បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb26 ឧសភា ទំ. ២-៣
  • ថ្ងៃ​ទី​៤​-​១០ ខែ​ឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​៤​-​១០ ខែ​ឧសភា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៦)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៦)
mwb26 ឧសភា ទំ. ២-៣

ថ្ងៃ​ទី​៤​-​១០ ខែ​ឧសភា

អេសាយ ៥៨​-​៥៩

ចម្រៀង​លេខ​២១ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ?

​(​១០​នាទី​)

ដោយ​ទទួល​អ្នក​ឯ​ទៀត​យ៉ាង​រាក់​ទាក់ (​អេ. ៥៨:៧​-​៩​)

ដោយ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក (​អេ. ៥៨:១៣, ១៤; w​០៦ ១/៧ ទំ.១៤ វ.៩​)

ដោយ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​អ្នក (​អេ. ៥៩:១; w​១៣ ១៥/១ ទំ.១៣ វ.៥​-​៦​)


សូម​សួរ​ខ្លួន​អ្នក​ថា ‹ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ហើយ​តើ​ខ្ញុំ​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពួក​គេ?› (​អេ. ៥៨:១​-​៥; it ​«​តម​អាហារ​»​ វ.៣​)

ម្ដាយ​ម្នាក់​និង​កូន​ស្រី​ពីរ​នាក់​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​តូច​របស់​គាត់ ហើយ​អាន​សៀវភៅ​«​សូម​ស្ដាប់​គ្រូ​ដ៏​ល្អ​ប្រសើរ​»​ដោយ​ទឹក​មុខ​រីករាយ។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • អេ. ៥៩:១១—តើ​បណ្ដា​ជន​អ៊ីស្រាអែល​«​ចេះ​តែ​គ្រហឹម​ដូច​ជា​ខ្លា​ឃ្មុំ​»​ក្នុង​ន័យ​អ្វី? (​it ​«​ខ្លា​ឃ្មុំ​»​ វ.៦​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ អេ. ៥៩:១​-​១២ (​th ចំណុច​ហាត់​រៀន​ទី​១០​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ប្រើ​ខិត្តប័ណ្ណ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា។ (​lmd មេ​រៀន​ទី​១ ចំណុច​ទី​៥​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ប្រាប់​អំពី​ចំណុច​មួយ​ពី​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ក​នៃ​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៤​)

៦. សុន្ទរកថា

​(​៥​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​១៦—ប្រធានបទ​៖ យើង​គួរ​អធិដ្ឋាន​ជា​ទៀង​ទាត់។ (​th ចំណុច​ហាត់​រៀន​ទី​៨​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១០០

៧. ​«​ចូរ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»​

​(​១៥​នាទី​) ការ​ពិគ្រោះ។

ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​«​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។ (​រ៉ូម ១២:១៣​) អស់​អ្នក​ដែល​ធ្វើ​តាម​ការ​ការ​ណែនាំ​នេះ​នឹង​ទទួល​ប្រយោជន៍។​—សុភ. ១១:២៥

ឈុត​មួយ​ពី​វីដេអូ​«​ចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា ចូរ​ទទួល​រាក់​ទាក់​»។ សុខលាភ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​អញ្ជើញ​ក្រុម​គ្រួសារ​ថ្មី​ដែល​ពួក​គេ​បាន​ជួប​នៅ​សាល​ប្រជុំ មក​ផ្ទះ​របស់​ពួក​គេ។

សូម​បង្ហាញ​វីដេអូ ចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា ចូរ​ទទួល​រាក់​ទាក់។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​អ្នក​បាន​រៀន​អ្វី​អំពី​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ពី​វីដេអូ​នេះ?

  • តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់?

ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្ដី​អំពី​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។ (​សកម្ម. ១៤:១៧​) សូម​អាន ការ​បំភ្លឺ​ច្បាប់ ១០:១៧, ១៨។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​អ្នក​បាន​រៀន​អ្វី​ពី​គំរូ​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់?

  • តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​យើង​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ មិន​គ្រាន់​តែ​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​យើង​ប៉ុណ្ណោះ?

  • តើ​គំរូ​អ្នក​ណា​ទៀត​ស្ដី​អំពី​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ដែល​យើង​អាច​រក​ឃើញ​នៅ​ក្នុង​គម្ពីរ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ពួក​គេ?

  • សូម​គិត​អំពី​បង​ប្អូន​ណា​ខ្លះ​ដែល​អ្នក​ចង់​ទទួល​ដោយ​រាក់​ទាក់ ហើយ​កត់​ទុក​អ្វី​ដែល​អ្នក​ចង់​ធ្វើ​សម្រាប់​ពួក​គាត់​នៅ​ខាង​ក្រោម​នេះ​៖

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​៨២​-​៨៣

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៤២ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក