កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២០ ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែមេសា
ចម្រៀងលេខ៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២៣ វ. ១០-១៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាំយូអែលទី១ ២៣–២៥ (៨នាទី)
ទី១: សាំយូអែលទី១ ២៣:១៣-២៣ (៣នាទី ឬខ្លីជាង)
ទី២: ព្រះយេហូវ៉ាគឺជាអ្នកបង្កើតដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត—រ៉ូម ១០:១៣; ហេ. ៣:៤; អេ. ៤០:២៦ (៥នាទី)
ទី៣: លោកយេស៊ូជាគំរូល្អក្នុងការស្ដាប់បង្គាប់ព្រះ—lr ទំ. ៣៦ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរប្រព្រឹត្តដូចមនុស្សមានប្រាជ្ញាដោយ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—អេភ. ៥:១៥, ១៦
១៥ នាទី: «ការផ្សព្វផ្សាយជាសាធារណៈដោយដាក់តាំងសៀវភៅផ្សេងៗ»។ ការពិគ្រោះ។ សូមបញ្ជាក់ថាកន្លែងប្រជុំដែលបានចុះឈ្មោះនៅក្រសួងធម្មការរួចហើយអាចរៀបចំដាក់តាំងសៀវភៅផ្សេងៗនៅមាត់ទ្វារខាងក្នុងបាន។ សូមធ្វើការសម្ដែងដូចខាងក្រោម: អ្នកផ្សាយពីរនាក់កំពុងនៅជិតរទេះរុញឬតុមួយ។ ដំបូងអ្នកផ្សាយម្នាក់ញញឹមដាក់អ្នកដែលដើរកាត់។ រួចមក អ្នកផ្សាយម្នាក់ទៀតក៏ញញឹមដាក់បុគ្គលម្នាក់ទៀតដែលដើរកាត់ដែរ ហើយពេលបុគ្គលនោះចូលមកជិត អ្នកផ្សាយក៏និយាយជាមួយនឹងគាត់ដោយរួសរាយរាក់ទាក់។ ទោះជាពេលយើងមិនផ្សព្វផ្សាយដោយដាក់តាំងសៀវភៅផ្សេងៗក៏ដោយ តើយើងអាចធ្វើតាមវិធីនេះយ៉ាងដូចម្ដេច?
១៥ នាទី: «សំបុត្រពីគណៈអភិបាល»។ ការពិគ្រោះ។ ក្រោយមក អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីចំណុចសំខាន់ៗនៃរបាយការណ៍ទូទាំងពិភពលោក។
ចម្រៀងលេខ២៨ និងសេចក្ដីអធិដ្ឋាន