ថ្ងៃទី១-៧ ខែមិថុនា
យេរេមា ១-៣
ចម្រៀងលេខ៨៤ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
យេរេមាប្រកាសអំពីសេចក្ដីវិនិច្ឆ័យរបស់ព្រះយេហូវ៉ាដល់ពួកអ្នកគោរពប្រណិប័តន៍មិនពិតនៅក្រុងយេរូសាឡិម
១. «ចូរកុំភ័យខ្លាច . . . ព្រោះ‹ខ្ញុំនៅជាមួយនឹងអ្នក›»
(១០នាទី)
[សូមបង្ហាញវីដេអូ គោលសំខាន់ពីសៀវភៅយេរេមា]
ដូចយេរេមា បងប្អូនខ្លះដែលចង់ផ្សព្វផ្សាយភ័យខ្លាចឬគិតថាខ្លួនមិនអាចធ្វើបានឡើយ (យេ. ១:៦)
ព្រះយេហូវ៉ាជួយយើង និងពង្រឹងកម្លាំងចិត្តយើងឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក (យេ. ១:៨, ៩; w១០ ១/១ ទំ.១៥ វ.៧-៨)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
យេ. ២:២៨—តើយើងអាចរៀនអ្វីពីប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់ជនជាតិយូដាដែលមិនស្មោះត្រង់? (w២៣.០៧ ទំ.១៥ វ.៤)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) យេ. ៣:១៤-២៥ (th ចំណុចហាត់រៀនទី១២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ចាប់ផ្ដើមដោយនិយាយអំពីប្រធានបទមួយដែលកើតឡើងថ្មីៗ ក្រោយមកលើកឡើងចំណុចណាមួយពីគម្ពីរស្របតាមអ្វីដែលម្ចាស់ផ្ទះចាប់អារម្មណ៍។ (lmd មេរៀនទី២ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើបង្រៀនគម្ពីរ។ (lmd មេរៀនទី៨ ចំណុចទី៣)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) ការពិគ្រោះជាមួយនឹងសិស្សគម្ពីរដែលមិនរីកចម្រើន។ (lmd មេរៀនទី១២ ចំណុចទី៥)
ចម្រៀងលេខ៧៦
៧. ចូរមានចិត្តក្លាហានដូចយេរេមា
(៦នាទី) ការពិគ្រោះ។
សូមបង្ហាញវីដេអូ ចូររៀនពីមិត្តសម្លាញ់របស់ព្រះយេហូវ៉ា យេរេមា។ រួចសួរអ្នកស្ដាប់ថា៖
តើតាមរបៀបណាយេរេមាបានក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា?—យេ. ១:៦-៨
តើអ្នកចង់ប្រាប់អំពីព្រះយេហូវ៉ាដល់អ្នកណា?
តើអ្នកអាចនិយាយអ្វីដើម្បីជួយគាត់ឲ្យក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា?
៨. «និយាយការពារ . . . ដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ»
(៩នាទី) ការពិគ្រោះ។
យើងត្រូវមានចិត្តក្លាហានកាលដែលយើងផ្សព្វផ្សាយដំណឹងល្អ ហើយនិយាយការពារខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ យើងមិនគ្រាន់តែចង់មានចិត្តក្លាហានប៉ុណ្ណោះទេ តែយើងក៏ចង់បង្ហាញគុណសម្បត្តិជាគ្រិស្តសាសនិកផ្សេងទៀតដែរ។
សូមអាន ពេត្រុសទី១ ៣:១៥។ រួចសួរអ្នកស្ដាប់ថា៖
តើគុណសម្បត្តិណាទៀតដែលសំខាន់ពេលពន្យល់អំពីជំនឿរបស់យើង?
ហេតុអ្វីគុណសម្បត្តិទាំងនេះគឺសំខាន់?
សូមបង្ហាញវីដេអូ «សេចក្ដីសុចរិតពិតនឹងនាំមកនូវសន្តិភាព»។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកបានរៀនអ្វីខ្លះពីវីដេអូនេះដែលអាចជួយអ្នកឲ្យពន្យល់ជំនឿរបស់អ្នកតាមរបៀបដែលបង្ហាញការគោរព ស្ដីអំពីការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា?
សូមចាំថា ពេលនិយាយការពារខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា សូមកុំនិយាយអំពីជម្លោះនយោបាយ។—យ៉ូន. ១៨:៣៦
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៩០-៩១