បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb26 ឧសភា ទំ. ៦-៧
  • ថ្ងៃ​ទី​២៥​-​៣១ ខែ​ឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២៥​-​៣១ ខែ​ឧសភា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៦)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៦)
mwb26 ឧសភា ទំ. ៦-៧

ថ្ងៃ​ទី​២៥​-​៣១ ខែ​ឧសភា

អេសាយ ៦៥​-​៦៦

ចម្រៀង​លេខ​២៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. យើង​ស្រឡាញ់​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប​របស់​យើង!

​(​១០​នាទី​)

អ្នក​បម្រើ​របស់​ព្រះ​មាន​គម្ពីរ​និង​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បន្ត​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប (​អេ. ៦៥:១៣; cl ទំ.២៧៥ វ.១២, ១៤​)

សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​ផ្សេង​ៗ (​អេ. ៦៥:១៤​-​១៧; w​២៤.០៤ ទំ.២២ វ.៩​-​១០​)

គ្មាន​អ្វី​ក្នុង​ពិភព​លោក​នេះ​ដែល​អាច​ប្រៀប​ស្មើ​នឹង​សេចក្ដី​សុខ​សាន្ត​និង​សុវត្ថិភាព​ដែល​យើង​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទេ (​អេ. ៦៥:២៥; w​២៤.០៤ ទំ.២៣ វ.១៣​)


អត្ថន័យ​៖ ពាក្យ​«​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប​»​រៀប​រាប់​អំពី​បរិយាកាស​សុខ​សាន្ត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ក្នុង​សួន​ឧទ្យាន​នេះ យើង​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ជា​មួយ​គ្នា។

បណ្ដុំ​រូប​ភាព​៖ បង​ប្អូន​ប្រុស​ស្រី​កំពុង​ទទួល​ប្រយោជន៍​ពី​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។ ១. ពួក​គាត់​សប្បាយ​និយាយ​ជា​មួយ​បង​ប្អូន​នៅ​សាល​ប្រជុំ។ ២. ពួក​គាត់​សប្បាយ​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ថែ​ទាំ​ទី​ធ្លា​ខាង​ក្រៅ​សាល​ប្រជុំ។ ៣. នៅ​ក្នុង​គុក​បង​ប្រុស​វ័យ​ចាស់​ម្នាក់​កំពុង​និយាយ​លើក​ទឹក​ចិត្ត​ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់។ នៅ​លើ​ជញ្ជាំង​មាន​កាត​និង​សំបុត្រ​ផ្សេង​ៗ​ដែល​មក​ពី​បង​ប្អូន​រួម​ជំនឿ។ ៤. បង​ស្រី​ម្នាក់​ដែល​កំពុង​ឈឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​សប្បាយ​កាល​ដែល​ប្ដី​ប្រពន្ធ​មួយ​គូ​មក​សួរ​សុខ​ទុក្ខ​គាត់។ ប្រពន្ធ​កាន់​ដៃ​របស់​បង​ស្រី​នោះ ហើយ​ប្ដី​កាន់​កន្ត្រក​ផ្លែ​ឈើ​ដែល​មាន​កាត​ភ្ជាប់​ជា​មួយ។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • អេ. ៦៦:២៤—តើ​តាម​របៀប​ណា​ខ​គម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​ពាក្យ​របស់​លោក​យេស៊ូ​អំពី​កេហេណា ដែល​បាន​កត់​ទុក​នៅ ម៉ាកុស ៩:៤៧, ៤៨ ? (​it ​«​កេហេណា​»​ វ.៦​-​៧​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ អេ. ៦៥:១៧​-​២៥ (​th ចំណុច​ហាត់​រៀន​ទី​១០​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ រក​ឱកាស​ប្រាប់​បុគ្គល​ម្នាក់​ថា​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ បុគ្គល​ម្នាក់​ចង់​ឈ្លោះ​ប្រកែក​ជា​មួយ​អ្នក។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៥​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ប្រើ​ខិត្តប័ណ្ណ​មួយ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា។ (​lmd មេ​រៀន​ទី​១ ចំណុច​ទី​៤​)

៧. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៣​នាទី​)​ ការ​សម្ដែង។ ijwbq អត្ថបទ​ទី​៨៧—ប្រធានបទ​៖ តើ​អ្នក​ណា​ជា​សត្រូវ​របស់​គ្រិស្ត? (​th ចំណុច​ហាត់​រៀន​ទី​១៧​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៨០

៨. តើ​អ្នក​ខក​ខាន​ឱកាស​ទទួល​ប្រយោជន៍​ឬ​ទេ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

បណ្ដុំ​រូប​ភាព​៖ ឈុត​ផ្សេង​ៗ​ពី​វីដេអូ​«​តើ​ប្អូន​ៗ​នឹង​ធ្វើ​អ្វី​‹ដោយ​សារ​តែ​ដំណឹង​ល្អ›?​»។ ១. ប្អូន​ប្រុស​តូម៉ូហ៊ីរ៉ូ នីស៊ីមូរ៉ា ធ្វើ​ការ​នៅ​បេតអែល​ខាង​ផ្នែក​បោះ​ពុម្ព។ ២. បង​ស្រី​ហេភីនឹស ម៉ាបូ ធ្វើ​ការ​នៅ​ការិយាល័យ​បក​ប្រែ។ ៣. រ៉ាយនើ​និង​កេសៀ ហ្វេណានដូ បម្រើ​នៅ​ផ្នែក​សាង​សង់​កំពុង​ស្វាគមន៍​បង​ប្រុស​ម្នាក់។ ៤. បង​ប្រុស​ចច ថេឡាន ធ្វើ​ការ​ជា​មួយ​បង​ប្រុស​ឯ​ទៀត​នៅ​ផ្នែក​កិច្ច​បម្រើ​នៅ​បែ​ត​អែល។ ៥. បង​ស្រី​រ៉ាម៉ូណា វែស​កំពុង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។

តើ​អ្នក​កំពុង​គិត​អំពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ឬ​ទេ? តើ​អ្នក​ព្រួយ​បារម្ភ​ថា​អ្នក​នឹង​បាត់​បង់​ឱកាស​មាន​ជីវិត​ល្អ​ជាង បើ​អ្នក​បម្រើ​ព្រះ​ពេញ​ពេល​ឬ​ទេ? ឬ​ប្រហែល​ជា​អ្នក​ឆ្ងល់​ថា ‹ហេតុ​អ្វី​ខ្ញុំ​គួរ​ធ្វើ​ការ​លះ​បង់​ដើម្បី​បម្រើ​ព្រះ​ថែម​ទៀត បើ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​អស់​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?›។ បើ​ដូច្នេះ​មែន សូម​ចាំ​ថា ព្រះ​យេហូវ៉ា​«​នឹង​មិន​ហួងហែង​អ្វី​ល្អ​ៗ​»​ពី​អស់​អ្នក​ដែល​ទុក​ចិត្ត​លោក​ឡើយ។ (​ចសព. ៨៤:១១, ១២​) ពេល​យើង​មិន​បាន​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​ល្អ​បំផុត នោះ​យើង​នឹង​បាត់​បង់​ឱកាស​ជា​ច្រើន​ដើម្បី​មាន​សុភមង្គល។

ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​រាស្ត្រ​របស់​លោក​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត។ សូម​បង្ហាញ​វីដេអូ តើ​ប្អូន​ៗ​នឹង​ធ្វើ​អ្វី​«​ដោយ​សារ​តែ​ដំណឹង​ល្អ​»​? រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​ប្អូន​ៗ​ទាំង​នេះ​បាន​ទទួល​ពរ​អ្វី​ខ្លះ​ដោយ​សារ​ពួក​គេ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង?

ចុះ​បើ​ស្ថានភាព​របស់​អ្នក​មិន​អនុញ្ញាត​ឲ្យ​អ្នក​បម្រើ​ព្រះ​ពេញ​ពេល? ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​ជូន​លោក​នូវ​អ្វី​ដែល​ល្អ​បំផុត។ ដូច្នេះ​សូម​បន្ត​ជូន​លោក​នូវ​អ្វី​ដែល​ល្អ​បំផុត ដោយ​ដឹង​ថា​លោក​នឹង​«​ចាក់​ពរ​យ៉ាង​លើស​លប់​មក​លើ​អ្នក​រាល់​គ្នា​រហូត​ដល់​លែង​ខ្វះ​អ្វី​ទៀត​»។—ម៉ាឡ. ៣:១០

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​៨៨​-​៨៩

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៥៥ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក