ថ្ងៃទី២០-២៦ ខែមេសា
អេសាយ ៥៤-៥៥
ចម្រៀងលេខ៨៦ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. តើអ្នកសុខចិត្តលះបង់ប៉ុនណា?
(១០នាទី)
ព្រះយេហូវ៉ាសន្យាថាលោកនឹងបង្ហាត់បង្រៀនកូនៗទាំងអស់របស់លោក (អេ. ៥៤:១៣; w០៩ ១/៩ ទំ.២៤ វ.៣)
យើងត្រូវទិញសេចក្ដីពិតដោយលះបង់ពេលវេលាដើម្បីរៀននិងសិក្សាគម្ពីរ (អេ. ៥៥:១, ២; w១៨.១១ ទំ.៤-៥ វ.៦-៧)
យើងត្រូវខំព្យាយាមដើម្បីអាចស្ដាប់យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែនេះអាចសង្គ្រោះជីវិតយើង (អេ. ៥៥:៣; be ទំ.១៤ វ.៣-៥)
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចធ្វើអ្វីដើម្បីមានទម្លាប់សិក្សាផ្ទាល់ខ្លួនកាន់តែល្អជាង?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អេ. ៥៤:១៧—តើផ្នែកដំបូងនៃបទគម្ពីរនេះរំលឹកយើងអំពីចំណុចសំខាន់បីយ៉ាងអ្វី? (w១៩.០១ ទំ.៦ វ.១៤-១៥)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អេ. ៥៤:១-១០ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(២នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ប្រាប់អំពីចំណុចមួយពីសេចក្ដីពន្យល់បន្ថែម ផ្នែកក នៃសៀវភៅស្ដើងស្រឡាញ់មនុស្ស។ (lmd មេរៀនទី១ ចំណុចទី៤)
៥. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយសាធារណៈ។ ប្រាប់អំពីចំណុចមួយពីសេចក្ដីពន្យល់បន្ថែម ផ្នែកក នៃសៀវភៅស្ដើងស្រឡាញ់មនុស្ស។ (lmd មេរៀនទី២ ចំណុចទី៣)
៦. ត្រឡប់ទៅជួប
(២នាទី) ផ្សព្វផ្សាយសាធារណៈ។ ជូនកាតវីស៊ីតដល់បុគ្គលម្នាក់។ (lmd មេរៀនទី៩ ចំណុចទី៣)
៧. សុន្ទរកថា
(៥នាទី) w១៩.០៥ ទំ.២៧ វ.៨-៩, ទំ.២៩ វ.១៤-១៦—ប្រធានបទ៖ របៀបសិក្សា (th ចំណុចហាត់រៀនទី១៤)
ចម្រៀងលេខ៩៧
៨. កុំឲ្យឧបសគ្គរារាំងអ្នកពីការសិក្សាផ្ទាល់ខ្លួនឡើយ
(១៥នាទី) ការពិគ្រោះ។
មានអ្វីជាច្រើនដែលធ្វើឲ្យយើងពិបាកមានទម្លាប់ល្អក្នុងការសិក្សាផ្ទាល់ខ្លួនជាទៀងទាត់។ សូមស្រមៃថាអ្នកកំពុងព្យាយាមជួយបងប្អូនរួមជំនឿម្នាក់ ដែលពិបាកមានទម្លាប់ល្អក្នុងការសិក្សាផ្ទាល់ខ្លួននិងអានគម្ពីរប្រចាំថ្ងៃ។ គាត់ប្រាប់អ្នកអំពីឧបសគ្គផ្សេងៗ។ សម្រាប់ឧបសគ្គនីមួយៗ យ៉ាងហោចណាស់សូមសរសេរយោបល់ គោលការណ៍គម្ពីរ ឬឯកសារយោងមួយដែលអាចជួយគាត់បាន។
«ខ្ញុំមិនសូវចេះអានទេ»
«ខ្ញុំអត់ចូលចិត្តសិក្សាទេ»
«ខ្ញុំមិនដឹងថាគួរចាប់ផ្ដើមអានគម្ពីរពីណា ហើយមិនដឹងថាគួរអានប៉ុន្មានក្នុងមួយថ្ងៃទេ»
«មានព័ត៌មានច្រើនពេក! ខ្ញុំមិនដឹងថាគួររៀនអ្វីរាល់សប្ដាហ៍ទេ»
«ខ្ញុំរវល់ពេក ដូច្នេះអត់សូវមានពេលសិក្សាទេ»
«ខ្ញុំពិបាកផ្ចង់អារម្មណ៍ ហើយពេលខ្លះខ្ញុំអត់ចាំអ្វីដែលខ្ញុំអានទេ»
សូមបង្ហាញវីដេអូ ការសិក្សាផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាព។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកចង់ធ្វើតាមយោបល់មួយណាដើម្បីធ្វើឲ្យការសិក្សាផ្ទាល់ខ្លួនមានប្រសិទ្ធភាពជាង?
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៧៨-៧៩