បុគ្គលក្នុងគម្ពីរ
ចូរចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់អ្នក ដូចម៉ាណាអេន
ម៉ាណាអេននៅក្នុងចំណោមពួកអ្នកនាំមុខក្នុងក្រុមជំនុំអាន់ទីយ៉ូក នាសតវត្សរ៍ទី១។ គាត់«ធ្លាប់រៀនជាមួយនឹងហេរ៉ូឌជាអភិបាលស្រុក»។ (សកម្ម. ១៣:១) ដូច្នេះ ម៉ាណាអេនបានទទួលការអប់រំខ្ពស់ ហើយប្រហែលជាធំឡើងក្នុងគ្រួសារដែលមានស្ដុកស្ដម្ភ។
ទោះជាម៉ាណាអេនមានប្រវត្តិបែបនោះក៏ដោយ គាត់បានសម្រេចចិត្តទៅជាគ្រិស្តសាសនិក ហើយខំធ្វើកិច្ចការក្នុងក្រុមជំនុំ។ គាត់មិនបានប្រើការអប់រំឬការមានទំនាក់ទំនងជាមួយនឹងបុគ្គលដែលមានអំណាច ដើម្បីលើកតម្កើងខ្លួនឡើយ។ ផ្ទុយទៅវិញ គាត់ខំប្រឹងដើម្បីជួយបងប្អូនរួមជំនឿរបស់គាត់។
គំរូរបស់ម៉ាណាអេនបង្ហាញថា ការបម្រើព្រះយេហូវ៉ាគឺសំខាន់ជាងការព្យាយាមឲ្យមានមុខមាត់ក្នុងសង្គម។ ដូចម៉ាណាអេនដែរ យើងគួរចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់ជាងការព្យាយាមចង់ក្លាយជាអ្នកមានឬជាបុគ្គលល្បីល្បាញក្នុងរបៀបរបបពិភពលោកនេះ។ (ម៉ាថ. ៦:៣៣) មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាយើងឲ្យតម្លៃការអប់រំក៏ដោយ យើង«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង» ដោយធ្វើឲ្យប្រាកដថាអ្វីផ្សេងទៀតមិនបំបែរអារម្មណ៍យើងពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—ភី. ១:៩, ១០