បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w26 មិថុនា ទំ. ៣២
  • សំណាញ់​បង់​ត្រី​នៅ​សម័យ​គម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណាញ់​បង់​ត្រី​នៅ​សម័យ​គម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
  • អត្ថបទស្រដៀងគ្នា
  • អ្នកកាន់តាមបួននាក់នឹងក្លាយទៅជាអ្នកនេសាទមនុស្ស
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ការរើសតាំងសិស្សបួនរូប
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូលេចមកជួបអ្នកនេសាទ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៦
w26 មិថុនា ទំ. ៣២

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​គម្ពីរ

សំណាញ់​បង់​ត្រី​នៅ​សម័យ​គម្ពីរ

បុគ្គល​ជា​ច្រើន​ដែល​អាន​គម្ពីរ​នឹក​ចាំ​ថា ពួក​អ្នក​កាន់​តាម​ខ្លះ​របស់​លោក​យេស៊ូ​គឺ​ជា​អ្នក​នេសាទ​ត្រី។ (​ម៉ាក. ១:១៦​-​២០​) ពួក​គេ​ប្រើ​សំណាញ់​ពេល​ចាប់​ត្រី​នៅ​សមុទ្រ​កាលីឡេ។

ដើម្បី​ធ្វើ​សំណាញ់ គេ​យក​ខ្សែ​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ពី​ដើម​ផ្លេច​មក​ចង​ប្រទាក់​គ្នា​ឲ្យ​ចេញ​ជា​ក្រឡា​សំណាញ់។ ទំហំ​នៃ​ក្រឡា​នោះ អាស្រ័យ​ទៅ​លើ​ត្រី​ដែល​ពួក​គេ​ចង់​ចាប់។ សំណាញ់​តូច​មាន​រាង​មូល ហើយ​គេ​ច្រើន​តែ​ចង​ថ្ម​តូច​ៗ​ឬ​ដែក​នៅ​ចុង​សំណាញ់​ដើម្បី​ឲ្យ​លិច​ចូល​ទៅ​ក្នុង​ទឹក។ ក្រោយ​មក គេ​បោះ​វា​ទៅ​ក្នុង​ទឹក​ដើម្បី​ចាប់​ត្រី។ ចំណែក​ឯ​អួន គេ​ចង់​ដុំ​ធ្ងន់​ៗ​នៅ​នឹង​បាត​វា​ដើម្បី​ឲ្យ​លិច​ចូល​ទៅ​ក្នុង​ទឹក ហើយ​នៅ​ក្បាល​អួន​វិញ គេ​ចង​ដុំ​ឈើ​ម្យ៉ាង​ដែល​ស្រាល​ដើម្បី​ឲ្យ​អណ្ដែត។ ក្រោយ​មក គេ​អូស​អួន​ដើម្បី​ចាប់​ត្រី។

សំណាញ់​គឺ​មាន​តម្លៃ​ថ្លៃ។ សំណាញ់​អាច​រហែក​ពេល​វា​ប៉ះ​នឹង​ថ្ម​នៅ​បាត​សមុទ្រ​ឬ​ដោយ​សារ​ចាប់​បាន​ត្រី​ច្រើន។ (​លូក. ៥:៦​) គម្ពីរ​បាន​រៀប​រាប់​ថា យ៉ាកុប​និង​យ៉ូហាន​«​កំពុង​ជួស​ជុល​សំណាញ់​»។ ពួក​គេ​ទំនង​ជា​បាន​ធ្វើ​ដូច្នេះ ដោយ​ប្រើ​ម្ជុល​ដេរ​សំណាញ់​និង​អំបោះ។ (​ម៉ាថ. ៤:២១​) អ្នក​នេសាទ​ត្រី​ទំនង​ជា​ជួស​ជុល​សំណាញ់​ក្រោយ​ពី​នេសាទ​ម្ដង​ៗ។ លូកា​ក៏​បាន​រៀប​រាប់​ដែរ​ថា អ្នក​នេសាទ​កំពុង​«​លាង​អួន​របស់​ពួក​គេ​»​ ដើម្បី​យក​ដី​និង​កាក​សំណល់​ចេញ។ (​លូក. ៥:២​) ក្រោយ​មក អ្នក​នេសាទ​នឹង​ដាក់​ហាល​សំណាញ់​របស់​ពួក​គេ​ឲ្យ​ស្ងួត។ ហេតុ​អ្វី? ប្រហែល​ជា​ដើម្បី​កុំ​ឲ្យ​សំណាញ់​នោះ​ពុក​ផុយ។—អេគ. ៤៧:១០

លោក​យេស៊ូ​បាន​អញ្ជើញ​ពួក​បុរស​ដែល​ចេះ​នេសាទ​ត្រី​ឲ្យ​ទៅ​ជា​«​អ្នក​នេសាទ​មនុស្ស​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក