បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwex អត្ថបទទី ១
  • «ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន»
  • បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • របៀបដែលកិច្ចបម្រើខាងការផ្ដល់ជំនួយបានជួយដល់គ្រិស្តសាសនិកនៅកោះការីប
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
  • ចូរ​ប្រាប់​ពួក​គេ​ថា​អ្នក​ស្រឡាញ់​ពួក​គេ
    បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
ijwex អត្ថបទទី ១
បង​អៀម៉ា​កំពុង​សរសេរ​សំបុត្រ

​«​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»​

បង​ស្រី​អៀម៉ា​រស់​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​គាត់​មាន​អាយុ​ជិត​៩០​ឆ្នាំ។ ក្រោយ​គាត់​បាន​ជួប​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ពីរ​ដង ហើយ​ក្រោយ​ពី​វះ​កាត់​អស់​ជា​ច្រើន​ដង គាត់​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដូច​ពី​មុន​ទេ។ ឥឡូវ​បង​អៀម៉ា​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​គាត់​ដោយ​សរសេរ​សំបុត្រ​ទៅ​កាន់​សាច់​ញាតិ​និង​អ្នក​ដែល​គាត់​ស្គាល់។ សំបុត្រ​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ច្រើន​តែ​មាន​គេ​ទូរ​សព្ទ​សួរ​គាត់​ថា ពេល​ណា​គាត់​នឹង​ផ្ញើ​សំបុត្រ​មក​ពួក​គេ​ទៀត។ គាត់​ក៏​បាន​ទទួល​សំបុត្រ​អរគុណ​ជា​ច្រើន ហើយ​ពួក​គេ​ស្នើ​សុំ​ឲ្យ​គាត់​បន្ត​សរសេរ​ផ្ញើ​មក​ទៀត។ បង​អៀម៉ា​និយាយ​៖​«​អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​»។

Irma

បង​អៀម៉ា​ក៏​បាន​ផ្ញើ​សំបុត្រ​ទៅ​បុគ្គល​ខ្លះ​ដែល​ស្នាក់​នៅ​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ដែរ ហើយ​គាត់​រៀប​រាប់​ថា​៖​«​ស្ត្រី​វ័យ​ចាស់​ម្នាក់​បាន​ទូរ​សព្ទ​មក​ខ្ញុំ​ថា សំបុត្រ​របស់​ខ្ញុំ​បាន​សម្រាល​ទុក្ខ​គាត់​ណាស់​ក្រោយ​ពី​ប្ដី​របស់​គាត់​ស្លាប់។ គាត់​បាន​ទុក​សំបុត្រ​នោះ​ក្នុង​គម្ពីរ​របស់​គាត់ ហើយ​គាត់​ចូល​ចិត្ត​យក​មក​អាន​នៅ​ពេល​ល្ងាច។ ស្ត្រី​ម្នាក់​ទៀត​ដែល​ប្ដី​របស់​គាត់​ទើប​តែ​បាន​ស្លាប់​ក៏​បាន​និយាយ​ដែរ​ថា សំបុត្រ​ខ្ញុំ​បាន​ជួយ​គាត់​ច្រើន​ជាង​អ្វី​ដែល​គ្រូ​គង្វាល​របស់​គាត់​បាន​ថ្លែង​នៅ​វិហារ​ទៅ​ទៀត។ គាត់​មាន​សំណួរ​ជា​ច្រើន ហើយ​គាត់​សុំ​មក​លេង​ខ្ញុំ​ដើម្បី​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​»។

ស្ត្រី​ម្នាក់ដែល​មិន​មែន​ជា​សាក្សី​ដែល​ធ្លាប់​ស្គាល់​បង​អៀម៉ា បាន​រើ​ទៅ​កន្លែង​ឆ្ងាយ ដូច្នេះ​គាត់​សុំ​បង​អៀម៉ា​ឲ្យ​សរសេរ​សំបុត្រ​ទៅ​គាត់។ បង​អៀម៉ា​ប្រាប់​ថា​៖​«​ស្ត្រី​នោះ​បាន​រក្សា​ទុក​សំបុត្រ​ទាំង​អស់​របស់​ខ្ញុំ។ ក្រោយ​គាត់​ស្លាប់ កូន​ស្រី​របស់​គាត់​បាន​ទូរ​សព្ទ​មក​ខ្ញុំ។ កូន​ស្រី​នោះ​បាន​អាន​សំបុត្រ​ទាំង​អស់​ដែល​ខ្ញុំ​បាន​សរសេរ​ដល់​ម្ដាយ​របស់​គាត់ ហើយ​សុំ​ឲ្យ​ខ្ញុំ​បន្ត​សរសេរ​សំបុត្រ​ដូច​នោះ ដែល​មាន​បទ​គម្ពីរ​ផ្សេង​ៗ​ដល់​គាត់​ដែរ​»។

បង​អៀម៉ា​ពិត​ជា​សប្បាយ​នឹង​កិច្ច​បម្រើ​របស់​គាត់​ណាស់។ គាត់​និយាយ​ថា​៖​«​ខ្ញុំ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បន្ត​បម្រើ​លោក។ ទោះ​ជា​ខ្ញុំ​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក៏​ដោយ ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក