បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwex អត្ថបទទី ២
  • ចូរ​ប្រាប់​ពួក​គេ​ថា​អ្នក​ស្រឡាញ់​ពួក​គេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​ប្រាប់​ពួក​គេ​ថា​អ្នក​ស្រឡាញ់​ពួក​គេ
  • បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
ijwex អត្ថបទទី ២
ស្លាត​កា​អធិដ្ឋាន​កាល​ដែល​ប្ដី​របស់​គាត់​កំពុង​តែ​ដើរ​ចូល​ក្នុង​ផ្ទះ

ចូរ​ប្រាប់​ពួក​គេ​ថា​អ្នក​ស្រឡាញ់​ពួក​គេ

បង​ស្រី​អង់​លី​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​នៅ​ប្រទេស​ប៊ុលហ្គារី។ គាត់​បង្រៀន​គម្ពីរ​ដល់​ស្ត្រី​ម្នាក់​ឈ្មោះ​ស្លាត​កា ដែល​មាន​ប្ដី​មិន​រៀន​គម្ពីរ​ទេ។ បង​ស្រី​អង់​លី​រៀប​រាប់​ថា​៖​«​ពេល​យើង​ពិភាក្សា​អំពី​ជីវិត​ក្រុម​គ្រួសារ ខ្ញុំ​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រាប់​ប្ដី​និង​កូន​ៗ​ថា​យើង​ស្រឡាញ់​ពួក​គេ។ ស្លាត​កា​បាន​មើល​មុខ​ខ្ញុំ​ទាំង​មាន​ទឹក​មុខ​ក្រៀម​ក្រំ ហើយ​និយាយ​ថា​គាត់​មិន​ដែល​ប្រាប់​ប្ដី​និង​កូន​ស្រី​អាយុ​៩​ឆ្នាំ​របស់​គាត់​ថា គាត់​ស្រឡាញ់​ពួក​គេ​ទេ!​»​

ស្លាត​កា​បាន​ពន្យល់​ថា​៖​«​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​ទាំង​អស់​សម្រាប់​ពួក​គេ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ពាក្យ​ទាំង​នោះ​ទេ​»។ គាត់​បន្ថែម​ថា​៖​«​ម្ដាយ​ខ្ញុំ​មិន​ដែល​ប្រាប់​ថា​គាត់​ស្រឡាញ់​ខ្ញុំ​ទេ ហើយ​យាយ​ខ្ញុំ​ក៏​មិន​ដែល​និយាយ​ថា​គាត់​ស្រឡាញ់​ម្ដាយ​ខ្ញុំ​ដែរ​»។ បង​ស្រី​អង់​លី​បាន​បង្ហាញ​ស្លាត​កា​ថា ព្រះ​យេហូវ៉ា​បាន​និយាយ​ឮ​ៗ​ថា​លោក​ស្រឡាញ់​លោក​យេស៊ូ។ (​ម៉ាថាយ ៣:១៧​) គាត់​បាន​លើក​ទឹក​ចិត្ត​ស្លាត​កា​ឲ្យ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ ហើយ​ដាក់​គោល​ដៅ​ដើម្បី​ប្រាប់​ប្ដី​និង​កូន​របស់​គាត់​ថា​គាត់​ស្រឡាញ់​ពួក​គេ។

បង​ស្រី​អង់​លី​និយាយ​ថា​៖​«​ពីរ​ថ្ងៃ​ក្រោយ​មក ស្លាត​កា​ប្រាប់​ខ្ញុំ​ដោយ​រំភើប​ថា​គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ពេល​ប្ដី​គាត់​មក​ផ្ទះ​វិញ គាត់​ប្រាប់​ប្ដី​ថា​គម្ពីរ​បង្រៀន​ថា​គឺ​សំខាន់​ឲ្យ​ប្រពន្ធ​គោរព​និង​ស្រឡាញ់​ប្ដី​របស់​ខ្លួន។ ក្រោយ​បាន​ផ្អាក​បន្តិច គាត់​ប្រាប់​ប្ដី​ថា​៖‹អូន​ស្រឡាញ់​បង​ណាស់!› ពេល​កូន​ស្រី​របស់​គាត់​មក​ផ្ទះ​វិញ ស្លាត​កា​បាន​ឱប​កូន​ហើយ​ប្រាប់​នាង​ថា​៖‹ម៉ាក់​ស្រឡាញ់​កូន​ណាស់!› ស្លាត​កា​ប្រាប់​ខ្ញុំ​ថា​៖‹ឥឡូវ​ខ្ញុំ​ពិត​ជា​ធូរ​ចិត្ត​និង​សប្បាយ​ជាង។ តាំង​ពី​ដើម​ខ្ញុំ​មិន​មាន​ទម្លាប់​ប្រាប់​អំពី​អារម្មណ៍​ថា​ខ្ញុំ​ស្រឡាញ់​ក្រុម​គ្រួសារ​ខ្ញុំ​ទេ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ឥឡូវ​ខ្ញុំ​អាច​និយាយ​ប្រាប់​ពួក​គេ​ថា​ខ្ញុំ​ស្រឡាញ់​ពួក​គេ​ណាស់›។

បង​ស្រី​អង់​លី​ស្នើ​បង្រៀន​គម្ពីរ​ដល់​ស្ត្រី​ម្នាក់

បង​ស្រី​អង់​លី​បន្ត​ស្នើ​បង្រៀន​គម្ពីរ​នៅ​តំបន់​របស់​គាត់

បង​ស្រី​អង់​លី​បន្ត​ថា​៖​«​មួយ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ជួប​ប្ដី​របស់​ស្លាត​កា ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​៖‹មនុស្ស​ជា​ច្រើន​ប្រាប់​ខ្ញុំ​ថា​ស្លាត​កា​មិន​គួរ​រៀន​គម្ពីរ​ជា​មួយ​បង​ទេ តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​ការ​រៀន​គម្ពីរ​បាន​ជួយ​ក្រុម​គ្រួសារ​យើង។ យើង​មាន​ចំណង​អាពាហ៍ពិពាហ៍​ដែល​កក់​ក្ដៅ​និង​សប្បាយ​ជាង›​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក