បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt កូរិនថូសទី១ ១:១-១៦:២៤
  • កូរិនថូសទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កូរិនថូសទី១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី១

សំបុត្រ​ទី​១​ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស

១ ពី​ខ្ញុំ ប៉ូល ដែល​បាន​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​សាវ័ក*+របស់​គ្រិស្ត​យេស៊ូ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ និង​ពី​សូស្តែន​ជា​បង​ប្រុស​របស់​យើង ២ ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ក្រុង​កូរិនថូស+ គឺ​អ្នក​រាល់​គ្នា​ដែល​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ+ ក៏​បាន​ត្រូវ​ហៅ​ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ ហើយ​ជូន​ចំពោះ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ដែល​កំពុង​ហៅ​រក​នាម​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត+ ដែល​ជា​ម្ចាស់​របស់​ពួក​គេ​និង​របស់​យើង​ដែរ​៖

៣ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

៤ ខ្ញុំ​តែង​តែ​អរគុណ​ព្រះ​អំពី​អ្នក​រាល់​គ្នា ដោយ​គិត​ពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត​យេស៊ូ។ ៥ ដោយ​សារ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត អ្នក​រាល់​គ្នា​បាន​ទទួល​អ្វី​ៗ​ជា​បរិបូរ ដែល​រួម​បញ្ចូល​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​ប្រកាស​បណ្ដាំ​របស់​ព្រះ និង​មាន​ចំណេះ​សព្វ​គ្រប់+ ៦ ពី​ព្រោះ​សក្ខី​ភាព​អំពី​គ្រិស្ត+បាន​ត្រូវ​ចាក់​ឫស​យ៉ាង​រឹង​មាំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ៧ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​អំណោយ​ណា​មួយ​ឡើយ កាល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​បង្ហាញ​ឫទ្ធានុភាព​របស់​លោក។+ ៨ ព្រះ​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រឹង​មាំ​រហូត​ដល់​ទី​បញ្ចប់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កន្លែង​ចាប់​កំហុស​បាន​នៅ​ថ្ងៃ​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។+ ៩ ព្រះ​គឺ​ស្មោះ​ត្រង់+ លោក​ហើយ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​រួម​ចំណែក​ជា​មួយ​នឹង​បុត្រ​របស់​លោក គឺ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។

១០ បង​ប្អូន​អើយ តាម​រយៈ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​និយាយ​ដូច​គ្នា ហើយ​មិន​ត្រូវ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ+ តែ​ត្រូវ​មាន​គំនិត​ឯកភាព និង​មាន​របៀប​គិត​គូរ​តែ​មួយ។+ ១១ បង​ប្អូន​ខ្ញុំ​អើយ មនុស្ស​ខ្លះ​ពី​ក្រុម​គ្រួសារ​ខ្លូអេ​បាន​មក​ប្រាប់​ខ្ញុំ​អំពី​អ្នក​រាល់​គ្នា​ថា មាន​ការ​ទាស់​ទែង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ១២ ខ្ញុំ​ចង់​និយាយ​អំពី​ការ​ដែល​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ពោល​ថា​៖ ​«​ខ្ញុំ​កាន់​តាម​ប៉ូល​»​ ​«​តែ​ខ្ញុំ​កាន់​តាម​អាប៉ូឡុស​»​+ ​«​ឯ​ខ្ញុំ​កាន់​តាម​កេផាស​»​* ​«​តែ​ខ្ញុំ​កាន់​តាម​គ្រិស្ត​»។ ១៣ តើ​គ្រិស្ត​បែក​សាមគ្គី​ហើយ​ឬ? តើ​ប៉ូល​ឬ​ដែល​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល​ដើម្បី​អ្នក​រាល់​គ្នា? ឬ​ក៏​តើ​អ្នករាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ូល? ១៤ ខ្ញុំ​អរ​គុណ​ព្រះ​ដែលខ្ញុំមិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក្រៅ​ពី​គ្រីស្ពូស+និង​កៃយុស+ ១៥ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។ ១៦ មែន​ហើយ ខ្ញុំ​ក៏​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​អ្នក​ផ្ទះ​ស្ទេផាណាស​ដែរ។+ ក្រៅ​ពី​នោះ ខ្ញុំមិន​ដឹង​ថា​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ។ ១៧ ព្រោះ​គ្រិស្ត​មិន​បាន​ចាត់ខ្ញុំ​ឲ្យទៅ​ជ្រមុជ​ទឹក​ឲ្យ​គេ​ឡើយ តែ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​វិញ+ មិន​មែន​ដោយ​ប្រើ​សម្ដី​តាម​បែប​អ្នក​ប្រាជ្ញ​ទេ ព្រោះ​បើ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​បង្គោល​ទារុណកម្ម*របស់​គ្រិស្ត​ទៅ​ជា​ឥត​ប្រយោជន៍។

១៨ ព្រោះ​អស់​អ្នក​ដែល​កំពុង​វិនាស​ចាត់​ទុក​ការ​និយាយ​អំពី​បង្គោល​ទារុណកម្ម*ថា​ជា​រឿង​ផ្ដេស​ផ្ដាស+ តែ​យើង​ដែល​កំពុង​ទទួល​សេចក្ដី​សង្គ្រោះ​ចាត់​ទុក​ការ​នោះថា​ជា​ឫទ្ធានុភាព​របស់​ព្រះ។+ ១៩ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យប្រាជ្ញារបស់​ពួក​អ្នក​ប្រាជ្ញ​សាប​សូន្យ​ទៅ ហើយ​ខ្ញុំ​នឹង​ច្រាន​ចោល​ចំណេះ​របស់​ពួក​អ្នក​ចេះ​ដឹង​»។+ ២០ តើ​អ្នក​ប្រាជ្ញ អ្នក​ជំនាញ​ខាង​ច្បាប់ និង​អ្នក​ជជែក​វែក​ញែក​នៃ​របៀប​របប​ពិភព​លោក*នេះ​នៅ​ឯ​ណា? ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រាជ្ញា​របស់​ពិភព​លោក​នេះ ជា​អ្វី​ដែល​ផ្ដេស​ផ្ដាស។ ២១ ព្រោះ​ប្រាជ្ញា​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ+មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ​ទេ+ ហើយ​ពួក​គេ​ចាត់​ទុក​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​ថា​ជា​រឿង​ផ្ដេស​ផ្ដាស។+ ប៉ុន្តែ ព្រះ​ពេញ​ចិត្ត​ការ​នោះ ដើម្បី​សង្គ្រោះ​ពួក​អ្នក​ដែល​កំពុង​ជឿ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ។

២២ ព្រោះ​ជនជាតិ​យូដា​សុំ​សញ្ញា​សម្គាល់+ ឯ​ជន​ជាតិ​ក្រិច​ស្វែង​រក​ប្រាជ្ញា។ ២៣ ប៉ុន្តែ យើង​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ត​ដែល​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជនជាតិ​យូដា​ជំពប់​ដួល តែ​ជន​ជាតិ​ដទៃ​ចាត់​ទុក​ថា​ជា​ការ​និយាយ​ផ្ដេស​ផ្ដាស។+ ២៤ ក៏​ប៉ុន្តែ ចំពោះ​ជនជាតិ​យូដា​និង​ជន​ជាតិ​ក្រិច​ដែល​បាន​ត្រូវ​ហៅ ពួក​គេ​ចាត់​ទុក​គ្រិស្ត​ជា​ឫទ្ធានុភាព​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។+ ២៥ ពី​ព្រោះ​ការ​របស់​ព្រះ​ដែល​គេ​ចាត់​ទុក​ថា​ផ្ដេស​ផ្ដាស គឺ​មាន​ប្រាជ្ញា​ជាង​មនុស្ស ហើយ​ការ​របស់​ព្រះ​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ គឺ​ខ្លាំង​ជាង​មនុស្ស។+

២៦ ព្រោះ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា​ក្នុង​ករណី​របស់​អ្នក​រាល់​គ្នា ព្រះ​មិន​បាន​ហៅ​មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​ប្រាជ្ញ​តាម​ទស្សនៈ​មនុស្ស+ ឬ​ជា​អ្នក​មាន​អំណាច ឬ​ក៏​ជា​អ្នក​ដែល​បាន​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់​នោះ​ឡើយ+ ២៧ តែ​ព្រះ​បាន​ជ្រើស​រើស​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ល្ងង់​ខ្លៅ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​អាម៉ាស់​មុខ ហើយ​ព្រះ​ក៏​បាន​ជ្រើស​រើស​មនុស្ស​ដែល​ពិភព​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ពូកែ​អាម៉ាស់​មុខ។+ ២៨ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ពិភព​លោក​ចាត់​ទុក​ថា​អាប់​ឱន អ្វី​ដែល​គេ​មើល​ងាយ និង​អ្វី​ដែល​គេ​ចាត់​ទុក​ថា​គ្មាន​តម្លៃ​សោះ ដើម្បី​លោក​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​គេ​ចាត់​ទុក​ថា​សំខាន់​ទៅ​ជា​អសារ​ឥត​ការ​វិញ។+ ២៩ យ៉ាង​នោះ គ្មាន​មនុស្ស​ណា​ម្នាក់​មាន​ហេតុ​អួត​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​ឡើយ។ ៣០ ប៉ុន្តែ គឺ​ដោយ​សារ​ព្រះ​ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ លោក​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ និង​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះ។+ តាម​រយៈ​លោក​យេស៊ូ មនុស្ស​អាច​ទៅ​ជា​បរិសុទ្ធ+ ហើយ​តាម​រយៈ​ថ្លៃ​លោះ ពួក​គេ​អាច​មាន​សេរី​ភាព+ ៣១ ដើម្បី​ឲ្យ​បាន​ដូច​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​អួត ចូរ​ឲ្យ​អ្នក​នោះ​អួត​អំ​ពី​ព្រះ​យេហូវ៉ា​»។*+

២ ដូច្នេះ បង​ប្អូន​អើយ ពេល​ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដើម្បី​ប្រកាស​ប្រាប់​អំពីអាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ+ ខ្ញុំ​មិន​បាន​ប្រើ​ពាក្យ​ខ្ពង់​ខ្ពស់+ ឬ​សម្ញែង​ប្រាជ្ញា​នោះឡើយ។ ២ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​អំពី​លោក​យេស៊ូ​គ្រិស្ត​តែ​ប៉ុណ្ណោះ ជា​ពិសេស​បញ្ជាក់​ថា​លោក​បាន​ត្រូវ​ប្រហារ​ជីវិត​លើ​បង្គោល។+ ៣ ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច និង​ទាំង​ញាប់​ញ័រ​ជា​ខ្លាំង។ ៤ ពាក្យ​សម្ដី​របស់​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ មិន​មែន​ជា​ពាក្យ​បញ្ចុះ​បញ្ចូល​ដែល​ជា​ប្រាជ្ញា​របស់​មនុស្ស​ទេ តែ​ជា​ពាក្យ​ដែល​បង្ហាញ​នូវ​ឫទ្ធានុភាព និង​អំណាច​របស់​ព្រះ​វិញ+ ៥ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះ មិន​មែន​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ។

