បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៦ ទំ. ៣
  • យើងត្រូវការមិត្តស្មោះត្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងត្រូវការមិត្តស្មោះត្រង់
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​ដែល​យើង​ត្រូវ​ការ​មិត្ត​ស្មោះ​ត្រង់
  • វិធីរក្សាចំណងមិត្ដភាពក្នុងពិភពលោកដែលគ្មានក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អ្នកអាចមានមិត្តភាពជាស្ថាពរ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • របៀប​រក្សា​ចំណង​មិត្តភាព​ជា​គ្រិស្ត​សាសនិក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៦ ទំ. ៣

យើង​ត្រូវ​ការ​មិត្ត​ស្មោះ​ត្រង់

ចិន្នី​និង​ហ្សូ​កំពុង​តែ​និយាយ​ជា​មួយ​គ្នា​យ៉ាង​សកម្ម។ ញញឹម​យ៉ាង​ស្រស់ ភ្នែក​បើក​យ៉ាង​ធំ​ៗ—អ្វី​ៗ​ទាំង​អស់​ក្នុង​ឫកពារ​របស់​គេ បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ម្នាក់​ទៀត​កំពុង​តែ​និយាយ។ ទោះ​បី​គេ​មក​ពី​ប្រទេស​ផ្សេង​គ្នា​ក៏​ដោយ ពួក​គេ​ច្បាស់​ជា​មាន​ចំណូល​ចិត្ត​ជា​ច្រើន​ដូច​គ្នា ហើយ​មាន​ការ​គោរព​ដល់​គ្នា​យ៉ាង​ខ្លាំង។

នៅ​កន្លែង​ផ្សេង​ទៀត អឺរិក​និង​ឌិនីស​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​គ្នា ក្នុង​ការងារ​មួយ​ដែល​គេ​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ស្រួល​ក្នុង​ចិត្ត ហើយ​ក៏​សើច​យ៉ាង​ស្រួល​ដែរ។ កាល​ដែល​គេ​និយាយ​ចំណុច​ចំ​សំខាន់​ៗ ពួក​គេ​បញ្ចេញ​មតិ​ដ៏​ឥត​លាក់​លាម។ ពួក​គេ​មាន​ចិត្ត​គោរព​គ្នា។ ដូច​ចិន្នី​និង​ហ្សូ អឺរិក​និង​ឌិនីស​គឺ​ជា​មិត្ត​ស្មោះ​ត្រង់។

ការ​រៀប​រាប់​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​កក់​ក្ដៅ​ណាស់ ហើយ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​គិត​អំពី​មិត្ត​របស់​អ្នក។ ម្យ៉ាង​ទៀត នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ចង់​បាន​មិត្តភាព​បែប​នោះ​យ៉ាង​ខ្លាំង។ ត្រូវ​ហើយ អ្នក​ក៏​អាច​មាន​មិត្តភាព​យ៉ាង​នេះ​បាន​ដែរ!

ហេតុ​ដែល​យើង​ត្រូវ​ការ​មិត្ត​ស្មោះ​ត្រង់

មិត្តភាព​ដ៏​ល្អ​ជា​ការ​ចាំ​បាច់ សំរាប់​សុខុមាលភាព​ខាង​គំនិត​និង​រូប​រាង​កាយ​របស់​យើង។ ប៉ុន្តែ កាល​ដែល​យើង​មាន​អារម្មណ៍​នៅ​ដាច់​តែ​ឯង នេះ​មិន​មាន​សេចក្ដី​ថា មាន​អ្វី​មួយ​ខុស​នឹង​យើង​ឡើយ។ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​មាន​ប្រសាសន៍​ថា ភាព​នៅ​តែ​ឯកឯង​ជា​ការ​ស្រេក​ឃ្លាន ជា​សញ្ញា​ធម្មតា​ថា​យើង​ត្រូវ​ការ​មិត្តភាព។ យ៉ាង​ណា​ក៏​ដោយ ដូច​ជា​ម្ហូប​អាហារ​អាច​ធ្វើ​ឲ្យ​ធូរ​ហើយ​ធ្វើ​ឲ្យ​លែង​ឃ្លាន នោះ​មិត្តភាព​ត្រឹម​ត្រូវ​ក៏​អាច​បន្ថយ​ភាព​នៅ​តែ​ឯកឯង​ឬ​ថែម​ទាំង​អាច​បំបាត់​វា​ទៅ​ដែរ។ ម្យ៉ាង​ទៀត ការ​មាន​មិត្ត​ល្អ​ដែល​ចាត់​ទុក​យើង​ជា​មាន​តម្លៃ មិន​មែន​ជា​អ្វី​មួយ​ដែល​មិន​អាច​រក​បាន​នោះ​ឡើយ។

