ថ្ងៃទី៨-១៤ ខែមិថុនា
យេរេមា ៤-៦
ចម្រៀងលេខ៥៦ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចូរជៀសវាងពីចិត្តគំនិតបះបោររបស់ជនជាតិយូដា
(១០នាទី)
បណ្ដាជនយូដាជាមនុស្សរឹងចចេសនិងបះបោរប្រឆាំង (យេ. ៤:៤, ១៤; w១៣ ១៥/៣ ទំ.៩-១០ វ.៨-៩)
ពួកគេមិនយកចិត្តទុកដាក់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះការប្រព្រឹត្តរបស់ពួកគេទេ (យេ. ៥:៣១; jr ទំ.១១៤ វ.២)
ពួកគេនឹងជួបទុក្ខលំបាកដោយសារពួកគេមិនអើពើនឹងការព្រមានរបស់ព្រះយេហូវ៉ា (យេ. ៦:១៧-១៩)
សូមសួរខ្លួនអ្នកថា ‹តើតាមរបៀបណាខ្ញុំអាចជៀសវាងពីការចាប់ផ្ដើមមានចិត្តគំនិតមិនល្អ?›
បើអ្នកឈឺធ្ងន់ធ្ងរ អ្នកពិតជាចង់ឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យត្រឹមត្រូវដើម្បីអ្នកអាចទទួលការព្យាបាលឲ្យបានឆាប់បំផុត។ ស្រដៀងគ្នាដែរ បើចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ាចុះខ្សោយ អ្នកក៏ចង់ចាត់វិធានការភ្លាមៗដើម្បីផ្សះផ្សាចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោកដែរ។
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
យេ. ៤:១០—តើព្រះយេហូវ៉ាបានបញ្ឆោតរាស្ត្ររបស់លោកក្នុងន័យអ្វី? (w០៧ ១/៤ ទំ.៩ វ.៤)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) យេ. ៥:១-១១ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយសាធារណៈ។ (lmd មេរៀនទី២ ចំណុចទី៣)
៥. ចាប់ផ្ដើមការសន្ទនា
(២នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ (lmd មេរៀនទី១ ចំណុចទី៣)
៦. ត្រឡប់ទៅជួប
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ បុគ្គលម្នាក់ប្រាប់ថាគាត់មិនទុកចិត្តព័ត៌មានក្នុងគម្ពីរទេ។ (lmd មេរៀនទី៣ ចំណុចទី៣)
៧. ពន្យល់អំពីជំនឿរបស់អ្នក
(៣នាទី) ការសម្ដែង។ ijwfq អត្ថបទទី៥—ប្រធានបទ៖ ហេតុអ្វីសាសនារបស់អ្នករាល់គ្នាហៅថា សាក្សីព្រះយេហូវ៉ា? (th ចំណុចហាត់រៀនទី៧)
ចម្រៀងលេខ៦០
៨. ចូរការពារខ្លួនពីព័ត៌មានមិនត្រឹមត្រូវ
(៨នាទី) ការពិគ្រោះ។
នៅអ៊ីស្រាអែលសម័យបុរាណ អ្នកប្រកាសទំនាយមិនពិតបានបញ្ឆោតបណ្ដាជនដោយប្រាប់ព័ត៌មានដែលស្ដាប់ទៅដូចជាល្អ តែផ្ទុយទៅវិញគឺជាព័ត៌មានមិនត្រឹមត្រូវដែលអាចនាំឲ្យមានគ្រោះថ្នាក់បើពួកគេធ្វើតាម។ (អេ. ៣០:១០; យេ. ៥:៣១)ស្រដៀងគ្នាដែរ សព្វថ្ងៃនេះអស់អ្នកដែលផ្សាយព័ត៌មានមិនពិតច្រើនតែព្យាយាមបញ្ឆោតមនុស្សដោយធ្វើឲ្យអ្វីដែលគេផ្សាយមើលទៅដូចជាល្អ។ តើតាមរបៀបណាអ្នកអាចការពារខ្លួន?
សូមបង្ហាញវីដេអូ ចូរការពារខ្លួនពីព័ត៌មានមិនត្រឹមត្រូវ។ រួចសួរអ្នកស្ដាប់ថា៖
ហេតុអ្វីព័ត៌មានមិនត្រឹមត្រូវអាចនាំឲ្យមានគ្រោះថ្នាក់?
តើបច្ចេកវិទ្យាដែលគេប្រើដើម្បីប្ដូរមុខមាត់និងសំឡេងគឺជាអ្វី? ហើយហេតុអ្វីយើងត្រូវដឹងអំពីរឿងនោះ?
តើយើងអាចធ្វើអ្វីដើម្បីបញ្ជាក់ថាព័ត៌មានដែលយើងទទួលគឺគួរឲ្យទុកចិត្ត?—យ៉ូប ១២:១១
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំទុកចិត្តតែព័ត៌មានណាដែលគាំទ្រទស្សនៈរបស់ខ្ញុំប៉ុណ្ណោះឬ? ឬតើខ្ញុំព្យាយាមបញ្ជាក់ថាព័ត៌មាននោះគឺអាចទុកចិត្តបាន មិនថាខ្ញុំចូលចិត្តឬមិនចូលចិត្តក៏ដោយ?›។
ព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញសង្គមច្រើនតែត្រូវបានកែសម្រួលតាមចំណាប់អារម្មណ៍និងអ្វីដែលយើងធ្លាប់មើលពីមុន។ ដូច្នេះ អ្នកប្រហែលជាត្រូវស្រាវជ្រាវឲ្យបានហ្មត់ចត់ជាងដើម្បីរកព័ត៌មានដែលគួរឲ្យទុកចិត្ត។
៩. សេចក្ដីត្រូវការក្នុងក្រុមជំនុំ
(៧នាទី)
១០. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៩២-៩៣