យោបល់សម្រាប់សិក្សា
សូមស្រមៃគិតអំពីកំណត់ហេតុក្នុងគម្ពីរ
គម្ពីរមានកំណត់ហេតុពិតជាច្រើនដែលបង្រៀនមេរៀនសំខាន់ៗ។ ដោយស្រមៃគិតអំពីកំណត់ហេតុក្នុងគម្ពីរ យើងអាចយល់ច្បាស់ជាងអំពីអ្វីដែលយើងបានអាន ហើយទទួលប្រយោជន៍ច្រើនជាងពីកំណត់ហេតុនោះ។ សូមគិតអំពីយោបល់មួយចំនួនដែលអាចជួយអ្នកឲ្យស្រមៃគិតអំពីកំណត់ហេតុក្នុងគម្ពីរ។
សូមអានឮៗ។ ការអានគម្ពីរឮៗអាចជួយអ្នកឲ្យយល់សាច់រឿងច្បាស់ជាង។ ពេលអានគម្ពីរជាក្រុមគ្រួសារ អ្នកអាចធ្វើឲ្យកំណត់ហេតុនោះកាន់តែមានភាពរស់រវើក ដោយសុំសមាជិកម្នាក់ៗឲ្យអានពាក្យរបស់បុគ្គលម្នាក់ៗក្នុងគម្ពីរ។
សូមស្រមៃអំពីទិដ្ឋភាពនោះ។ សូមព្យាយាមយល់អំពីគំនិតនិងអារម្មណ៍របស់តួអង្គក្នុងគម្ពីរ។ ជាឧទាហរណ៍ សូមសួរខ្លួនអ្នកថា ‹ហេតុអ្វីបុគ្គលនោះនិយាយឬប្រព្រឹត្តបែបនោះ? បើខ្ញុំស្ថិតក្នុងស្ថានភាពដូចនោះ តើខ្ញុំនឹងមានគំនិតឬអារម្មណ៍បែបណា?›។
សូមគូសរូប។ ការគូសរូបអំពីកំណត់ហេតុគម្ពីរអាចជួយអ្នកឲ្យស្រមៃគិតនិងចាំកំណត់ហេតុនោះជាង សូម្បីតែអ្នកមិនសូវពូកែគូសរូបក៏ដោយ។