បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb26 ឧសភា ទំ. ១២-១៣
  • ថ្ងៃ​ទី​១៥​-​២១ ខែ​មិថុនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​១៥​-​២១ ខែ​មិថុនា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៦)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៦)
mwb26 ឧសភា ទំ. ១២-១៣

ថ្ងៃ​ទី​១៥​-​២១ ខែ​មិថុនា

យេរេមា ៧​-​៨

ចម្រៀង​លេខ​១៥២ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ពួក​គេ​មិន​គោរព​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើយ

​(​១០​នាទី​)

ជនជាតិ​យូដា​ជា​ច្រើន​នាក់​គិត​ថា​វិហារ​របស់​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​ពួក​គេ ទោះ​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្ដី (​យេ. ៧:៤, ៨​-​១០; mwb១៧.០៣ ទំ.៣​)

ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បាន​បង្ខូច​នាម​របស់​ព្រះ​យេហូវ៉ា (​យេ. ៧:១១; it ​«​ព្រះ​យេហូវ៉ា​»​ វ.៧៨​)

ព្រះ​យេហូវ៉ា​បាន​ប្រើ​គំរូ​របស់​ស៊ីឡូរ​ដើម្បី​បង្ហាញ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​វិហារ (​យេ. ៧:១២​-​១៤; w​១៥ ១៥/៩ ទំ.៣២ វ.១៧​)


សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​គ្រប់​ពេល​ឬ​ទេ?›

បណ្ដុំ​រូប​ភាព​៖ ១. បង​ប្រុស​ម្នាក់​ស្រែក​ដាក់​អ្នក​រួម​ការ​ងារ​របស់​គាត់។ ២. បង​ប្រុស​នោះ​ស្វាគមន៍​បង​ប្រុស​ម្នាក់​ទៀត​នៅ​សាល​ប្រជុំ​ដោយ​សប្បុរស។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • យេ. ៨:២២—តើ​ឃ្លា​ដែល​ថា​«​នៅ​ស្រុក​គីលាត…គ្មាន​ប្រេង​បាលសាម​»​មាន​អត្ថន័យ​អ្វី? (​jr ទំ.១៣៥ វ.១៤​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ យេ. ៨:៤​-​១៣ (​th ចំណុច​ហាត់​រៀន​ទី​២​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ​(​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ប្រាប់​អំពី​ចំណុច​មួយ​ពី​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក នៃ​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៣​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ lff មេ​រៀន​ទី​១៩ ចំណុច​ទី​៦ (​th ចំណុច​ហាត់​រៀន​ទី​១៩​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៩១

៧. របៀប​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សាល​ប្រជុំ​របស់​យើង

​(​៥​នាទី​) ការ​ពិគ្រោះ។

ឈុត​មួយ​ពី​វីដេអូ​«​ចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា ស្រឡាញ់​ផ្ទះ​របស់​ព្រះ​យេហូវ៉ា​»។ សុខលាភ​កំពុង​ជូត​កៅអី​នៅ​សាល​ប្រជុំ។

សូម​បង្ហាញ​វីដេអូ ចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា ស្រឡាញ់​ផ្ទះ​របស់​ព្រះ​យេហូវ៉ា។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​យើង​គួរ​ថែ​ទាំ​សាល​ប្រជុំ​តាម​របៀប​ណា? ហើយ​ហេតុ​អ្វី?

សូម​អាន ធីម៉ូថេ​ទី​១ ២:៩, ១០។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​តាម​របៀប​ណា​ទៀត ដែល​បង​ប្អូន​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​ចូល​រួម​កិច្ច​ប្រជុំ?

៨. របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ ការ​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង

​(​១០​នាទី​)ការ​ពិគ្រោះ​ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​អត្ថបទ​ត​ភាគ។ ​សូម​ពន្យល់​អំពី​ការ​ចំណាយ​ផ្សេង​ៗ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ថែ​ទាំ​សាល​ប្រជុំ​របស់​អ្នក។​—hdu អត្ថបទ​ទី​៣០

  • តើ​មាន​ការ​ចំណាយ​អ្វី​ខ្លះ​ដើម្បី​ថែ​ទាំ​សាល​ប្រជុំ​ឲ្យ​នៅ​តែ​មាន​គុណភាព​ល្អ? ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់​ម្ល៉េះ?

  • តើ​អ្នក​ឲ្យ​តម្លៃ​យ៉ាង​ណា​ចំពោះ​របៀប​ដែល​គម្រោង​ជួស​ជុល​ធំ​ៗ​បាន​ត្រូវ​រៀប​ចំ​ឡើង​និង​ការ​ទទួល​ថវិកា​សម្រាប់​គម្រោង​ទាំង​នោះ?

  • តើ​អ្នក​អាច​ជួយ​តាម​របៀប​ណា?


ដើម្បី​ដឹង​ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​អាច​ជូន​វិភាគទាន សូម​ចុច​«​គាំទ្រ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​»​នៅ​ខាង​ក្រោម​ទំព័រ​ដើម​នៃ​JW​បណ្ណាល័យឬ​គេហទំព័រ​jw.org។

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb សេចក្ដី​ផ្ដើម​ផ្នែក​ទី​១៤ និង​មេ​រៀន​ទី​៩៤​-​៩៥

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៧១ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក