យោបល់សម្រាប់សិក្សា
ចូរពង្រឹងទំនុកចិត្តថាព្រះយេហូវ៉ាអាចសង្គ្រោះអ្នក
សូមអាន ជំរឿនបណ្ដាជន ១៣:២៥–១៤:៤ដើម្បីឃើញអំពីរបៀបដែលជនជាតិអ៊ីស្រាអែលមិនទុកចិត្តព្រះយេហូវ៉ា។
ចូរពិចារណាអំពីបរិបទ។ ហេតុអ្វីជនជាតិអ៊ីស្រាអែលគួរមានទំនុកចិត្តថាព្រះយេហូវ៉ាមានសមត្ថភាពសង្គ្រោះពួកគេ កាលដែលពួកគេចាកចេញពីស្រុកអេហ្ស៊ីប? (ចសព. ៧៨:១២-១៦, ៤៣-៥៣) តើអ្វីធ្វើឲ្យពួកគេបាត់បង់ទំនុកចិត្តទៅលើព្រះយេហូវ៉ា? (បច. ១:២៦-២៨) តើយ៉ូស្វេនិងកាលែបបានបង្ហាញទំនុកចិត្តយ៉ាងណាទៅលើព្រះយេហូវ៉ា?—ជប. ១៤:៦-៩
ចូរធ្វើការស្រាវជ្រាវថែមទៀត។ តើជនជាតិអ៊ីស្រាអែលអាចធ្វើអ្វីដើម្បីមានទំនុកចិត្តកាន់តែខ្លាំងទៅលើព្រះយេហូវ៉ា? (ចសព. ៩:១០; ២២:៤; ៧៨:១១) តើទំនុកចិត្តលើព្រះយេហូវ៉ា និងការគោរពចំពោះលោកជាប់ទាក់ទងគ្នាយ៉ាងណា?—ជប. ១៤:១១
ចូរគិតអំពីអ្វីដែលអ្នកបានរៀន។ សូមសួរខ្លួននូវសំណួរដូចតទៅនេះ៖
‹តើស្ថានភាពណាខ្លះអាចសាកល្បងទំនុកចិត្តរបស់ខ្ញុំទាំងស្រុងទៅលើព្រះយេហូវ៉ា?›។
‹តើតាមរបៀបណាខ្ញុំអាចពង្រឹងទំនុកចិត្តរបស់ខ្ញុំទៅលើព្រះយេហូវ៉ានៅឥឡូវនេះ និងនៅថ្ងៃអនាគត?›។
‹កាលដែលគ្រាទុក្ខវេទនាជាខ្លាំងខិតចូលមកដល់ តើខ្ញុំមានទំនុកចិត្តយ៉ាងណា?›។—លូក. ២១:២៥-២៨