ចម្រៀងលេខ១៦២
ចង់បានការណែនាំពីព្រះ
១. ចាប់តាំងពីកើតនៅផែនដី
ព្រះបានឲ្យមនុស្សប្រុសស្រី
មានចិត្តចង់ដឹង បំណងជីវិត
ចង់រស់រានយ៉ាងមានន័យ
គេរកមិនឃើញខកចិន្ដា
យើងឃើញក្នុងបណ្ដាំនៃយ៉ា
បណ្ដាំដែលផ្ដល់ សេចក្ដីសង្ឃឹម
ចិត្តត្រេកអរស្នាមញញឹម។
(បន្ទរ)
សរសើរយេហូវ៉ាជានិច្ច
ពាក្យណែនាំលោក កាន់តាមឥតភ្លេច
បម្រើតែព្រះយេហូវ៉ា
លោកឲ្យអ្វីយើងត្រូវការ
ពាក្យណែនាំព្រះពិត
ខ្ញុំរមែងនឹកគិត។
២. ទោះជារវល់ខ្ញុំទុកពេល
ពាក្យពេចន៍ពីព្រះរំពឹងគិត
រៀនសូត្របណ្ដាំ បំភ្លឺគំនិត
អំពីសេរីភាពពិត
អ្នកមិនទាន់រៀនមានច្រើនណាស់
ខ្ញុំចង់ឲ្យគេមានឱកាស
ដើម្បីបានចិត្ត សុខសាន្តសុខដុម
សុភមង្គលដូចខ្ញុំ។
(បន្ទរ)
សរសើរយេហូវ៉ាជានិច្ច
ពាក្យណែនាំលោក កាន់តាមឥតភ្លេច
បម្រើតែព្រះយេហូវ៉ា
លោកឲ្យអ្វីយើងត្រូវការ
ពាក្យណែនាំព្រះពិត
ខ្ញុំរមែងនឹកគិត
សរសើរយេហូវ៉ាជានិច្ច
ពាក្យណែនាំលោក កាន់តាមឥតភ្លេច
បម្រើតែព្រះយេហូវ៉ា
លោកឲ្យអ្វីយើងត្រូវការ
ពាក្យណែនាំព្រះពិត
ខ្ញុំរមែងនឹកគិត
សរសើរយេហូវ៉ាជានិច្ច
ពាក្យណែនាំលោក កាន់តាមឥតភ្លេច
បម្រើតែព្រះយេហូវ៉ា
លោកឲ្យអ្វីយើងត្រូវការ
ពាក្យណែនាំព្រះពិត
ខ្ញុំរមែងនឹកគិត៕
(សូមពិនិត្យបន្ថែម ចសព. ១:១, ២; ១១២:១; ១១៩:៩៧; អេ. ៤០:៨; ម៉ាថ. ៥:៦; ១៦:២៤; ២ធី. ៤:៤)