៦ យើង​និយាយ​អំពី​ប្រាជ្ញា​ក្នុង​ចំណោម​អ្នក​ដែល​មាន​ចិត្ត​គំនិត​ចាស់​ទុំ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ+ តែ​មិន​មែន​អំពី​ប្រាជ្ញា​នៃ​របៀប​របប​ពិភព​លោក*នេះ​ទេ ក៏​មិន​មែន​អំពី​ប្រាជ្ញា​របស់​ពួក​អ្នក​គ្រប់​គ្រង​នៃ​ពិភព​លោក​នេះ​ដែល​នឹង​វិនាស​សាប​សូន្យ​ទៅ​នោះ​ដែរ។+ ៧ ប៉ុន្តែ យើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះ​ដែល​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ក្នុង​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ គឺ​ប្រាជ្ញា​ដែល​បាន​ត្រូវ​លាក់​ទុក ដែល​ព្រះ​បាន​កំណត់​ទុក​ជា​មុន តាំង​ពី​មិន​ទាន់​មាន​របៀប​របប​ពិភព​លោក​នៅ​ឡើយ ដើម្បី​ឲ្យ​យើង​ទទួល​សិរី​រុង​រឿង។ ៨ គ្មាន​អ្នក​គ្រប់​គ្រង​ណា​ម្នាក់​នៃ​ពិភព​លោក​នេះ​បាន​ស្គាល់​ប្រាជ្ញា​នោះ​ទេ+ ព្រោះ​ប្រសិន​បើ​ពួក​គេ​បាន​ស្គាល់​មែន នោះ​ពួក​គេ​មិន​បាន​ប្រហារ​ជីវិត​លោក​ម្ចាស់*ដែល​ប្រកប​ទៅ​ដោយ​សិរី​រុង​រឿង​នោះ​ឡើយ។ ៩ ប៉ុន្តែ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​ភ្នែក​មិន​ធ្លាប់​ឃើញ ត្រចៀក​មិន​ធ្លាប់​ឮ ហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ស្មាន​ដល់​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​ដែល​ស្រឡាញ់​លោក​ឡើយ​»។+ ១០ ពី​ព្រោះ​ព្រះ​បាន​បើក​បង្ហាញ​ការ​ទាំង​នោះ​ដល់​យើង+តាម​រយៈ​ឫទ្ធានុភាព​របស់​លោក+ ព្រោះ​ឫទ្ធានុភាព​របស់​លោក​ស្ទង់​មើល​អ្វី​ៗ​ទាំង​អស់ សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ។+

១១ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដឹង​គំនិត​របស់​មនុស្ស​ម្នាក់​ទៀត​ឡើយ មាន​តែ​ចិត្ត​របស់​មនុស្ស​ម្នាក់​នោះ​ប៉ុណ្ណោះ​ដែល​ដឹង មែន​ទេ? ដូច​គ្នា​ដែរ គ្មាន​អ្នក​ណា​ដឹង​អំពី​គំនិត​របស់​ព្រះ​ទេ មាន​តែ​ឫទ្ធានុភាព​របស់​លោក​ប៉ុណ្ណោះ​ដែល​ដឹង។ ១២ ឯ​យើង​មិន​បាន​ទទួល​ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ​ទេ តែ​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ+ ដើម្បី​ឲ្យ​យើង​ដឹង​អ្វី​ៗ​ដែល​ព្រះ​បាន​មេត្តា​ផ្ដល់​ឲ្យ​យើង។ ១៣ យើង​ក៏​និយាយ​ការ​ទាំង​នេះ​ដែរ មិន​មែន​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​ប្រាជ្ញា​របស់​មនុស្ស​ទេ+ តែ​ដោយ​ប្រើ​ពាក្យ​ដែល​យើង​បាន​រៀន​ពី​ឫទ្ធានុភាព​របស់​ព្រះ​វិញ+ គឺ​ពាក្យ​ដែល​យើង​ទទួល​តាម​រយៈ​ឫទ្ធានុភាព​របស់​ព្រះ ដើម្បី​ពន្យល់​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ។

១៤ ប៉ុន្តែ មនុស្ស​ដែល​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដឹក​នាំ​គំនិត មិន​ព្រម​ទទួល​អ្វី​ៗ​ពី​ឫទ្ធានុភាព​របស់​ព្រះ​ទេ ព្រោះ​គេ​ចាត់​ទុក​អ្វី​ៗ​ទាំង​នោះ​ថា​ជា​រឿង​ផ្ដេស​ផ្ដាស ហើយ​គេ​មិន​អាច​ស្គាល់​អ្វី​ៗ​ទាំង​នោះ​បាន​ឡើយ លុះ​ត្រា​តែ​គេ​មាន​ឫទ្ធានុភាព​របស់​ព្រះ​ទើប​អាច​យល់​អ្វី​ៗ​ទាំង​នោះ​បាន។ ១៥ ក៏​ប៉ុន្តែ មនុស្ស​ដែល​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​ដឹក​នាំ​គំនិត អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្វី​ៗ​ទាំង​អស់+ តែ​គ្មាន​មនុស្ស​ណា​ម្នាក់អាច​យល់​ត្រឹម​ត្រូវ​អំពី​អ្នក​នោះ​បាន​ឡើយ។ ១៦ ព្រោះ​«​តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ​យេហូវ៉ា* ដើម្បី​អាច​ណែនាំ​លោក​បាន?​»។+ ប៉ុន្តែ យើង​មាន​ចិត្ត​គំនិត​របស់​គ្រិស្ត​វិញ។+

៣ ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​មិន​អាច​និយាយ​ទៅ​កាន់​បង​ប្អូន ដូច​និយាយទៅកាន់​មនុស្ស​ដែល​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​ដឹក​នាំ​គំនិត​ទេ+ តែ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​បង​ប្អូន​ដូច​និយាយ​ទៅ​កាន់​មនុស្ស​ដែល​មាន​គំនិត​ដូច​ពិភព​លោក​នេះ គឺអ្នក​ដែល​ជា​កូន​ខ្ចី+ក្នុង​គ្រិស្ត។ ២ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​ដល់​អ្នក​រាល់​គ្នា មិន​បាន​ឲ្យ​អាហារ​រឹង​ទេ ព្រោះ​អ្នក​រាល់​គ្នា​ទទួល​មិន​ទាន់​បាន។ តាម​ការ​ពិត ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​ទទួល​មិន​បាន+ ៣ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​គំនិត​ដូច​ពិភព​លោក​នេះ។+ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ច្រណែន​និង​ការ​ឈ្លោះ​ប្រកែក​គ្នា ដូច្នេះ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ពិភព​លោក​នេះ+ ហើយ​កំពុង​ប្រព្រឹត្ត​ដូច​មនុស្ស​ខាង​ពិភព​លោក​នេះ​ដែរ មែន​ទេ? ៤ ព្រោះ​ពេល​អ្នក​ណា​និយាយ​ថា​៖ ​«​ខ្ញុំ​កាន់​តាម​ប៉ូល​»​ តែ​ម្នាក់​ទៀត​និយាយ​ថា​៖ ​«​ខ្ញុំ​កាន់​តាម​អាប៉ូឡុស​»​+ នោះ​អ្នក​រាល់​គ្នា​គឺ​ដូច​មនុស្ស​ខាង​ពិភព​លោក មែន​ទេ?

៥ ដូច្នេះ តើ​អាប៉ូឡុស​ជា​អ្វី? ហើយ​តើ​ប៉ូល​ជា​អ្វី? យើង​ត្រឹម​តែ​ជា​អ្នក​បម្រើ+ដែល​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ជា​អ្នក​ជឿ តាម​ដែល​លោក​ម្ចាស់​បាន​ឲ្យ​យើង​ធ្វើ។ ៦ ខ្ញុំ​ជា​អ្នក​ដាំ+ អាប៉ូឡុស​ជា​អ្នក​ស្រោច+ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់ ៧ ដូច្នេះ អ្នក​ដាំ​និង​អ្នក​ស្រោច​មិន​មែន​ជា​អ្នក​ដែល​សំខាន់​ទេ តែ​គឺ​ព្រះ​ដែល​សំខាន់ ព្រោះ​លោក​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។+ ៨ ឯ​អ្នក​ដាំ​និង​អ្នក​ស្រោច​រួម​គ្នា​តែ​មួយ* តែ​ពួក​គេ​ម្នាក់​ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ខំ​ប្រឹង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ ៩ ពី​ព្រោះ​យើង​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ។ អ្នក​រាល់​គ្នា​ជា​វាល​ដែល​ព្រះ​កំពុង​ដាំ​ដុះ និង​ជា​សំណង់​របស់​ព្រះ។+

១០ ខ្ញុំ​បាន​ចាក់​គ្រឹះ+ដូច​ជា​មេ​ជាង​ដ៏​ជំនាញ* ស្រប​ទៅ​តាម​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ តែ​អ្នក​ផ្សេង​ទៀត​កំពុង​សង់​លើ​គ្រឹះ​នោះ។ ប៉ុន្តែ ពួក​គេ​ម្នាក់​ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ពួក​គេ​សង់​លើ​គ្រឹះ​នោះ។ ១១ ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ត្រូវ​ចាក់​រួច​ហើយ​នោះ​ទេ ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។+ ១២ ប្រសិន​បើ​អ្នក​ណា​ប្រើ​មាស ប្រាក់ ថ្ម​ប្រណីត​ៗ ឈើ ចំបើង ឬ​ជញ្ជ្រាំង ដើម្បី​សង់​លើ​គ្រឹះ​នោះ ១៣ ស្នា​ដៃ​របស់​ពួក​គេ​ម្នាក់​ៗ​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់ ព្រោះ​ថ្ងៃ​នោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ភ្លើង+ ហើយ​ភ្លើង​នោះ​នឹង​បញ្ជាក់​គុណ​ភាព​នៃ​ស្នា​ដៃ​របស់​ពួក​គេ​ម្នាក់​ៗ។ ១៤ ប្រសិន​បើ​អ្នក​ណា​សង់​អ្វី​លើ​គ្រឹះ​នោះ ហើយ​ស្នា​ដៃ​របស់​គាត់​ធន់​នៅ គាត់​នឹង​ទទួល​រង្វាន់។ ១៥ ប្រសិន​បើ​ស្នា​ដៃ​របស់​អ្នក​ណា​ឆេះ​អស់​ទៅ អ្នក​នោះ​នឹង​ខាត តែ​ខ្លួន​អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ។ ប៉ុន្តែ អ្នក​នោះ​នឹង​ដូច​ជា​ឆ្លង​កាត់​ភ្លើង។

១៦ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​វិហារ​របស់​ព្រះ+ ហើយ​ថា​ឫទ្ធានុភាព​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា?+ ១៧ ប្រសិន​បើ​អ្នក​ណា​បំផ្លាញ​វិហារ​របស់​ព្រះ ព្រះ​នឹង​បំផ្លាញ​អ្នក​នោះ ព្រោះ​វិហារ​របស់​ព្រះ​គឺ​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ជា​វិហារ​របស់​ព្រះ។+

១៨ កុំ​បញ្ឆោត​ខ្លួន​ឡើយ​៖ ប្រសិន​បើ​អ្នក​ណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គិត​ថា ខ្លួន​មាន​ប្រាជ្ញា​នៅ​ក្នុង​របៀប​របប​ពិភព​លោក*នេះ ចូរ​ឲ្យ​អ្នក​នោះ​ទៅ​ជា​អ្នក​ល្ងង់​ខ្លៅ ដើម្បី​ឲ្យ​គាត់​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា​វិញ។ ១៩ ពី​ព្រោះ​ប្រាជ្ញា​របស់​ពិភព​លោក​នេះ​ជា​អ្វី​ដែល​ផ្ដេស​ផ្ដាស​ចំពោះ​ព្រះ ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​លោក​បណ្ដាល​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ជាប់​អន្ទាក់​របស់​ខ្លួន​»។+ ២០ បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា*ជ្រាប​ច្បាស់​ថា ការ​វែក​ញែក​របស់​ពួក​អ្នក​ប្រាជ្ញ​គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍​»។+ ២១ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​អំពី​មនុស្ស​ណា​ម្នាក់​ឡើយ ព្រោះ​អ្វី​ៗ​ទាំង​អស់​ជា​របស់​អ្នក​រាល់​គ្នា ២២ ទោះ​ជា​ប៉ូល អាប៉ូឡុស កេផាស*+ ពិភព​លោក​នេះ ជីវិត សេចក្ដី​ស្លាប់ អ្វី​ៗ​នៅ​គ្រា​ឥឡូវ​នេះ ឬ​អ្វី​ៗ​នៅ​គ្រា​ខាង​មុខ​ក៏​ដោយ អ្វី​ៗ​ទាំង​អស់​ជា​របស់​អ្នក​រាល់​គ្នា។ ២៣ រីឯ​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត+ ឯ​គ្រិស្ត​ជា​របស់​ព្រះ។

៤ យើង​ចង់​ឲ្យ​មនុស្ស​ចាត់​ទុក​យើង​ជា​អ្នក​បម្រើ​របស់*គ្រិស្ត និង​ជា​អ្នក​ចាត់​ចែង​ដែល​បាន​ទទួល​ការ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ។+ ២ ក្នុង​ករណី​នេះ អ្នក​ចាត់​ចែង​ដែល​បាន​ទទួល​ការ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​នោះ ត្រូវ​តែ​ជា​មនុស្ស​ស្មោះ​ត្រង់។ ៣ ចំពោះ​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា​ឬ​តុលាការ​របស់​មនុស្ស ចង់​វិនិច្ឆ័យ​ខ្ញុំ​យ៉ាង​ណា នោះ​ជា​រឿង​តូច​តាច​ទេ។ សូម្បី​តែ​ខ្ញុំ​ក៏​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ដែរ។ ៤ ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ នេះ​មិន​បញ្ជាក់​ថា​ខ្ញុំ​ជា​មនុស្ស​សុចរិត​ទេ តែ​អ្នក​ដែល​វិនិច្ឆ័យ​ខ្ញុំ​គឺ​ព្រះ​យេហូវ៉ា។*+ ៥ ដូច្នេះ កុំ​វិនិច្ឆ័យ+អ្វី​សោះ​មុន​ពេល​កំណត់ ដរាប​ដល់​លោក​ម្ចាស់​មក​ដល់។ លោក​នឹង​បំភ្លឺ​ឲ្យ​ឃើញ​អ្វី​ដែល​នៅ​កំបាំង​ក្នុង​ទី​ងងឹត ក៏​នឹង​ស​ឲ្យ​ឃើញ​បំណង​ចិត្ត រួច​មនុស្ស​ម្នាក់​ៗ​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ។+

៦ បង​ប្អូន​អើយ ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ដោយ​យក​ខ្លួន​ខ្ញុំ​និង​អាប៉ូឡុស+ជា​ឧទាហរណ៍ ព្រោះ​ប្រយោជន៍​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រៀន​គោល​ការណ៍​ដែល​ថា​៖ ​«​កុំ​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​»។ យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​អំណួត+ ដោយ​ចាត់​ទុក​អ្នក​នេះ​ថា​ប្រសើរ​ជាង​អ្នក​នោះ។ ៧ ពី​ព្រោះ​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ខុស​ពី​អ្នក​ឯ​ទៀត? អ្វី​ៗ​ដែល​អ្នក​មាន សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​បាន​ទទួល មែន​ទេ?+ បើ​អ្វី​ៗ​ដែល​អ្នក​មាន ជា​អ្វី​ដែល​អ្នក​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ?

៨ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​សព្វ​គ្រប់*ហើយ​ឬ? តើ​អ្នក​រាល់​គ្នា​ជា​អ្នក​មាន​ហើយ​ឬ? តើ​អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច+ ដោយ​គ្មាន​យើង​ឬ? ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​មែន ខ្ញុំ​អរ​ណាស់ ព្រោះ​បើ​ដូច្នោះ យើង​ក៏​អាច​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។+ ៩ ព្រោះ​តាមមើលទៅ ព្រះ​បាន​នាំ​យើង​ជា​ពួក​សាវ័ក​ចេញ​មក​លើ​ឆាក​ក្រោយ​គេ​បង្អស់ ដូច​អ្នក​ដែល​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត+ ពី​ព្រោះ​យើង​បាន​ទៅ​ជា​អ្នក​សម្ដែង​សម្រាប់​ឲ្យ​ពិភព​លោក+ បណ្ដា​ទេវតា និង​មនុស្ស​លោក​ទស្សនា។ ១០ យើង​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ល្ងង់​ខ្លៅ+ដោយ​សារ​គ្រិស្ត តែ​អ្នក​រាល់​គ្នា​ចាត់​ទុក​ខ្លួន​ជា​អ្នក​ដែល​ចេះ​ពិចារណា​ដោយ​សារ​គ្រិស្ត។ យើង​ជា​អ្នក​ទន់​ខ្សោយ តែ​អ្នក​រាល់​គ្នា​ជា​អ្នក​ខ្លាំង​ក្លា។ អ្នក​រាល់​គ្នា​មាន​កិត្តិយស តែ​យើង​ត្រូវ​គេ​មើល​ងាយ។ ១១ រហូត​ដល់​ឥឡូវ​នេះ យើង​នៅ​តែ​ស្រេក​ឃ្លាន+ ខ្វះ​សម្លៀក​បំពាក់ ត្រូវ​គេ​វាយ​ធ្វើ​បាប+ គ្មាន​ផ្ទះ​សម្បែង ១២ ហើយ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដោយ​ដៃ​របស់​យើង​ផ្ទាល់។+ កាល​ដែល​គេ​ជេរ​ប្រមាថ​យើង យើង​ជូន​ពរ​គេ​វិញ។+ កាល​ដែល​គេ​បៀត​បៀន​យើង យើង​ស៊ូ​ទ្រាំ​ដោយ​ចិត្ត​អត់​ធ្មត់។+ ១៣ កាល​ដែល​គេ​បង្កាច់​បង្ខូច​យើង យើង​និយាយ​ដោយ​ស្លូត​បូត។+ យើង​បាន​ទៅ​ជា​សំរាម​របស់​ពិភព​លោក និង​កម្អែល​នៃ​អ្វី​ៗ​ទាំង​អស់ រហូត​ដល់​ឥឡូវ​នេះ។

១៤ ខ្ញុំ​សរសេរ​អ្វី​ៗ​ទាំង​នេះ​មក​កាន់​អ្នក​រាល់​គ្នា មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស​ទេ តែ​ដើម្បី​ដាស់​តឿន​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​កូន​ជា​ទី​ស្រឡាញ់។ ១៥ ព្រោះ​ទោះ​ជា​អ្នក​រាល់​គ្នា​អាច​មាន​អ្នក​ថែ​រក្សា*១០.០០០​នាក់​ក្នុង​ចំណោមអ្នក​កាន់​តាម​គ្រិស្ត​ក៏​ដោយ អ្នក​រាល់​គ្នា​ប្រាកដ​ជា​មិន​មាន​ឪពុក​ជា​ច្រើន​ទេ ព្រោះ​ដោយ​សារ​គ្រិស្ត​យេស៊ូ ខ្ញុំ​បាន​ទៅ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​តាម​រយៈ​ដំណឹង​ល្អ។+ ១៦ ដូច្នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​យក​តម្រាប់​ខ្ញុំ។+ ១៧ ហេតុ​នេះ ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ព្រោះ​គាត់​ជា​កូន​ដ៏​ស្មោះ​ត្រង់​និង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​លោក​ម្ចាស់។ គាត់​នឹង​រំលឹក​អ្នក​រាល់​គ្នា​អំពី​វិធី​ផ្សេង​ៗ​ដែល​ខ្ញុំ​ប្រើ​ក្នុង​កិច្ច​បម្រើ​គ្រិស្ត​យេស៊ូ+ ដូច​ខ្ញុំ​បង្រៀន​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​គ្រប់​ទី​កន្លែង។

១៨ អ្នក​ខ្លះ​អួត​ខ្លួន ហាក់​ដូច​ជា​ខ្ញុំ​នឹង​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ។ ១៩ ប៉ុន្តែ ប្រសិន​បើ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា* នោះ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នាក្នុង​ពេល​ឆាប់​ៗ ហើយ​ពេល​នោះ​ខ្ញុំ​នឹង​ដឹង​ច្បាស់​ថា​ពួក​អ្នក​ដែល​អួត​ខ្លួន ពិត​ជា​មានឫទ្ធានុភាព​របស់​ព្រះ​ណែនាំ​ឬ​យ៉ាង​ណា មិន​មែន​ខ្ញុំ​ចង់​ដឹង​សម្ដី​របស់​ពួក​គេ​ទេ។ ២០ ព្រោះ​អ្វី​ដែល​បញ្ជាក់​ថា​បុគ្គល​ម្នាក់​នៅ​ក្រោម​រាជាណាចក្រ​របស់​ព្រះ មិន​មែន​អាស្រ័យ​លើ​អ្វី​ដែល​គាត់​និយាយ​ទេ តែ​អាស្រ័យ​លើ​អ្វី​ដែល​គាត់​ប្រព្រឹត្ត​ដែល​បង្ហាញ​នូវ​ឫទ្ធានុភាព​របស់​ព្រះ។ ២១ តើ​អ្នក​រាល់​គ្នា​ចង់​បាន​មួយ​ណា? តើ​ចង់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​មាន​រំពាត់+ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ស្លូត​បូត?

៥ តាម​ការ​ពិត គេ​រាយ​ការណ៍​ប្រាប់​ខ្ញុំ​ថា មាន​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ជា​អំពើ​ដែល​សូម្បី​តែ​អ្នក​មិន​ជឿ* ក៏​មិន​ប្រព្រឹត្ត​ដែរ គឺ​បុរស​ម្នាក់​បាន​រួម​រស់​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​គាត់។+ ២ តើ​អ្នក​រាល់​គ្នា​សប្បាយ​ចិត្ត​អំពី​រឿង​នេះ​ឬ? តើ​មិន​គួរ​កើត​ទុក្ខ​វិញ+ ហើយ​ដក​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទេ​ឬ?+ ៣ ទោះ​ជា​ខ្លួន​ខ្ញុំ​មិន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ក៏​ដោយ តែ​ចិត្ត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​បាន​វិនិច្ឆ័យ​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​រួច​ហើយ ហាក់​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។ ៤ ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ក្នុង​នាម​លោក​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​យើង ហើយ​ដឹង​ថា​ចិត្ត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក៏​ដឹង​ថា​ឫទ្ធានុភាព​របស់​លោក​ម្ចាស់​យេស៊ូ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ៥ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​បុរស​បែប​នេះ​ទៅ​សាថាន*+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បំផ្លាញ​ឥទ្ធិពល​នៃ​អំពើ​ខុស​ឆ្គង*របស់​បុរស​នេះ ដើម្បី​រក្សា​ការ​ពារ​ចិត្ត​គំនិត​របស់​ក្រុម​ជំនុំ​ក្នុង​អំឡុង​ថ្ងៃ​របស់​លោក​ម្ចាស់។+

៦ ការ​ដែល​អ្នក​រាល់​គ្នា​អួត​ខ្លួន​គឺ​មិន​សម​រម្យ​សោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ដំបែ​តែ​បន្តិច​ធ្វើ​ឲ្យ​ដុំ​ម្សៅ​ទាំង​មូល​ដោរ​ឡើង?+ ៧ ចូរ​ជម្រះ​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​ដុំ​ម្សៅ​ថ្មី ដោយ​សារ​អ្នក​រាល់​គ្នា​គ្មាន​ដំបែ។ ព្រោះ​គ្រិស្ត​ដែល​ជា​កូន​ចៀម​បុណ្យ​រំលង​របស់​យើង+បាន​ត្រូវ​បូជា​ហើយ។+ ៨ ហេតុ​នេះ ចូរ​យើង​ធ្វើ​បុណ្យ​នោះ+ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​ដោយ​ដំបែ​ជា​សេចក្ដី​អាក្រក់​និង​អំពើ​ទុច្ចរិត​ទេ ប៉ុន្តែ​ដោយ​នំ​ប៉័ង​ឥត​ដំបែ​ជា​សេចក្ដី​ស្មោះ​អស់​ពី​ចិត្ត​និង​សេចក្ដី​ពិត។

៩ ក្នុង​សំបុត្រ​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ទាក់​ទង*ជា​មួយ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។* ១០ នេះ​មិន​មាន​ន័យ​ថា ឈប់​ទាក់​ទង*ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពិភព​លោក​នេះ ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ អ្នក​លោភ​លន់ អ្នក​គំរាម​យក​ទ្រព្យ ឬ​អ្នក​គោរព​បូជា​រូប​ព្រះ​នោះ​ទេ។ ព្រោះ​បើ​ធ្វើ​ដូច្នោះ មាន​ន័យ​ថា​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចេញ​ពី​ពិភព​លោក​នេះ។+ ១១ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ឲ្យ​ឈប់​ទាក់​ទង*+ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ឈ្មោះ​ថា​ជា​បង​ប្អូន​រួម​ជំនឿ ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ជា​អ្នក​លោភ​លន់+ អ្នក​គោរព​បូជា​រូប​ព្រះ អ្នក​ជេរ​ប្រមាថ អ្នក​ប្រមឹក​ស្រា+ ឬ​អ្នក​គំរាម​យក​ទ្រព្យ+ សូម្បី​តែ​បរិភោគ ក៏​កុំ​បរិភោគ​ជា​មួយ​នឹង​មនុស្ស​បែប​នោះ​ដែរ។ ១២ ព្រោះ​តើ​ការ​វិនិច្ឆ័យ​អ្នក​ក្រៅ​ទាក់​ទង​អ្វី​នឹង​ខ្ញុំ? អ្នក​រាល់​គ្នា​វិនិច្ឆ័យ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ ១៣ រីឯ​ព្រះ​វិនិច្ឆ័យ​អ្នក​ក្រៅ មែន​ទេ?+ ​«​ចូរ​ដក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​»។+

៦ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ពេល​ដែល​អ្នក​ណា​ម្នាក់​មាន​ទំនាស់​ជា​មួយ​នឹង​ម្នាក់​ទៀត+ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ហ៊ាន​ទៅ​តុលាការ​ដើម្បី​ឈរ​នៅ​មុខ​មនុស្ស​មិន​សុចរិត ជា​ជាង​ឈរ​នៅ​មុខ​ពួក​អ្នក​បរិសុទ្ធ? ២ ឬ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ពួក​អ្នក​បរិសុទ្ធ​នឹង​វិនិច្ឆ័យ​ពិភព​លោក?+ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​នឹង​វិនិច្ឆ័យ​ពិភព​លោក តើ​អ្នក​រាល់​គ្នា​មិន​អាច​ជំនុំ​ជម្រះ​រឿង​តូច​តាច​បាន​ទេ​ឬ? ៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា យើង​នឹង​វិនិច្ឆ័យ​ពួក​ទេវតា?+ បើ​ដូច្នេះ ហេតុ​អ្វី​យើង​មិន​អាចវិនិច្ឆ័យ​រឿង​រ៉ាវ​នៃ​ជីវិត​នេះ​បាន? ៤ ម្ល៉ោះ​ហើយ ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​រឿង​រ៉ាវ​នៃ​ជីវិត​នេះ​ដែល​ត្រូវ​ជំនុំ​ជម្រះ+ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជ្រើស​រើស​មនុស្ស​ដែល​មិន​ទទួល​ការ​គោរព​ពី​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ទៅ​វិញ? ៥ ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​គ្មាន​អ្នក​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ដើម្បី​វិនិច្ឆ័យ​រឿង​រ៉ាវ​រវាង​បង​ប្អូន​ខ្លួន​ទេ​ឬ? ៦ ផ្ទុយ​ទៅ​វិញ បង​ប្អូន​បែរ​ជា​ប្ដឹង​បង​ប្អូន​ទៅ​តុលាការ ហើយ​ឈរ​នៅ​មុខ​ពួក​អ្នក​មិន​ជឿ​ថែម​ទៀត!

៧ ដោយ​សារ​អ្នក​រាល់​គ្នា​ប្ដឹង​ផ្ដល់​គ្នា​ដូច្នេះ នេះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​បាន​បរាជ័យ​ទាំង​ស្រុង។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​ទ្រាំ​អំពើ​អយុត្ដិធម៌?+ ហេតុ​អ្វី​មិន​សុខ​ចិត្ត​ទ្រាំ​ពេល​បង​ប្អូន​បោក​យក​ទ្រព្យ? ៨ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ហើយ​បោក​យក​ទ្រព្យ​ពី​បង​ប្អូន​របស់​ខ្លួន​ទៀត!

៩ ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​មិន​សុចរិត​នឹង​មិន​ទទួល​រាជាណាចក្ររបស់​ព្រះ​ជា​មត៌ក?+ កុំ​ច្រឡំ​ឲ្យ​សោះ!* អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*+ អ្នក​ដែល​គោរព​បូជា​រូប​ព្រះ+ អ្នក​ផិត​ក្បត់+ បុរស​ដែល​សុខ​ចិត្ត​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ+ បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត+ ១០ ពួក​ចោរ មនុស្ស​លោភ​លន់+ អ្នក​ប្រមឹក​ស្រា+ អ្នក​ជេរ​ប្រមាថ និង​អ្នក​គំរាម​យក​ទ្រព្យ នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ។+ ១១ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ តែ​អ្នក​រាល់​គ្នា​បាន​ត្រូវ​លាង​សម្អាត+ ក៏​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ+ ហើយ​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត+ ក្នុង​នាម​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត និង​ដោយ​ឫទ្ធានុភាព​នៃ​ព្រះ​របស់​យើង។

១២ មាន​ច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​អ្វី​ៗ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។+ មាន​ច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​បណ្ដោយ​ឲ្យអ្វីសោះ​មាន​អំណាច​លើ​ខ្ញុំ​ឡើយ។ ១៣ អាហារ​គឺ​សម្រាប់​ក្រពះ ហើយ​ក្រពះ​គឺ​សម្រាប់​អាហារ ប៉ុន្តែ​ព្រះ​នឹង​ធ្វើ​ឲ្យ​ទាំង​ក្រពះ​ទាំង​អាហារ​សាប​សូន្យ។+ ឯ​រូប​កាយ​មិន​មែន​សម្រាប់​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*ទេ តែ​រូប​កាយ​គឺ​សម្រាប់​លោក​ម្ចាស់​វិញ+ ហើយ​លោក​ម្ចាស់​គឺ​សម្រាប់​រូប​កាយ។ ១៤ ប៉ុន្តែ ព្រះ​បាន​ប្រោស​លោក​ម្ចាស់​ឲ្យ​រស់​ឡើង​វិញ+ ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ដែរ+ ដោយ​ឫទ្ធានុភាព​របស់​លោក។+

១៥ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា រូប​កាយ​របស់​អ្នក​រាល់​គ្នា​ជា​អវយវៈ​របស់​គ្រិស្ត?+ ដូច្នេះ តើ​ខ្ញុំ​គួរ​យក​អវយវៈ​របស់​គ្រិស្ត​ចេញ​ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​ពេស្យា​ឬ? មិន​អាច​ទេ! ១៦ ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ណា​ដែល​រួប​រួមជា​មួយ​នឹង​ស្រី​ពេស្យា​គឺ​ជា​រូប​កាយ​តែ​មួយ​ជា​មួយ​នឹង​ស្រី​នោះ? ព្រោះ​ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។+ ១៧ ប៉ុន្តែ អ្នក​ណា​ដែល​រួប​រួម​ជា​មួយ​នឹង​លោក​ម្ចាស់ អ្នក​នោះ​រួម​ចិត្ត​គំនិត​តែ​មួយ​ជា​មួយ​នឹង​លោក។+ ១៨ ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ!*+ អំពើ​ខុស​ឆ្គង​ឯ​ទៀត​ដែល​មនុស្ស​ប្រព្រឹត្ត​គឺ​នៅ​ខាង​ក្រៅ​រូប​កាយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន។+ ១៩ ចុះ​តើ​មិន​ដឹង​ទេ​ឬ​ថា រូប​កាយ​របស់​អ្នក​រាល់​គ្នា​ជា​វិហារ+របស់​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​ព្រះ?+ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នាមិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​អ្នក​ទេ+ ២០ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រូវ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ណាស់។+ ដូច្នេះ ចូរ​ប្រើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា+ដើម្បី​សរសើរ​តម្កើង​ព្រះ។+

៧ ឥឡូវ ខ្ញុំ​សូម​ឆ្លើយ​នឹង​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​មក​ខ្ញុំ។ ប្រសិន​បើ​បុរស​ណា​ម្នាក់​មិន​ពាល់​ស្ត្រី​ណា​ម្នាក់*សោះ នោះ​ជា​ការ​ល្អ​ប្រសើរ។ ២ ក៏​ប៉ុន្តែ ដោយ​សារ​មាន​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*កើត​ឡើង​ជា​រឿយ​ៗ ចូរ​ឲ្យបុរស​ម្នាក់​ៗ​មាន​ប្រពន្ធ​រៀង​ៗ​ខ្លួន+ ហើយ​ឲ្យ​ស្ត្រី​ម្នាក់​ៗ​មាន​ប្ដី​រៀង​ៗ​ខ្លួនចុះ។+ ៣ ប្ដី​ត្រូវ​បំពេញ​ករណីយកិច្ច*ចំពោះ​ប្រពន្ធ ហើយ​ប្រពន្ធ​ក៏​ត្រូវ​បំពេញ​ករណីយកិច្ច*ចំពោះ​ប្ដី​នាង​ដែរ។+ ៤ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប​កាយ​របស់​ខ្លួន​ទេ តែ​គឺ​ជា​ប្ដី​វិញ។ ដូច​គ្នា​ដែរ ប្ដី​មិន​មែន​ជា​ម្ចាស់​លើ​រូប​កាយ​របស់​ខ្លួន​ឡើយ តែ​គឺ​ជា​ប្រពន្ធ​វិញ។ ៥ កុំ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ហើយ​សម្រាប់​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទុក​ពេល​សម្រាប់​អធិដ្ឋាន។ រួច​មក អាច​រួម​គ្នា​ម្ដង​ទៀត ដើម្បី​កុំ​ឲ្យ​សាថាន*បន្ត​ល្បួង​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​ទប់​ចិត្ត​មិន​បាន។ ៦ ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​បើក​សិទ្ធិ​ឲ្យ​អ្នក​រាល់​គ្នា មិន​មែន​ជា​បង្គាប់​ទេ។ ៧ ប៉ុន្តែ ខ្ញុំ​ក៏​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដូច​ខ្ញុំ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ម្នាក់​ៗ​បាន​ទទួល​អំណោយ​រៀង​ៗ​ខ្លួន+ពី​ព្រះ ម្នាក់​បាន​យ៉ាង​នេះ ម្នាក់​ទៀត​បាន​យ៉ាង​នោះ។

៨ ឥឡូវ​ខ្ញុំ​សូម​ប្រាប់​អ្នក​ដែល​គ្មាន​គូ​អាពាហ៍ពិពាហ៍ និង​ស្ត្រី​មេម៉ាយ​ថា ជា​ការ​ល្អ​ប្រសើរ បើ​អ្នក​រាល់​គ្នា​នៅ​ដូច​ខ្ញុំ។+ ៩ ប៉ុន្តែ ប្រសិន​បើ​ទប់​ចិត្ត​មិន​បាន​ទេ ចូរ​រៀប​ការ​ទៅ​ចុះ ព្រោះ​បើ​រៀប​ការ នោះ​គឺ​ប្រសើរ​ជាង​មាន​តណ្ហា​រោល​រាល។+

១០ ខ្ញុំ​សូម​បង្គាប់​អ្នក​ដែល​បាន​រៀប​ការ​ហើយ តាម​ការ​ពិត​មិន​មែន​ខ្ញុំ​ទេ គឺ​ជា​លោក​ម្ចាស់​ដែល​បង្គាប់​ថា ប្រពន្ធ​មិន​គួរ​ចាក​ចោល​ប្ដី​ឡើយ។+ ១១ ប៉ុន្តែ ប្រសិន​បើ​នាង​ចាក​ចោល​ប្ដី​មែន នាង​មិន​ត្រូវ​រៀប​ការ​ទៀត​ទេ ឬ​ក៏​នាង​ត្រូវ​រក​ជា​នឹង​ប្ដី​វិញ។ ឯ​ប្ដី​មិន​គួរ​ចាក​ចោល​ប្រពន្ធ​ឡើយ។+

១២ ប៉ុន្តែ​ចំពោះ​អ្នក​ឯ​ទៀត មិន​មែន​លោក​ម្ចាស់​ប្រាប់​ទេ តែ​ខ្ញុំ​សូម​ប្រាប់​ថា​៖+ ប្រសិន​បើ​បង​ប្រុស​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​មែន​ជា​អ្នក​ជឿ តែ​នាង​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​គាត់ នោះ​គាត់​មិន​ត្រូវ​ចាក​ចោល​នាង​ឡើយ ១៣ ហើយ​ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​មាន​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ តែ​គាត់​យល់​ព្រម​រួម​រស់​ជា​មួយ​នឹង​នាង នោះ​នាង​មិន​ត្រូវ​ចាក​ចោល​គាត់​ឡើយ។ ១៤ ព្រោះ​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​ត្រូវ​ចាត់​ទុក​ជា​បរិសុទ្ធ​ដោយ​សារ​ប្រពន្ធ ឯ​ប្រពន្ធ​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​ត្រូវ​ចាត់​ទុក​ជា​បរិសុទ្ធ​ដោយ​សារ​ប្ដី។ បើ​មិន​ដូច្នេះ កូន​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចាត់​ទុក​ជា​ស្មោក​គ្រោក តែ​ឥឡូវ​កូន​របស់​អ្នក​រាល់​គ្នា​គឺ​បរិសុទ្ធ។ ១៥ ប៉ុន្តែ ប្រសិន​បើ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ចាក​ចោល ចូរ​ឲ្យ​គាត់​ទៅ​ចុះ។ ក្នុង​ករណី​នេះ បង​ប្រុសឬ​បង​ស្រី​នោះ​គ្មាន​កាតព្វកិច្ច​ចំពោះ​គូ​ដែល​ចាក​ចោល​ទេ តែ​ព្រះ​បាន​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា។+ ១៦ ប្រពន្ធ​អើយ បើ​នាង​បន្ត​រស់​នៅ​ជា​មួយ​នឹង​ប្ដី ប្រហែល​ជា​នាង​អាច​នឹង​សង្គ្រោះ​ប្ដី​បាន។+ ប្ដី​អើយ បើ​អ្នក​បន្ត​រស់​នៅ​ជា​មួយ​នឹង​ប្រពន្ធ ប្រហែល​ជា​អ្នក​អាច​នឹង​សង្គ្រោះ​ប្រពន្ធ​បាន។

១៧ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​ម្នាក់​ៗ​រក្សា​សភាព​របស់​ខ្លួន ឲ្យ​ដូច​ចំណែក​ដែល​ព្រះ​យេហូវ៉ា*បាន​ផ្ដល់​ឲ្យ​ពេល​ដែល​លោក​បាន​ហៅ។+ ខ្ញុំ​បង្គាប់​ក្រុម​ជំនុំ​ទាំង​ឡាយ​ឲ្យ​ធ្វើ​ដូច្នេះ។ ១៨ បើ​មាន​បុរស​ណា​ដែល​ព្រះ​បាន​ហៅ ក្រោយ​ពី​បាន​ទទួល​ការ​កាត់​ចុង​ស្បែក*រួច+ ចូរ​ឲ្យ​បុរស​នោះ​បន្ត​នៅ​ក្នុង​សភាព​នោះ​ចុះ។ បើ​មាន​បុរស​ណា​ដែល​ព្រះ​បាន​ហៅ​ដោយ​មិន​ទាន់​ទទួល​ការ​កាត់​ចុង​ស្បែក​ទេ ចូរ​ឲ្យ​បុរស​នោះ​បន្ត​ស្ថិត​ក្នុង​សភាព​នោះ​ចុះ។+ ១៩ ការ​កាត់​ចុង​ស្បែក​គ្មាន​ន័យ​ទេ ឯ​ការ​មិន​កាត់​ចុង​ស្បែក​ក៏​គ្មាន​ន័យ​ដែរ+ តែ​ការ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​ទើប​មាន​ន័យ។+ ២០ ចូរ​គ្រប់​គ្នា​រក្សា​សភាព​ដែល​ខ្លួន​មាន ពេល​ដែល​បាន​ត្រូវ​ហៅ។+ ២១ បើ​ព្រះ​បាន​ហៅ​អ្នក​ពេល​ដែល​អ្នក​នៅ​ជា​ខ្ញុំ​បម្រើ ចូរ​កុំ​ខ្វល់​ចិត្ត​អំពី​រឿង​នោះ​ឡើយ។+ ប៉ុន្តែ បើ​អ្នក​អាច​មាន​សេរី​ភាព​បាន ចូរ​ឆក់​យក​ឱកាស​នោះ។ ២២ ព្រោះ​ក្នុង​លោក​ម្ចាស់ អ្នក​ណា​ដែល​បាន​ត្រូវ​ហៅ​ពេល​ដែល​នៅ​ជា​ខ្ញុំ​បម្រើ អ្នក​នោះ​ទទួល​សេរី​ភាព ហើយ​ទៅ​ជា​របស់​លោក​ម្ចាស់។+ ដូច​គ្នា​ដែរ អ្នក​ណា​ដែល​បាន​ត្រូវ​ហៅ​ពេល​ដែល​មាន​សេរី​ភាព អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​របស់​គ្រិស្ត។ ២៣ អ្នក​រាល់​គ្នា​បាន​ត្រូវ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ណាស់។+ ចូរ​ឈប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស។ ២៤ បង​ប្អូន​អើយ ចូរ​ម្នាក់​ៗ​រក្សា​សភាព​ដែល​ខ្លួន​មាន​ពេល​ដែល​ព្រះ​បាន​ហៅ ហើយ​ចូរ​រក្សា​ចំណង​មិត្ត​ភាព​ជា​មួយ​នឹង​ព្រះ។

២៥ ចំណែក​ឯ​អ្នក​ដែល​នៅ​លីវ* ខ្ញុំ​គ្មាន​បទ​បញ្ជា​ណា​មួយ​ពី​លោក​ម្ចាស់​ទេ។ ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់+ ក្នុង​នាម​ជា​អ្នក​ស្មោះ​ត្រង់​ម្នាក់​ដែល​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ពី​លោក​ម្ចាស់។ ២៦ ពេល​គិត​ដល់​គ្រា​លំបាក​នេះ ខ្ញុំ​យល់​ឃើញ​ថា​គឺ​ជា​ការ​ល្អ​បំផុត បើ​អ្នក​រក្សា​សភាព​ដែល​ខ្លួន​មាន​នៅ​ឥឡូវ​នេះ។ ២៧ បើ​អ្នក​មាន​ប្រពន្ធ​ហើយ ចូរ​ឈប់​រក​វិធី​ដោះ​ខ្លួន​ចេញ​ពី​នាង។+ បើ​អ្នក​គ្មាន​ប្រពន្ធ*ទេ ចូរ​ឈប់​រក​ប្រពន្ធ។ ២៨ ប៉ុន្តែ ប្រសិន​បើ​អ្នក​រៀប​ការ នោះ​មិន​មែន​ជា​ការ​ខុស​ឆ្គង*ទេ ហើយ​ប្រសិន​បើ​អ្នក​ដែល​នៅ​លីវ*រៀប​ការ នោះ​ក៏​មិន​មែន​ជា​ការ​ខុស​ឆ្គង​ដែរ។ ប៉ុន្តែ អ្នក​ដែល​រៀប​ការ​នឹង​មាន​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត។* ក៏​ប៉ុន្តែ ខ្ញុំ​កំពុង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ការ​លំបាក​នោះ។

២៩ ម្យ៉ាង​ទៀត បង​ប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​ថា ពេល​វេលា​នៅ​សល់​តែ​បន្តិច​ទេ។+ ចាប់​ពី​ពេល​នេះ​ទៅ អ្នក​ដែល​មាន​ប្រពន្ធ​ត្រូវ​ដូច​ជា​អ្នក​ដែល​គ្មាន​ប្រពន្ធ​វិញ ៣០ ហើយ​អ្នក​ដែល​យំ​ត្រូវ​ដូច​ជា​អ្នក​ដែល​មិន​យំ ឯ​អ្នក​ដែល​ត្រេក​អរ​ត្រូវ​ដូច​ជា​អ្នក​ដែល​មិន​ត្រេក​អរ ហើយ​អ្នក​ដែល​ទិញ​ត្រូវ​ដូច​ជា​អ្នក​ដែល​គ្មាន​អ្វី​សោះ ៣១ ឯ​អ្នក​ដែល​ប្រើ​អ្វី​ៗ​របស់​ពិភព​លោក​នេះ​ត្រូវ​ដូច​ជា​អ្នក​ដែល​មិន​ប្រើ​ប្រាស់​ពេញលេញ ព្រោះ​ស្ថានភាព​ពិភព​លោក​នេះ​កំពុង​ប្រែ​ប្រួល។ ៣២ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​កង្វល់។ បុរស​ដែល​មិន​រៀប​ការ​ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​លោក​ម្ចាស់ ពោល​គឺ​របៀប​ដែល​គាត់​អាច​ធ្វើ​ឲ្យ​លោក​ម្ចាស់​ពេញ​ចិត្ត។ ៣៣ ប៉ុន្តែ បុរស​ដែល​រៀប​ការ​ហើយ ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ+ ពោល​គឺ​របៀប​ដែល​គាត់​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​ពេញ​ចិត្ត ៣៤ ដូច្នេះ គាត់​បាន​ត្រូវ​បែង​ចែក​ជា​ពីរ។ ម្យ៉ាង​ទៀត ស្ត្រី​ដែល​មិន​រៀប​ការ​ឬ​ស្ត្រី​ក្រមុំ​ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​លោក​ម្ចាស់+ ដើម្បី​នាង​អាច​បរិសុទ្ធ​ទាំង​ចិត្ត​ទាំង​កាយ។ ក៏​ប៉ុន្តែ ស្ត្រី​ដែល​រៀប​ការ​ហើយ ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ ពោល​គឺ​របៀប​ដែល​នាង​អាច​ធ្វើ​ឲ្យ​ប្ដី​ពេញ​ចិត្ត។ ៣៥ ប៉ុន្តែ ខ្ញុំ​និយាយ​ដូច​នេះដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដើម្បី​ឲ្យ​អ្នក​ជាប់​ចំណង​ទេ តែ​ដើម្បី​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​សម​រម្យ និង​ដើម្បី​អ្នក​អាច​បម្រើ​លោក​ម្ចាស់​អស់​ពី​ចិត្ត​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍។

៣៦ ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​គិត​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គឺ​មិន​សម​រម្យ​ព្រោះ​នៅ​លីវ* ហើយ​បើ​អ្នក​នោះ​មិន​ក្មេង​ពេក អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ចូរ​ឲ្យ​អ្នក​នោះ​រៀប​ការ​ទៅ បើ​ចង់​រៀប​ការ។ នោះ​មិន​មែន​ជា​ការ​ខុស​ឆ្គង​ទេ។+ ៣៧ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​បាន​តាំង​ចិត្ត​រឹង​មាំ ហើយ​គិត​ថា​ខ្លួន​មិន​ចាំ​បាច់​រៀប​ការ តែ​អាច​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯង​បាន ហើយ​បាន​សម្រេច​ចិត្ត​ថា​នឹង​នៅ​លីវ* នោះ​គាត់​នឹង​សម្រេច​ការ​បាន​ល្អ។+ ៣៨ ដូច្នេះ អ្នក​ណា​ដែល​រៀប​ការ អ្នក​នោះ​ក៏​សម្រេច​ការ​បានល្អ​ដែរ តែ​អ្នក​ណា​ដែល​មិន​រៀប​ការ អ្នក​នោះ​នឹង​សម្រេច​ការ​បាន​ល្អ​ជាង។+

៣៩ ប្រពន្ធ​ត្រូវ​នៅ​ជាប់​នឹង​ប្ដី ដរាប​ណា​ប្ដី​នៅ​រស់។+ ប៉ុន្តែ ប្រសិន​បើ​ប្ដី​របស់​នាង​ស្លាប់* នោះ​នាង​មាន​សេរី​ភាព​អាច​រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា​ក៏​បាន ឲ្យ​តែ​អ្នក​នោះ​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។+ ៤០ ប៉ុន្តែ​តាម​យោបល់​ខ្ញុំ នាង​នឹង​មាន​សុភមង្គល​ច្រើន​ជាង ប្រសិន​បើ​នាង​មិន​រៀប​ការ​ម្ដង​ទៀត។ ខ្ញុំ​ដឹង​ប្រាកដ​ថា​ខ្ញុំ​ក៏​បាន​ទទួល​ការ​ណែនាំ​ពី​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។

៨ ឥឡូវ ខ្ញុំ​សូម​និយាយ​អំពី​អាហារ​ដែល​គេ​សែន​ដល់​រូប​ព្រះ​៖+ យើង​ដឹង​ថា​យើង​ទាំង​អស់​គ្នា​មាន​ចំណេះ។+ ចំណេះ​ធ្វើ​ឲ្យ​ក្រអឺតក្រអោង តែ​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​មាំ​មួន​ឡើង។+ ២ ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​ចេះ​ដឹង​អំពី​រឿង​ណា​មួយ អ្នក​នោះ​មិន​ទាន់​ចេះ​ដឹង​អំពី​រឿង​នោះ​តាម​ដែល​គួរ​ចេះ​ដឹង​ទេ។ ៣ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ ព្រះ​ស្គាល់​អ្នក​នោះ។

៤ ឥឡូវ ខ្ញុំ​សូម​និយាយ​អំពី​ការ​បរិភោគ​អាហារ​ដែល​គេ​សែន​ដល់​រូប​ព្រះ។ យើង​ដឹង​ថា​រូប​ព្រះ​មិន​មែន​ជា​អ្វី​សោះ+ ហើយ​យើង​ដឹង​ថា​មាន​ព្រះ​តែ​មួយ​ប៉ុណ្ណោះ។+ ៥ ព្រោះ​ទោះ​ជា​មាន​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី ដែល​គេ​ហៅ​ថា​ព្រះ+ ដូច​ជា​មាន​«​ព្រះ​»​ជា​ច្រើន និង​«​ម្ចាស់​»​ជា​ច្រើន​ក៏​ដោយ ៦ ចំពោះ​យើង​មាន​ព្រះ​តែ​មួយ​ទេ+ គឺ​ជា​បិតា​នៅ​ស្ថាន​សួគ៌។+ អ្វី​ៗ​ទាំង​អស់​កើត​មក​ពី​លោក ហើយ​យើង​រស់​ដើម្បី​លោក។+ មាន​ម្ចាស់​តែ​មួយ គឺ​លោក​យេស៊ូ​គ្រិស្ត។ អ្វី​ៗ​ទាំង​អស់​កើត​មក​តាម​រយៈ​លោក+ ហើយ​យើង​ក៏​មាន​ជីវិត​ដោយ​សារ​លោក​ដែរ។

៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិន​មែន​មនុស្ស​ទាំង​អស់​មាន​ចំណេះ​នេះ​ទេ។+ ប៉ុន្តែ ដោយ​សារ​អ្នក​ខ្លះ​ធ្លាប់​គោរព​បូជា​រូប​ព្រះ ដូច្នេះ​ពេល​ដែល​ពួក​គេ​បរិភោគ​អាហារ​ដែល​បាន​ត្រូវ​សែន​ដល់​រូប​ព្រះ ពួក​គេ​ចាត់​ទុក​អាហារ​នោះ​ថា​ជា​សំណែន+ ហើយ​ដោយ​សារ​ពួក​គេ​មាន​សមត្ថភាព​វិនិច្ឆ័យ​ខ្សោយ នោះ​ពួក​គេ​ក៏​មាន​ចិត្ត​សៅហ្មង។+ ៨ ប៉ុន្តែ អាហារ​នឹង​មិន​នាំ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​ទេ។+ ប្រសិន​បើ​យើង​មិន​បរិភោគ យើង​មិន​ខាត​បង់​អ្វី​ទេ ហើយ​ប្រសិន​បើ​យើង​បរិភោគ យើង​ក៏​គ្មាន​គុណ​បំណាច់​អ្វី​ដែរ។+ ៩ ដូច្នេះ ចូរ​ប្រយ័ត្ន​ជា​និច្ច កុំ​ឲ្យ​សិទ្ធិ​របស់​អ្នក​រាល់​គ្នា​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ខ្សោយ​ជំពប់​ដួល។*+ ១០ ព្រោះ​ប្រសិន​បើ​អ្នក​ណា​ឃើញ​អ្នក​ដែល​មាន​ចំណេះ កំពុង​អង្គុយ​បរិភោគ​នៅ​វិហារ​នៃ​រូប​ព្រះ នោះ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ខ្សោយ​នោះ នឹង​នាំ​ឲ្យ​គាត់​ហ៊ាន​បរិភោគ​អាហារ​ដែល​គេ​សែន​ដល់​រូប​ព្រះ មែន​ទេ? ១១ បើ​ដូច្នេះ ចំណេះ​របស់​អ្នក​កំពុង​បំផ្លាញ​ជំនឿ​របស់​អ្នក​ខ្សោយ​នោះ ដែល​ជា​បង​ប្អូន​របស់​អ្នក​ដែល​គ្រិស្ត​បាន​ស្លាប់​ជំនួស។+ ១២ ពេល​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ខុស​ចំពោះ​បង​ប្អូន​របស់​អ្នក​ក្នុង​រឿង​នេះ ហើយ​បង្ខូច​សមត្ថភាព​វិនិច្ឆ័យ​ដ៏ខ្សោយ​របស់​ពួក​គេ+ នោះ​អ្នក​កំពុង​ធ្វើ​ខុស​ចំពោះ​គ្រិស្ត​ហើយ។ ១៣ ដូច្នេះ ប្រសិន​បើ​អាហារ​ធ្វើ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ជំពប់​ដួល។+

៩ តើ​ខ្ញុំ​មិន​មាន​សេរី​ភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ទេ​ឬ?+ តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ផល​នៃ​កិច្ច​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​លោក​ម្ចាស់​ទេ​ឬ? ២ ទោះ​បី​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ចំពោះ​អ្នក​ឯទៀត តែ​ខ្ញុំ​ពិត​ជា​សាវ័ក​ចំពោះ​អ្នក​រាល់​គ្នា​មែន! ព្រោះ​អ្នក​រាល់​គ្នា​ជា​ត្រា​ដែល​បញ្ជាក់​ថា​ខ្ញុំ​ជា​សាវ័ក​របស់​លោក​ម្ចាស់។

៣ ចំពោះ​អ្នក​ដែល​រិះ​គន់​ខ្ញុំ ខ្ញុំ​សូម​និយាយ​ការ​ពារ​ខ្លួន​ដូច​ត​ទៅ​នេះ​៖ ៤ យើង​មាន​សិទ្ធិ​បរិភោគ​និង​ផឹក មែន​ទេ? ៥ យើង​មាន​សិទ្ធិ​នាំ​ប្រពន្ធ​ដែល​ជា​អ្នក​ជឿ​ទៅ​ជា​មួយ​នឹង​យើង+ ដូច​សាវ័ក​ឯ​ទៀត ដូច​បង​ប្អូន​របស់​លោក​ម្ចាស់+ និង​កេផាស*+ដែរ មែន​ទេ? ៦ ឬ​ក៏​មាន​តែ​ខ្ញុំ​និង​បាណាបាស+ប៉ុណ្ណោះ​ឬ ដែល​ត្រូវ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត? ៧ តើ​អ្នក​ណា​ធ្វើ​ជា​ទាហាន តែ​ចាយ​ប្រាក់​ខ្លួន​ឯង? តើ​អ្នក​ណា​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ តែ​មិន​បរិភោគ​ផល?+ ឬ​តើ​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ តែ​មិន​ទទួល​ចំណែក​ពី​ទឹក​ដោះ​សត្វ​នោះ?

៨ ខ្ញុំ​មិន​មែន​និយាយ​អ្វី​ទាំង​នេះ តាម​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ច្បាប់*ក៏​ចែង​ដូច្នេះ​ដែរ មែន​ទេ? ៩ ព្រោះ​ច្បាប់​ម៉ូសេ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ឈ្មោល​ពេល​ដែល​បញ្ជាន់​ស្រូវ​ឡើយ​»។+ តើ​ព្រះ​ឲ្យ​ច្បាប់​នេះ​ដោយ​សារ​គិត​ដល់​សត្វ​គោ​ឬ? ១០ ឬ​ក៏​លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​វិញ? តាម​ពិត សេចក្ដី​នោះ​បាន​ត្រូវ​សរសេរ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ព្រោះ​អ្នក​ដែល​ភ្ជួរ​ដី គួរ​ភ្ជួរ​ដោយ​ចិត្ត​សង្ឃឹម ហើយ​អ្នក​ដែល​បញ្ជាន់​ស្រូវ គួរ​បញ្ជាន់​ដោយ​សង្ឃឹម​ថា​ខ្លួន​នឹង​បាន​ទទួល​ផល។

១១ យើង​បាន​សាប​ព្រោះ​អ្វី​ៗ​ពី​ព្រះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច្នេះ​តើ​ជា​ការ​ខុស​ឬ បើ​យើង​ទទួល​អ្វី​ដែល​យើង​ត្រូវ​ការ​ពី​អ្នក​រាល់​គ្នា?+ ១២ ប្រសិន​បើ​បុរស​ឯ​ទៀត​មាន​សិទ្ធិ​ទទួល​ជំនួយ​ពី​អ្នក​រាល់​គ្នា យើង​មាន​សិទ្ធិ​លើស​ជាង​នោះ​ទៅ​ទៀត មែន​ទេ? ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​មិន​បាន​ប្រើ​សិទ្ធិ​នេះ​ទេ+ តែ​យើង​កំពុង​ស៊ូ​ទ្រាំ​សព្វ​បែប​យ៉ាង ដើម្បី​មិន​ដាក់​ឧបសគ្គ​ចំពោះ​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​គ្រិស្ត។+ ១៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ពួក​បុរស​ដែល​បំពេញ​កិច្ច​ការ​ដ៏​ពិសិដ្ឋ​បរិភោគ​អាហារ​ពី​វិហារ ហើយ​ពួក​អ្នក​ដែល​បម្រើ​ជា​ទៀង​ទាត់​នៅ​ទី​បូជា​ក៏​ទទួល​ចំណែក​ពី​ទី​បូជា​ដែរ?+ ១៤ ដូច​គ្នា​ដែរ លោក​ម្ចាស់​បាន​បង្គាប់​ថា អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ ត្រូវ​រស់​នៅ​ដោយ​សារ​ដំណឹង​ល្អ​នោះ។+

១៥ ប៉ុន្តែ ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ*ទាំង​នេះ​ឡើយ សូម្បី​តែ​មួយ​ក៏​មិន​បាន​ប្រើ​ដែរ។+ ខ្ញុំ​មិន​មែន​សរសេរ​សេចក្ដី​នេះ ដើម្បី​ចង់​ប្រើ​សិទ្ធិ​ទាំង​នេះ​ឡើយ ព្រោះ​ខ្ញុំ​ស៊ូ​ស្លាប់​ល្អ​ជាង​ឲ្យ​អ្នក​ណា​ដក​យក​មូលដ្ឋាន​នៃ​ការ​អួតអាង​នេះ​ចេញ​ពី​ខ្ញុំ!+ ១៦ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួតអាង​ឡើយ ព្រោះ​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ដំណឹង​ល្អ។ តាម​ការ​ពិត ប្រសិន​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ នោះ​ខ្ញុំ​ត្រូវ​វេទនា​ណាស់!+ ១៧ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដូច្នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ខ្ញុំ​បាន​រង្វាន់។ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដោយ​មិន​ស្ម័គ្រ​ពី​ចិត្ត ខ្ញុំ​នៅ​តែ​ត្រូវ​បំពេញ​ភារកិច្ច​នេះ​ដែល​ព្រះ​បាន​ផ្ញើ​នឹង​ខ្ញុំ។+ ១៨ ដូច្នេះ តើ​រង្វាន់​របស់​ខ្ញុំ​ជា​អ្វី? រង្វាន់​របស់​ខ្ញុំ​គឺ​ការ​ប្រកាស​ដំណឹង​ល្អ​ដោយ​មិន​យក​ថ្លៃ។ តាម​របៀប​នេះ ខ្ញុំ​អាច​ជៀស​វាង​ពី​ការ​សុំ​អ្វី​ៗ​ដែល​ខ្ញុំ​មាន​សិទ្ធិ​សុំ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។

