ថ្ងៃទី១៨-២៤ ខែឧសភា
អេសាយ ៦២-៦៤
ចម្រៀងលេខ៤៤ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ជាងស្មូនដែលប្រកបដោយសេចក្ដីស្រឡាញ់និងមេត្តាករុណា
(១០នាទី)
ព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង ទោះជាយើងរងទុក្ខដោយសារតែការសម្រេចចិត្តមិនល្អរបស់យើងក៏ដោយ (អេ. ៦៣:៩; cl ទំ.២៥៣-២៥៤ វ.៧-៩)
ទោះជាលោកមិនការពារយើងពីលទ្ធផលនៃការសម្រេចចិត្តមិនល្អរបស់យើងក៏ដោយ តែលោកនៅតែជួយយើងកាលដែលយើងបន្តព្យាយាមស្មោះត្រង់ចំពោះលោក (w២៣.០៨ ទំ.២៨-២៩ វ.៨-៩)
បើយើងអនុញ្ញាតឲ្យលោកសូនយើង លោកនឹងជួយយើងឲ្យក្លាយទៅជាបុគ្គលដែលមានតម្លៃចំពោះលោក (អេ. ៦៤:៨; w១៣ ១៥/៩ ទំ.២០ វ.១៥-១៧)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អេ. ៦២:៧—តើអេសាយបានបង្ហាញយ៉ាងណាថាគឺសំខាន់ឲ្យអធិដ្ឋានឥតឈប់? (w២២.១១ វ.៩ វ.៧)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អេ. ៦៤:៤-១២ (th ចំណុចហាត់រៀនទី១២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយសាធារណៈ។ ស្វែងរកប្រធានបទដែលបុគ្គលម្នាក់ចាប់អារម្មណ៍ ហើយរៀបចំទាក់ទងគាត់ក្រោយមក។ (lmd មេរៀនទី១ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ សូមប្រើវីដេអូមួយពីឧបករណ៍ដើម្បីបង្រៀនគម្ពីរ។ (lmd មេរៀនទី៩ ចំណុចទី៤)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff ទំ.២៥៤ ប្រអប់«តើខ្ញុំត្រៀមខ្លួនដើម្បីផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំហើយឬនៅ?»។ ពិភាក្សាជាមួយសិស្សគម្ពីរអំពីគោលដៅក្លាយទៅជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ (lmd មេរៀនទី១២ ចំណុចទី៣)
ចម្រៀងលេខ១១៥
៧. ចូរត្រៀមខ្លួនមុនពេលមានគ្រោះមហន្តរាយ ទោះជាយើងគិតថាប្រហែលជាមិនកើតឡើងក៏ដោយ
(១៥នាទី) ការពិគ្រោះ។ ត្រូវថ្លែងដោយអ្នកចាស់ទុំ។ បើមានការរំលឹកពីការិយាល័យសាខានិងក្រុមពួកអ្នកចាស់ទុំ សូមរៀបរាប់។
មហន្តរាយ រួមទាំងអំពើហិង្សា អាចកើតឡើងភ្លាមៗនៅពេលណាក៏បាន។ (អទ. ៩:១១) ទោះជាយើងរស់នៅក្នុងតំបន់ដែលធម្មតាកម្រមានមហន្តរាយធម្មជាតិក៏ដោយ គឺជាការឈ្លាសវៃឲ្យយើងត្រៀមខ្លួនជានិច្ច។ (សុភ. ២២:៣) តើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេច?
ពេលយើងនៅកន្លែងសាធារណៈ សូមយកចិត្តទុកដាក់អំពីអ្វីដែលកំពុងកើតឡើងជុំវិញយើង ហើយសម្គាល់ថាមានច្រកចេញនៅកន្លែងណាខ្លះ ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើន
ចំពោះមហន្តរាយធម្មជាតិ សូមរៀបចំ ហើយតែងតែឆែកមើលកាតាបអាសន្នa និងអ្វីៗដែលយើងត្រូវការក្នុងផ្ទះ។ សូមគិតទុកជាមុនថាកន្លែងណាដែលអ្នកនឹងភៀសខ្លួនទៅពេលមានគ្រោះមហន្តរាយ ហើយសូមប្រាកដថាយើងមានលេខទូរសព្ទក្រុមគ្រួសារនិងមិត្តភក្តិរបស់យើង។—g១៧.៥ ទំ.៤
សូមបង្ហាញវីដេអូ ចូរត្រៀមខ្លួនមុនពេលមានគ្រោះមហន្តរាយ ទោះជាយើងគិតថាប្រហែលជាមិនកើតឡើងក៏ដោយ។ រួចសួរអ្នកស្ដាប់ថា៖
ដំបូង តើបងប្អូនក្នុងវីដេអូគិតយ៉ាងណាអំពីការត្រៀមខ្លួនសម្រាប់មហន្តរាយ?
តើពួកគាត់បានធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួន?
តើតាមរបៀបណាព្រះយេហូវ៉ាផ្ដល់ពរចំពោះពួកគាត់ក្នុងការព្យាយាមត្រៀមខ្លួនសម្រាប់មហន្តរាយ?
តើពួកគាត់បានរៀនអ្វីខ្លះពីបទពិសោធន៍នេះ?
សូមសួរខ្លួនអ្នកថា ‹តើការត្រៀមខ្លួនចំពោះមហន្តរាយនិងការគោរពព្រះយេហូវ៉ា ជាប់ពាក់ព័ន្ធគ្នាយ៉ាងណា?›
គោលដៅ៖ ពេលនៅកន្លែងសាធារណៈសប្តាហ៍នេះ សូមសួរខ្លួនថា ‹តើច្រកចេញណាដែលនៅជិតខ្ញុំជាងគេ?›
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៨៦ សេចក្ដីផ្ដើមផ្នែកទី១៣ និងមេរៀនទី៨៧
សេចក្ដីបញ្ចប់ (៣នាទី) | និងសេចក្ដីអធិដ្ឋាន
a សូមមើលប្រអប់ដែលមានចំណងជើងថា«តើអ្នកមានអ្វីដែលអ្នកត្រូវការទេ?» ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! លេខ៥ ឆ្នាំ២០១៧ ទំ.៦។