បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 មេសា ទំ. ៣២
  • របៀប​យល់​អត្ថន័យ​ឧទាហរណ៍​ក្នុង​គម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀប​យល់​អត្ថន័យ​ឧទាហរណ៍​ក្នុង​គម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 មេសា ទំ. ៣២

យោបល់​សម្រាប់​សិក្សា

របៀប​យល់​អត្ថន័យ​ឧទាហរណ៍​ក្នុង​គម្ពីរ

មាន​ឧទាហរណ៍​រាប់​រយ​នៅ​ក្នុង​គម្ពីរ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ពិបាក​យល់​ឧទាហរណ៍​ទាំង​នោះ។ (​ម៉ាថ. ១៣:១៣​) តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​យល់​អត្ថន័យ​នៃ​ឧទាហរណ៍​ទាំង​នេះ​យ៉ាង​ច្បាស់​ជាង? សូម​ព្យាយាម​ធ្វើ​ដូច​ត​ទៅ​នេះ​៖

  • សូម​កត់​សម្គាល់​ថា តើ​គម្ពីរ​កំពុង​ប្រដូច​អ្វី​ជា​មួយ​នឹង​គ្នា។ ជា​ឧទាហរណ៍ ការ​បើក​បង្ហាញ ៣:៣​ប្រដូច​ការ​មក​ដល់​របស់​លោក​យេស៊ូ ទៅ​នឹង​ការ​មក​ដល់​របស់​ចោរ។

  • សូម​គិត​អំពី​ភាព​ស្រដៀង​គ្នា​នៃ​អ្វី​ទាំង​ពីរ​នោះ។ សូម​គិត​អំពី​មូលហេតុ​ដែល​អ្វី​មួយ​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​អ្វី​មួយ​ទៀត ហើយ​តើ​អ្វី​ទាំង​ពីរ​នេះ​ស្រដៀង​គ្នា​យ៉ាង​ណា។

  • សូម​ទាញ​មេ​រៀន​ត្រឹម​ត្រូវ។ ជួន​កាល បុគ្គល​ណា​ម្នាក់​អាច​យល់​ច្រឡំ​អំពី​អត្ថន័យ​នៃ​ការ​ប្រៀប​ប្រដូច​ណា​មួយ។ ក្នុង​ឧទាហរណ៍​ខាង​លើ លោក​យេស៊ូ​មិន​មែន​មក​ដើម្បី​លួច​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ ខ​មុន​និង​ខ​ក្រោយ​នៃ​ខ​គម្ពីរ​នេះ​បង្ហាញ​ថា ការ​មក​ដល់​របស់​លោក​យេស៊ូ​គឺ​មក​ដូច​ជា​ចោរ​ក្នុង​ន័យ​ថា មនុស្ស​មិន​ដឹង​ទុក​ជា​មុន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក