សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែ ឧសភា: ការជាវទស្សនាវដ្ដីប៉មយាម។ ចូរឲ្យមានសៀវភៅស្តើងតម្រូវនៅជាមួយ សំរាប់មនុស្សណាដែលចាប់អារម្មណ៍ ហើយខិតខំចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មិថុនា: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ កក្កដានិងសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រអាចយកមកប្រើបានដូចជា៖ តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម និងតើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? សៀវភៅស្តើងវិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? នោះអាចផ្ដល់ឲ្យតាមពេលដែលសមរម្យ។
▪ ចាប់ផ្ដើមនៅសប្ដាហ៍ដែលចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច នឹងត្រូវសិក្សានៅឯការសិក្សាសៀវភៅតាមក្រុមជំនុំ។ ឯកសារកិច្ចបំរើព្រះរាជាណាចក្រយើងច្បាប់នេះ មានតារាងសិក្សាទាំងស្រុង។ អ្នកអាចថតចម្លងតារាងនោះ ហើយដាក់ក្នុងសៀវភៅរបស់អ្នកផ្ទាល់សំរាប់ការងាយមើល។