សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែកញ្ញា ឆ្នាំ២០០៩: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ចូរព្យាយាមជាពិសេសដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបគេជាលើកដំបូង។ ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមបង្ហាញយ៉ាងសង្ខេបអំពីការសិក្សាគម្ពីរ ពីរបៀបដែលពួកគាត់អាចទទួលប្រយោជន៍។ តុលា ឆ្នាំ២០០៩: ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណ តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? ដោយមានគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ វិច្ឆិកា ឆ្នាំ២០០៩: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ប្រសិនបើម្ចាស់ផ្ទះមានសៀវភៅនេះហើយ សូមជូនសៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ ឬសៀវភៅឯទៀតដែលបានបោះពុម្ពមុនឆ្នាំ១៩៩៥។ ធ្នូ ឆ្នាំ២០០៩: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។
◼ សុន្ទរកថាពិសេសក្នុងអំឡុងខែដែលមានបុណ្យរំលឹកសម្រាប់ឆ្នាំ២០១០ នឹងត្រូវថ្លែងក្នុងអំឡុងសប្ដាហ៍ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១០។ ប្រធាននៃសុន្ទរកថានឹងជូនដំណឹងនៅពេលក្រោយ។ ក្រុមជំនុំណាដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល ឬមានសន្និបាតនៅសប្ដាហ៍នោះ នឹងលើកមកថ្លែងនៅសប្ដាហ៍បន្ទាប់។ មិនគួរឲ្យមានក្រុមជំនុំណាថ្លែងសុន្ទរកថាពិសេសនេះនៅមុនថ្ងៃទី១២ ខែមេសាឡើយ។