មនុស្ស​បាន​បង្កើត​មក​ឲ្យ​មាន​មិត្តភាព​ជា​ចាំ​បាច់។ (លោកុប្បត្តិ ២:១៨) ព្រះ​គម្ពីរ​ចែង​ថា​មិត្ត​ពិត​ម្នាក់«កើត​មក​សំរាប់​គ្រា​លំបាក​ដែរ»។ (សុភាសិត ១៧:១៧) ដូច្នេះ​ហើយ មិត្ត​ពិត​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ដែល​ត្រូវ​ការ។ ប៉ុន្តែ មិត្តភាព​មាន​ន័យ​ច្រើន​ជាង​នោះ​ទៅ​ទៀត មិន​គ្រាន់​តែ​ចេះ​ជួយ​គ្នា ឬ​ជា​មិត្ត​ក្នុង​កិច្ច​ការ​ឬ​ការ​ដើរ​លេង​នោះ​ឡើយ។ មិត្ត​ល្អ​អាច​ធ្វើ​ឲ្យ​មាន​គុណសម្បត្ដិ​ល្អ​ក្នុង​គ្នា​ទៅ​វិញ​ទៅ​មក។ សុភាសិត ២៧:១៧ ចែង​ថា៖ «ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស ក៏​ធ្វើ​ឲ្យ​មិត្ត​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ»។ ដូច​ជា​ដែក​អាច​ប្រើ​សំលៀង​ដែក​ដូច​គ្នា​នោះ មិត្ត​ម្នាក់​ក៏​អាច​មាន​ការ​ជោគ​ជ័យ​ក្នុង​ការ​សំលៀង​សភាព​ខាង​គតិ​និង​ខាង​វិញ្ញាណ​របស់​ម្នាក់​ទៀត​ដែរ។ បើ​សិន​ជា​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ណា​មួយ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត ការ​យល់​ចិត្ត​របស់​មិត្ត​តាម​ទឹក​មុខ​បង្ហាញ​របស់​គេ ឬ​ការ​លើក​ទឹក​ចិត្ត​ពី​ព្រះ​គម្ពីរ នេះ​អាច​ទៅ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​យើង។

ក្នុង​ព្រះ​គម្ពីរ មិត្តភាព​គឺ​ទាក់​ទង​នឹង​សេចក្ដី​ស្រឡាញ់ ការ​យល់​ចិត្ត​គ្នា ការ​ទុក​ចិត្ត​នឹង​រឿង​សំងាត់ និង​មិត្តភាព។ មិត្តភាព​គឺ​អាច​ទាក់​ទង​នឹង​អ្នក​ជិត​ខាង អ្នក​ធ្វើ​ការ​ជា​មួយ ជា​ដើម។ បុគ្គល​ខ្លះ​ចាត់​ទុក​ញាតិ​សន្ដាន​របស់​ខ្លួន​ជា​មិត្ត​ដ៏​ជិត​ដិត។ ប៉ុន្តែ ចំពោះ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ មិត្ត​ស្មោះ​ត្រង់​គឺ​ពិបាក​រក​បាន និង​រក្សា​ឲ្យ​បាន​យូរ​ណាស់។ ហេតុ​អ្វី​ក៏​ដូច្នេះ? តើ​អ្នក​អាច​មាន​មិត្តភាព​ស្មោះ​ត្រង់​ជា​ស្ថាពរ​បាន​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក