បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 កុម្ភៈ ទំ. ៣០-ទំ. ៣១ វ. ៧
  • សំណួរ​ពី​អ្នក​អាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរ​ពី​អ្នក​អាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • អត្ថបទស្រដៀងគ្នា
  • សំណួរ​ពី​អ្នក​អាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សាសនា? តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • ចូរជាប់រវល់ក្នុងកិច្ចការរបស់ព្រះនៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • របៀបដែលពិភពលោកនេះនឹងមកដល់ទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 កុម្ភៈ ទំ. ៣០-ទំ. ៣១ វ. ៧
ពួក​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​ឈរ​នៅ​ជិត​អគារ​អង្គការ​សហប្រជាជាតិ ហើយ​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ធំ​ដែល​រំភើប​ចិត្ត។

សំណួរ​ពី​អ្នក​អាន

តើ​ពេល​ណា​ប្រជា​ជាតិ​នានា​នឹង​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​?

ដូច​យើង​បាន​ពិចារណា​ក្នុង​«​សំណួរ​ពី​អ្នក​អាន​»​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាមaថ្មី​ៗ​នេះ មិន​យូរ​ទៀត​ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​«​ស្នែង​១០​»​(​រដ្ឋាភិបាល​ទាំង​អស់​) ឲ្យ​ធ្វើ​តាម​«​គំនិត​របស់​លោក​»​ ពោល​គឺ​ឲ្យ​ពួក​គេ​ផ្ដល់​កម្លាំង​និង​អំណាច​ដល់​«​សត្វ​សាហាវ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ឆ្អៅ​»​ដែល​ជា​អង្គការ​សហប្រជាជាតិ។ ក្នុង​គម្ពីរ សត្វ​នោះ​ក៏​បាន​ត្រូវ​ហៅ​ជា​«​រូប​សត្វ​សាហាវ​»​ដែរ។ (​បប. ១៣:១៤, ១៥; ១៧:៣, ១៦, ១៧​) ក្រោយ​មក ​«​ស្នែង​១០​»​និង​សត្វ​សាហាវ​ដែល​ទើប​តែ​ទទួល​អំណាច​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​នោះ នឹង​បំផ្លាញ​សាសនា​មិន​ពិត​នៅ​ទូ​ទាំង​ពិភព​លោក។ តើ​ប្រជា​ជាតិ​នានា​នឹង​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​bមុន​ឬ​ក្រោយ​ការបំផ្លាញសាសនាមិនពិត?—១ថែ. ៥:៣

យើង​មិន​ដឹង​ច្បាស់​ថា​ប្រជា​ជាតិ​នានា​នឹង​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​នៅ​ពេល​ណា​ទេ។ បើ​យើង​ដឹង​ព័ត៌មាន​ទាំង​អស់ យើង​នឹង​មិន​ចាំ​បាច់​ចាំ​យាម​និង​ដឹង​ខ្លួន​ជា​និច្ច​ឡើយ។ ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ថា ពួក​គេ​ត្រូវ​«​ចាំ​យាម​»។ (​ម៉ាថ. ២៤:៤២; ២៥:១៣; ២៦:៤១​) ឥឡូវ សូម​ឲ្យ​យើង​ពិចារណា​ទំនាយ​ដែល​ព្រះ​យេហូវ៉ា​ប្រកាស​ទុក​ជា​មុន​តាម​រយៈ​សំបុត្រ​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច។

ប៉ូល​បាន​សរសេរ​ថា​៖ ​«​នៅ​ពេល​ដែល​ពួក​គេ​និយាយ​ថា​៖ ‹មាន​សន្តិភាព​និង​សន្តិសុខ​ហើយ!› នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​កើត​មាន​ដល់​ពួក​គេ​ភ្លាម​មួយ​រំពេច​»។ (​១ថែ. ៥:២, ៣​) សៀវភៅ​របស់​យើង​ច្រើន​តែ​បាន​ពន្យល់​ពាក្យ​នោះ​របស់​សាវ័ក​ប៉ូល​ថា បន្តិច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម នឹង​មាន​ការ​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»។ គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​ដោយ​ការ​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពោល​គឺ​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក។ សៀវភៅ​របស់​យើង​ក៏​បាន​ចែង​ទៀត​ថា ពេល​មាន​ការ​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ នោះ​យើង​នឹង​ដឹង​ថា​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ហៀប​នឹង​ចាប់​ផ្ដើម។

ប៉ុន្តែ ក្រោយ​ពី​គិត​ពិចារណា​បន្ថែម មើល​ទៅ​អាច​មាន​ការ​បក​ស្រាយ​មួយ​ទៀត។ ការ​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ ប្រហែល​ជា​នឹង​កើត​ឡើង​ក្រោយ​ពី​ការ​បំផ្លាញ​សាសនា​មិន​ពិត។ ហេតុ​អ្វី? សូម​គិត​អំពី​មូលហេតុ​មួយ​ចំនួន​ដូច​ត​ទៅ​នេះ​៖

តើ​សាសនា​មិន​ពិត​មាន​ចំណែក​យ៉ាង​ណា​ក្នុង​សង្គ្រាម​របស់​ប្រជា​ជាតិ​នានា? គម្ពីរ​ពន្យល់​ថា​៖ ​«​នៅ​ក្នុង​ក្រុង​នោះ​[​សំដៅ​លើ​«​មេ​ស្ត្រី​ពេស្យា​»​ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​]​មាន​ឈាម​របស់ . . . អស់​អ្នក​ដែល​បាន​ត្រូវ​សម្លាប់​នៅ​ផែន​ដី​»។ (​បប. ១៧:១, ៥; ១៨:២៤​) ក្នុង​ប្រវត្តិសាស្ត្រ មេ​ស្ត្រី​ពេស្យា​បាន​គាំទ្រ​សង្គ្រាម​របស់​ប្រជា​ជាតិ​នានា ហើយ​ច្រើន​តែ​នាំ​ឲ្យ​មាន​ភេរវកម្ម។ ដូច្នេះ សាសនា​មិន​ពិត​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​និង​អំពើ​ឃោរឃៅ មិន​មែន​សន្តិភាព​និង​សន្តិសុខ​ទេ។ នេះ​នាំ​ឲ្យ​មាន​សំណួរ​ថា តើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​ត្រូវ​បំផ្លាញ​ជា​មុន ទើប​ប្រជា​ជាតិ​នានា​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ឬ​ទេ? ប្រហែល​ជា​អាច តែ​យើង​មិន​ច្បាស់​ទេ។

តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​? ប៉ូល​និយាយ​ថា​៖ ​«​នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​កើត​មាន​ដល់​ពួក​គេ​ភ្លាម​មួយ​រំពេច​»។ (​១ថែ. ៥:៣​) បើ​រដ្ឋាភិបាល​ក្នុង​ពិភព​លោក​បំផ្លាញ​សាសនា​មិន​ពិត​ជា​មុន ហើយ​ក្រោយ​មក​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ នោះ​ការ​បំផ្លាញ​ប្រជា​ជាតិ​នានា​ទាំង​នោះ​នឹង​កើត​ឡើង​ភ្លាម​មួយ​រំពេច​បន្ទាប់​ពី​នោះ។

តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ព្រឹត្តិការណ៍​ទាំង​នោះ? ប៉ូល​និយាយ​ថា​៖ ​«​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ភាព​ងងឹត​ទេ ដូច្នេះ​ថ្ងៃ​នោះ​នឹង​មិន​មក​ដោយ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន ដូច​ជា​ពន្លឺ​ថ្ងៃ​មក​ដោយ​ពួក​ចោរ​មិន​ដឹង​ខ្លួន​នោះ​ឡើយ​»។ (​១ថែ. ៥:៤​) សូម​គិត បើ​សាសនា​មិន​ពិត​បាន​ត្រូវ​បំផ្លាញ​ចោល​ជា​មុន ហើយ​ក្រោយ​មក​ប្រជា​ជាតិ​នានា​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​ នោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ដឹង​ថា​ការ​បំផ្លាញ​នៃ​ប្រជា​ជាតិ​នានា​គឺ​ជិត​ណាស់​ហើយ។ ប៉ុន្តែ តាម​ទស្សនៈ​របស់​ប្រជា​ជាតិ​នានា ការ​បំផ្លាញ​របស់​ពួក​គេ​នឹង​មក​ដូច​ជា​ចោរ គឺ​ភ្លាម​ៗ​ដោយ​គ្មាន​ការ​ព្រមាន​ទុក​ជា​មុន​ឡើយ។

ដូច្នេះ អ្វី​ដែល​យើង​ដឹង​ពិត​ប្រាកដ​គឺ នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ ​«​ស្នែង​១០​»​និង​សត្វ​សាហាវ​ដែល​មាន​អំណាច​កាន់​តែ​ខ្លាំង​នឹង​បំផ្លាញ​សាសនា​មិន​ពិត។ នេះ​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ យើង​ក៏​ដឹង​ដែរ​ថា នៅ​ពេល​មួយ​ប្រជា​ជាតិ​នានា​នឹង​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»។ តើ​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? យើង​បាន​ពិចារណា​អ្វី​ពីរ​យ៉ាង​ដែល​ប្រហែល​ជា​អាច​កើត​ឡើង។ ទី​១ ការ​ប្រកាស​នោះ​ប្រហែល​ជា​នឹង​ធ្វើ​ឡើង​មុនការបំផ្លាញសាសនាមិនពិត។ ទី​២ ការ​ប្រកាស​នោះ​ប្រហែល​ជា​នឹង​ធ្វើ​ឡើង​ក្រោយ​ពី​សាសនាមិនពិត​បាន​ត្រូវ​បំផ្លាញ​ទាំង​ស្រុង។ យើង​ត្រូវ​ចាំ​មើល​អ្វី​ដែល​កើត​ឡើង។ ទំនាយ​គម្ពីរ​ច្រើន​តែ​យល់​យ៉ាង​ពេញ​លេញ ពេល​ដែល​នោះ​កំពុង​សម្រេច​ឬ​ក្រោយ​ពី​បាន​ត្រូវ​សម្រេច​ទាំង​ស្រុង។—សូម​ពិនិត្យ​បន្ថែម យ៉ូហាន ១២:១៦

ទម្រាំ​ដល់​ពេល​នោះ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ មិន​មែន​លំដាប់​ពេល​នៃ​ការ​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»​នោះ​ទេ។ យើង​ត្រូវ​«​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»​ដើម្បី​យើង​អាច​ត្រៀម​ខ្លួន​ជា​ស្រេច មិន​ថា​ព្រឹត្តិការណ៍​ទាំង​នេះ​កើត​ឡើង​តាម​លំដាប់​លំដោយ​ណា​ក៏​ដោយ។—១ថែ. ៥:៦

a សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

b ពាក្យ​របស់​សាវ័ក​ប៉ូល​អាច​មាន​ន័យ​ថា​មាន​ការ​ប្រកាស​ជា​បន្ត​បន្ទាប់ ឬ​អាច​មាន​ន័យ​ថា​មាន​ការ​ប្រកាស​តែ​ម្ដង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក