត​ពន្យល់​ថា​៖ ​«​ការ​ចូល​រួម​ធ្វើ​ដំណើរ​នេះ​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ក្រៃ​លែង​មិន​អាច​រក​ពាក្យ​ពណ៌នា​បាន​ទេ​»។ ស៊ីនឌី​ក៏​គិត​ដូច​លីសេត​ដែរ ហើយ​គាត់​និយាយ​ថា​៖​«​បើ​សិន​ជា​អាច ខ្ញុំ​នឹង​សុំ​ចូល​រួម​ឱកាស​បែប​នេះ​ម្ដង​ទៀត។ អ្នក​ត្រូវ​តែ​ពិសោធន៍​ដោយ​ផ្ទាល់​ដើម្បី​ដឹង​ថា​នេះ​សប្បាយ​ខ្លាំង​យ៉ាង​ណា!​»។

ការ​ធ្វើ​ដំណើរ​នេះ​នាំ​ឲ្យ​អ្នក​ចូល​រួម​ខ្លះ​រំភើប​ចិត្ត​ចង់​ទៅ​ម្ដង​ទៀត។ មីកែល​និយាយ​ថា​៖«យើង​ពិត​ជា​ចង់​ទៅ​ម្ដង​ទៀត​ណាស់!»។ វីនស្លី​បាន​រើ​ទៅ​ក្រុង​សាំងឡូរេនឌូម៉ារ៉ូនី។ រីឯ​ខ្លូត​និង​លីសេត​ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ​បាន​សម្រេច​ចិត្ត​រើ​ទៅ​ភូមិ​អាផាធូ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក