ថ្ងៃទី២៧ ខែមេសា–ថ្ងៃទី៣ ខែឧសភា
អេសាយ ៥៦-៥៧
ចម្រៀងលេខ១២ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. យើងសប្បាយដែលមានព្រះយេហូវ៉ាជាព្រះរបស់យើង
(១០នាទី)
រូបព្រះមិនអាចជួយសង្គ្រោះអស់អ្នកដែលស្រែកសុំជំនួយពីរូបទាំងនោះឡើយ (អេ. ៥៧:១៣; ip-2 ទំ.២៦៩ វ.១៤-១៦)
មនុស្សដែលមិនបម្រើព្រះយេហូវ៉ាមានភាពច្របូកច្របល់និងបែកបាក់គ្នា (អេ. ៥៧:២០; w១៨.០៦ ទំ.៨ វ.១៦)
មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ (អេ. ៥៧:២១; it «សេចក្ដីសុខសាន្ត» វ.៣)
សូមសួរខ្លួនអ្នកថា តើការមានចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ាធ្វើឲ្យជីវិតរបស់ខ្ញុំល្អប្រសើរជាងយ៉ាងដូចម្ដេច?
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អេ. ៥៦:៦, ៧—តើទំនាយនេះកំពុងសម្រេចតាមរបៀបណា? (w០៧ ១/១ ទំ.៩ វ.៧; w០៦ ១/១១ ទំ.២៨ វ.១)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អេ. ៥៦:៤-១២ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ប្រាប់បុគ្គលម្នាក់អំពីអ្វីដែលអ្នកបានរៀននៅកិច្ចប្រជុំថ្មីៗនេះ។ (lmd មេរៀនទី២ ចំណុចទី៤)
៥. ពន្យល់អំពីជំនឿរបស់អ្នក
(៥នាទី) សុន្ទរកថា។ ijwbq អត្ថបទទី៩០—ប្រធានបទ៖ តើការចូលជាសមាជិកក្នុងអង្គការសាសនាណាមួយគឺជាការសំខាន់ឬទេ? (th ចំណុចហាត់រៀនទី១៦)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៤នាទី) lff មេរៀនទី១៩ ចំណុចទី៤ (lmd មេរៀនទី១១ ចំណុចទី៣)
ចម្រៀងលេខ៥៨
៧. កុំឈប់និយាយអំពីព្រះយេហូវ៉ាឡើយ
(១៥នាទី) ការពិគ្រោះ។
មនុស្សដែលមិនស្គាល់ព្រះយេហូវ៉ាគ្មានការណែនាំច្បាស់លាស់ គ្មានគោលបំណងក្នុងជីវិត និងគ្មានសេចក្ដីសង្ឃឹមពិតប្រាកដទេ។ ទោះជាយ៉ាងនេះក៏ដោយ មនុស្សជាច្រើននៅតែបដិសេធដំណឹងល្អអំពីរាជាណាចក្រព្រះ ដោយមិនដឹងថានោះអាចជួយពួកគេទេ។ ខាងក្រោមនេះមានមូលហេតុខ្លះដែលជួយយើងមិនឲ្យធ្លាក់ទឹកចិត្តឬឈប់ព្យាយាម ទោះជាមនុស្សមិនស្ដាប់ដំណឹងដែលយើងផ្សាយក៏ដោយ។—អទ. ១១:៦
តំបន់ផ្សាយរបស់យើងតែងតែផ្លាស់ប្ដូរ។ មនុស្សដែលមិនចាប់អារម្មណ៍អាចប្ដូរផ្ទះ ហើយម្ចាស់ផ្ទះថ្មីប្រហែលព្រមស្ដាប់យើង
យើងអាចជួបមនុស្សផ្សេងនៅផ្ទះនោះ។ យើងប្រហែលជាអាចជួបឪពុកម្ដាយវ័យចាស់ ក្មេងដែលឥឡូវធំពេញវ័យ អ្នកស្នាក់នៅផ្ទះជាមួយ ឬភ្ញៀវដែលមកលេងជាដើម
មនុស្សអាចផ្លាស់ប្ដូរទស្សនៈ។ (១ធី. ១:១៣) ពេលដែលស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅៗ ឬពេលបុគ្គលម្នាក់ជួបសោកនាដកម្មដោយផ្ទាល់ នោះអាចធ្វើឲ្យគាត់ផ្លាស់ប្ដូរទស្សនៈហើយចង់ស្ដាប់ដំណឹងល្អ
ការព្យាយាមរបស់យើងបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា។—លូក. ៦:៤៥; ១យ៉ូន. ៥:៣
សូមបង្ហាញវីដេអូ ព្រះយេហូវ៉ា‹មិននៅឆ្ងាយទេ›។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកបានទាញមេរៀនអ្វីពីការព្យាយាមក្នុងកិច្ចបម្រើផ្សាយរបស់យើង?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៨០-៨១