១៩ ព្រោះ​ទោះ​ជា​ខ្ញុំ​គ្មាន​កាតព្វកិច្ច​ចំពោះ​អ្នក​ណា​ក៏​ដោយ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​មនុស្ស​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ២០ ចំពោះ​ជនជាតិ​យូដា ខ្ញុំ​បាន​ធ្វើ​ដូច​ជនជាតិ​យូដា+ ដើម្បី​ខ្ញុំ​អាច​បាន​ជនជាតិ​យូដា។ ចំពោះ​អ្នក​ដែល​នៅ​ក្រោម​ច្បាប់ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​នៅ​ក្រោមច្បាប់ ទោះ​ជា​ខ្ញុំ​មិន​នៅ​ក្រោម​ច្បាប់​ក៏​ដោយ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​នៅ​ក្រោម​ច្បាប់។+ ២១ ចំពោះ​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​មិន​នៅ​ក្រោម​ច្បាប់ តែ​ខ្ញុំ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ ហើយ​នៅ​ក្រោម​ច្បាប់​របស់​គ្រិស្ត។+ ២២ ចំពោះ​អ្នក​ដែល​ខ្សោយ ខ្ញុំ​បាន​ធ្វើ​ដូច​អ្នក​ដែល​ខ្សោយ ដើម្បី​ខ្ញុំ​អាច​បាន​អ្នក​ដែល​ខ្សោយ។+ ខ្ញុំ​បាន​ធ្វើ​ដូច​មនុស្ស​គ្រប់​ប្រភេទ ដើម្បី​ខ្ញុំ​អាច​សង្គ្រោះ​ពួក​គេ​ខ្លះ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ ២៣ ប៉ុន្តែ ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សារ​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រាប់​ដល់​អ្នក​ឯ​ទៀត។+

២៤ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា អ្នក​ដែល​រត់​ប្រណាំង រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ទទួល​រង្វាន់? ចូរ​រត់​យ៉ាង​ណា​ឲ្យ​បាន​រង្វាន់។+ ២៥ មនុស្ស*ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត ខំ​ទប់​ចិត្ត​ក្នុង​រឿង​ទាំង​អស់។ ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​បាន​មកុដ​ដែល​អាច​សាប​សូន្យ​ទៅ+ តែ​យើង​ធ្វើ​ដូច្នេះ​ដើម្បី​បាន​មកុដ​ដែល​មិន​សាប​សូន្យ​ឡើយ។+ ២៦ ហេតុ​នេះ របៀប​ដែល​ខ្ញុំ​កំពុង​រត់ មិន​មែន​ដូច​ជា​រត់​ដោយ​គ្មាន​គោល​ដៅ​ទេ។+ របៀប​ដែល​ខ្ញុំ​ដាល់ ក៏​មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ដែរ។ ២៧ ប៉ុន្តែ ខ្ញុំ​វាយ​ដំ*រូប​កាយ​របស់​ខ្ញុំ+ ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ទៅ​ជា​មនុស្ស​ដែល​ព្រះ​លែង​ពេញ​ចិត្ត​ដោយ​សារ​ហេតុ​ណា​មួយ ក្រោយ​ពី​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។

១០ បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុព្វ​បុរស​របស់​យើង​បាន​នៅ​ក្រោម​ពពក+ ហើយ​បាន​ដើរ​កាត់​សមុទ្រ។+ ២ ពួក​គេ​ទាំង​អស់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក ជា​អ្នក​ដើរ​តាម​ម៉ូសេ កាល​ដែល​ពួក​គេ​ដើរ​កាត់​សមុទ្រ​នៅ​ក្រោម​ពពក​នោះ។ ៣ ពួក​គេ​ទាំង​អស់​គ្នា​បាន​ពិសា​អាហារ​ដែល​ព្រះ​ផ្ដល់​ឲ្យ+ ៤ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ពិសា​ទឹក​ដែល​ព្រះ​ផ្ដល់​ឲ្យ។+ ព្រោះ​ពួក​គេ​ធ្លាប់​ពិសា​ទឹក​ដែល​ព្រះ​ផ្ដល់​ឲ្យ​ពី​ផ្ទាំង​ថ្ម​ដែល​ហាក់​ដូច​ជា​ទៅ​តាម​ពួក​គេ ហើយ​ផ្ទាំង​ថ្ម​នោះ​ជា​តំណាង​គ្រិស្ត។+ ៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ភាគ​ច្រើន​បាន​ត្រូវ​សម្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ ដោយ​សារ​ព្រះ​មិន​ពេញ​ចិត្ត​ពួក​គេ។+

៦ ការ​ទាំង​នេះ​ជា​គំរូ​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​ប្រាថ្នា​ចង់​បាន​អ្វី​ៗ​ដ៏​អាក្រក់ ដូច​ពួក​គេ​ប្រាថ្នា​ចង់​បាន​ឡើយ។+ ៧ កុំ​ឲ្យ​យើង​ទៅ​ជា​អ្នក​គោរព​បូជា​រូប​ព្រះ​ដូច​ពួក​គេ​ខ្លះ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​បណ្ដា​ជន​បាន​អង្គុយ​ពិសា​អាហារ​ពិសា​ស្រា ហើយ​ក្រោក​ឡើង​នាំ​គ្នា​អរ​សប្បាយ​»។+ ៨ កុំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ដូច​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​ស្លាប់​អស់​២៣.០០០​នាក់​ក្នុង​មួយ​ថ្ងៃ។+ ៩ កុំ​ឲ្យ​យើង​ល្បង​ល​ព្រះ​យេហូវ៉ា*+ ដូច​ពួក​គេ​ខ្លះ​បាន​ល្បង​ល​លោក រួច​បាត់​បង់​ជីវិត​ដោយ​សត្វ​ពស់។+ ១០ កុំ​ឲ្យ​យើង​រអ៊ូ​រទាំ ដូច​ពួក​គេ​ខ្លះ​បាន​រអ៊ូ​រទាំ+ រួច​បាត់​បង់​ជីវិត​ដោយ​អ្នក​ពិឃាត។+ ១១ ការ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួក​គេ​ទុក​ជា​គំរូ ហើយ​បាន​ត្រូវ​កត់​ទុក​ជា​ការ​ព្រមាន​ដល់​យើង+ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​សម័យ​នេះ។*

១២ ដូច្នេះ ចូរ​ឲ្យ​អ្នក​ដែល​គិត​ថា​ខ្លួន​ឈរ ប្រយ័ត្ន​ក្រែង​លោ​ដួល។+ ១៣ គ្មាន​សេចក្ដី​ល្បួង​ណា​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ឯ​ទៀត​មិន​ធ្លាប់​ជួប​នោះ​ឡើយ។+ ប៉ុន្តែ ព្រះ​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ឡើយ+ តែ​លោក​នឹង​រៀបចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​សេចក្ដី​ល្បួង​នោះ។+

១៤ ដូច្នេះ មិត្ត​ជា​ទី​ស្រឡាញ់​អើយ ចូរ​រត់​ចេញ​ពី​ការ​គោរព​បូជា​រូប​ព្រះ។+ ១៥ ខ្ញុំ​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដូច​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​មាន​សមត្ថភាព​វែក​ញែក។ ចូរ​អ្នក​រាល់​គ្នា​ពិចារណា​សម្ដី​របស់​ខ្ញុំ​ចុះ។ ១៦ ពែង​នៃ​អំណរ​គុណ ដែល​យើង​អរគុណ​ព្រះ* តើ​នោះ​មិន​មែន​ជា​ការ​រួម​ចំណែក​ក្នុង​ឈាម​របស់​គ្រិស្ត​ទេ​ឬ?+ តើ​នំ​ប៉័ង​មួយ​ដុំ​ដែល​យើង​កាច់​នោះ​មិន​មែន​ជា​ការ​រួម​ចំណែក​ក្នុង​រូប​កាយ​របស់​គ្រិស្ត​ទេ​ឬ?+ ១៧ ដោយ​សារ​មាន​នំ​ប៉័ង​តែ​មួយ​ដុំ នោះ​យើង​ជា​រូប​កាយ​តែ​មួយ+ ពី​ព្រោះ​យើង​បរិភោគ​ពី​នំ​ប៉័ង​មួយ​ដុំ​នោះ ទោះ​ជា​យើង​មាន​គ្នា​ច្រើន​ក៏​ដោយ។

១៨ សូម​ពិចារណា​មើល​ជន​ជាតិ​អ៊ីស្រាអែល​៖ ពេល​ពួក​គេ​បរិភោគ​គ្រឿង​បូជា​នៅ​ឯ​វិហារ តើ​ពួក​គេ​មិន​រួម​ចំណែក​ជា​មួយ​នឹង​ទី​បូជា​ដែរ​ទេ​ឬ?+ ១៩ ការ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​រូប​ព្រះ​និង​អ្វី​ដែល​គេ​សែន​រូប​ព្រះ​គឺ​សំខាន់​ឬ? ២០ មិន​មែន​ទេ! ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា អ្វី​ៗ​ដែល​ប្រជាជាតិ​នា​នា​សែន ពួក​គេ​សែន​ដល់​ពួក​វិញ្ញាណ​កំណាច* មិន​មែន​ដល់​ព្រះ​ទេ+ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រួម​ចំណែក​ជា​មួយ​នឹង​ពួក​វិញ្ញាណ​កំណាច​ឡើយ។+ ២១ អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ​យេហូវ៉ា*ផង និង​ពី​ពែង​របស់​ពួក​វិញ្ញាណ​កំណាច​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ​ពី​«​តុ​របស់​ព្រះ​យេហូវ៉ា​»​*ផង+ និង​ពី​តុ​របស់​ពួក​វិញ្ញាណ​កំណាច​ផង​បាន​ឡើយ។ ២២ ឬ​«​តើ​យើង​កំពុង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា*ទាស់​ចិត្ត​ឬ?​»​*+ យើង​មិន​មែន​ខ្លាំង​ជាង​លោក​ទេ មែន​ទេ?

២៣ មាន​ច្បាប់​ឲ្យ​ធ្វើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​អ្វី​ៗ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ មាន​ច្បាប់​ឲ្យ​ធ្វើ​អ្វី​ៗ​ទាំង​អស់ ប៉ុន្តែ​អ្វី​ៗ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​លើក​ទឹក​ចិត្ត​ឡើយ។+ ២៤ ចូរ​ឲ្យ​គ្រប់​គ្នា​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត។+

២៥ ចូរ​បរិភោគ​អ្វី​ៗ​ទាំង​អស់​ដែល​គេ​លក់​នៅ​ឯ​ផ្សារ​លក់​សាច់ ហើយ​កុំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​រាល់​គ្នា​ជំរុញ​ឲ្យ​សួរ​ឡើយ ២៦ ព្រោះ​«​ផែនដី​និង​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​ជា​របស់​ព្រះ​យេហូវ៉ា​»។*+ ២៧ ប្រសិន​បើ​អ្នក​ដែលមិនជឿ​អញ្ជើញ​អ្នក​ទៅ​បរិភោគ​អាហារ ហើយ​អ្នក​រាល់​គ្នា​ចង់​ទៅ ចូរ​បរិភោគ​អ្វី​ទាំង​អស់​ដែល​អ្នក​នោះ​ជូន ហើយ​កុំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​រាល់​គ្នា​ជំរុញ​ឲ្យ​សួរឡើយ។ ២៨ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា​«​នេះ​ជា​របស់​គេ​សែន​»​ ចូរ​កុំ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​នោះ និង​ដោយ​យល់​ដល់​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត។+ ២៩ ខ្ញុំ​មិន​មែន​និយាយ​អំពី​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ទេ តែ​របស់​អ្នក​ឯ​ទៀត​វិញ។ ព្រោះ​ទោះ​ជា​ខ្ញុំ​មាន​សេរី​ភាព​ធ្វើ​តាម​ចិត្ត តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ ដើម្បី​កុំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​វិនិច្ឆ័យ​ខ្ញុំ។+ ៣០ ប្រសិន​បើ​ខ្ញុំ​បរិភោគ​ដោយ​អរគុណ​ព្រះ ហេតុ​អ្វី​គេ​និយាយ​ប្រមាថ​ខ្ញុំ​អំពីអ្វី​ដែល​ខ្ញុំ​បាន​អរគុណ​ព្រះ​ហើយ?+

៣១ ដូច្នេះ ទោះ​ជា​អ្នក​ផឹក បរិភោគ ឬ​ធ្វើ​អ្វី​ទៀត​ក៏​ដោយ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង។+ ៣២ កុំ​បង្ក​ហេតុ​ឲ្យ​ជនជាតិ​យូដា ជន​ជាតិ​ក្រិច និង​ក្រុម​ជំនុំ​របស់​ព្រះ​ជំពប់​ដួល​ឡើយ។+ ៣៣ ប៉ុន្តែ ចូរ​ធ្វើ​ដូចខ្ញុំ​ដែល​កំពុង​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស​ទាំង​ឡាយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន+ ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​បាន​ទទួល​សេចក្ដី​សង្គ្រោះ។+

១១ ចូរ​យក​តម្រាប់​ខ្ញុំ ដូច​ខ្ញុំ​យក​តម្រាប់​គ្រិស្ត។+

២ ខ្ញុំ​សូម​សរសើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​គិត​អំពី​ខ្ញុំ​ជា​និច្ច ហើយ​កំពុង​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ ៣ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត+ ឯ​ប្រមុខ​របស់​ស្ត្រី​គឺ​បុរស+ ឯ​ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ។+ ៤ បុរស​ណា​ដែល​អធិដ្ឋាន​ឬ​ប្រកាស​ទំនាយ​ដោយ​ពាក់​អ្វី​លើ​ក្បាល នោះ​ធ្វើ​ឲ្យ​ក្បាល*ខ្លួន​អាប់​ឱន​កិត្តិយស។ ៥ ប៉ុន្តែ ស្ត្រី​ណា​ដែល​អធិដ្ឋាន​ឬ​ប្រកាស​ទំនាយ+ដោយ​មិន​ពាក់​អ្វី​លើ​ក្បាល នោះ​ធ្វើ​ឲ្យ​ក្បាល*ខ្លួន​អាប់​ឱន​កិត្តិយស គឺ​នាង​ដូច​ជា​ស្ត្រី​ដែល​ត្រូវ​គេ​កោរ​សក់។* ៦ ព្រោះ​ប្រសិន​បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​លើ​ក្បាល នោះ​នាង​ត្រូវ​កាត់​សក់​ឲ្យ​ខ្លី។ ប៉ុន្តែ ប្រសិន​បើ​ការ​កាត់​សក់​ឲ្យ​ខ្លី​ឬ​កោរ​សក់​នាំ​ឲ្យ​នាង​អាប់​ឱន​កិត្តិយស នោះ​ជា​ការ​ល្អ​ជាង​បើ​នាង​ពាក់​អ្វី​លើ​ក្បាល។

៧ រីឯ​បុរស​មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ដោយ​សារ​បុរស​មាន​ភាព​ដូច​ព្រះ+ ហើយ​នាំ​ឲ្យ​ព្រះ​ទទួល​កិត្តិយស តែ​ស្ត្រី​នាំ​ឲ្យ​បុរស​ទទួល​កិត្តិយស។ ៨ ព្រោះ​បុរស​មិន​មក​ពី​ស្ត្រី​ទេ តែ​ស្ត្រី​មក​ពី​បុរស។+ ៩ ម្យ៉ាង​ទៀត ព្រះ​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ទេ តែ​លោក​បាន​បង្កើត​ស្ត្រី​សម្រាប់​បុរស។+ ១០ ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ត្រូវ​មាន​អ្វី​លើ​ក្បាល ដើម្បី​បញ្ជាក់​អំ​ពី​ការ​ចុះ​ចូល និង​ដោយ​សារ​បណ្ដា​ទេវតា។+

១១ ក៏​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​កាន់​តាម​លោក​ម្ចាស់ មិន​អាច​មាន​ស្ត្រី​ដោយ​គ្មាន​បុរស ហើយ​មិន​អាច​មាន​បុរស​ដោយ​គ្មាន​ស្ត្រី​ទេ។ ១២ ព្រោះ​ដូច​ស្ត្រី​មក​ពី​បុរស+ បុរស​កើត​ចេញ​ពី​ស្ត្រី តែ​អ្វី​ៗ​ទាំង​អស់​មក​ពី​ព្រះ។+ ១៣ សូម​ពិចារណា​ដោយ​ខ្លួន​អ្នក​ចុះ​៖ តើ​ជា​ការ​សម​រម្យ​ទេ ប្រសិន​បើ​ស្ត្រី​អធិដ្ឋាន​ទៅ​ព្រះ​ដោយ​មិន​ពាក់​អ្វី​លើ​ក្បាល? ១៤ តើ​ធម្មជាតិ​មិន​បង្ហាញ​ទេ​ថា បុរស​ត្រូវ​អាប់​ឱន​កិត្តិយស​ប្រសិន​បើ​មាន​សក់​វែង? ១៥ ប៉ុន្តែ ប្រសិន​បើ​ស្ត្រី​មាន​សក់​វែង នោះ​ជា​កិត្តិយស​ដល់​នាង​វិញ មែន​ទេ? ពី​ព្រោះ​នាង​បាន​សក់​ជំនួស​អ្វី​ដែល​ពាក់​លើ​ក្បាល។ ១៦ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​អ្នក​ណា​ចង់​ប្រកែក​តវ៉ា​ដើម្បី​ធ្វើ​តាម​ទម្លាប់​ណា​ផ្សេង​ទៀត យើង​គ្មាន​ទម្លាប់​ណា​ផ្សេង​ទៀត​ទេ ហើយ​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ​ក៏​គ្មាន​ដែរ។

១៧ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ឲ្យ​ការ​ណែនាំ​នេះ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ការ​ជួប​ជុំ​របស់​អ្នក​រាល់​គ្នា មិន​បាន​ផ្ដល់​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ តែ​នាំ​ឲ្យ​បង់​ប្រយោជន៍​វិញ។ ១៨ ព្រោះ​ទី​១ ខ្ញុំ​បាន​ឮ​ថា​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពេល​ដែល​ជួប​ជុំ​ជា​ក្រុម​ជំនុំ ហើយ​ខ្ញុំ​ក៏​ជឿ​ខ្លះ​ដែរ។ ១៩ ព្រោះ​ប្រាកដ​ជា​នឹង​មាន​និកាយ​ផ្សេង​ៗ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ហើយ​ការ​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ណា​ខ្លះ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត។

២០ ពេល​ដែល​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​នៅ​កន្លែង​មួយ អ្នក​រាល់​គ្នា​មិន​មែន​មក​ដើម្បី​បរិភោគ​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ទេ។+ ២១ ព្រោះ​ពេល​ដល់​ម៉ោង​បរិភោគ​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ អ្នក​រាល់​គ្នា​ខ្លះ​បាន​បរិភោគ​អាហារ​ល្ងាច​ផ្ទាល់​ខ្លួន​រួច​ហើយ។ ហេតុ​នេះ អ្នក​ខ្លះ​ឃ្លាន ឯ​អ្នក​ខ្លះ​ទៀត​ស្រវឹង​ស្រា។ ២២ តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ​ដើម្បី​ផឹក​និង​បរិភោគ​ទេ​ឬ? ឬ​តើ​អ្នក​រាល់​គ្នា​មើល​ងាយ​ក្រុម​ជំនុំ​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​សោះ​មាន​អារម្មណ៍​អៀន​ខ្មាស​ឬ? តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៅ​អ្នក​រាល់​គ្នា? តើ​ខ្ញុំ​ត្រូវ​សរសើរ​អ្នក​រាល់​គ្នា​ឬ? ក្នុង​រឿង​នេះ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ទេ។

២៣ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​ម្ចាស់ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់+ដែល​លោក​ម្ចាស់​យេស៊ូ​ត្រូវ​គេ​ក្បត់ លោក​បាន​យក​នំ​ប៉័ង​មួយ​ដុំ ២៤ ហើយ​អរគុណ​ព្រះ រួច​កាច់​នំ​ប៉័ង​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ+ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​អំពី​ខ្ញុំ​»។+ ២៥ បន្ទាប់​ពី​បាន​ពិសា​អាហារ​ល្ងាច​ហើយ លោក​ក៏​យក​ពែង​នោះ+ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពែង​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី+ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ។+ រាល់​ដង​ដែល​អ្នក​រាល់​គ្នា​ផឹក​ពី​ពែង​នេះ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​អំ​ពី​ខ្ញុំ​»។+ ២៦ ព្រោះ​រាល់​ដង​ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំ​ប៉័ង​នោះ និង​ផឹក​ពី​ពែង​នោះ អ្នក​រាល់​គ្នា​កំពុង​ប្រកាស​មរណភាព​របស់​លោក​ម្ចាស់ រហូត​ដល់​លោក​មក​ដល់។

២៧ ដូច្នេះ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង ឬ​ផឹក​ពី​ពែង​របស់​លោក​ម្ចាស់​ដោយ​ខ្លួន​មិន​សម​នឹង​ទទួល អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​និង​ឈាម​របស់​លោក​ម្ចាស់។ ២៨ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់+ ដើម្បី​ដឹង​ប្រាកដ​ថា​ខ្លួន​សម​ឬ​មិន​សម​នឹង​ទទួល រួច​សឹម​បរិភោគ​នំ​ប៉័ង​នោះ​និង​ផឹក​ពី​ពែង​នោះ​ចុះ។ ២៩ ព្រោះ​អ្នក​ណា​ដែល​បរិភោគ​និង​ផឹក​ដោយ​មិន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​រូប​កាយ អ្នក​នោះ​បរិភោគ​និង​ផឹក​ទាំង​នាំ​ឲ្យ​ខ្លួន​ទទួល​ការ​វិនិច្ឆ័យ។ ៣០ ហេតុ​នោះ​ហើយ​បាន​ជា​មាន​អ្នក​ខ្សោយ​និង​អ្នក​ឈឺ​ជា​ច្រើន​នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​មួយ​ចំនួន​បាន​ស្លាប់*ទៅ​ហើយ។+ ៣១ ប៉ុន្តែ ប្រសិន​បើ​យើង​ពិចារណា​ឲ្យ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​បែប​ណា នោះ​យើង​នឹង​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ។ ៣២ ក៏​ប៉ុន្តែ ពេល​ដែល​ព្រះ​យេហូវ៉ា*វិនិច្ឆ័យ​យើង លោក​ប្រដៅ​យើង+ ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ការ​ផ្ដន្ទា​ទោស​ជា​មួយ​នឹង​ពិភព​លោក។+ ៣៣ ដូច្នេះ បង​ប្អូន​ខ្ញុំ​អើយ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​ដើម្បី​បរិភោគ​អាហារ​នេះ ចូរ​ចាំ​គ្នា។ ៣៤ ប្រសិន​បើ​មាន​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​បរិភោគ​នៅ​ផ្ទះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​វិនិច្ឆ័យ ពេល​ដែល​មក​ជួប​ជុំ​គ្នា។+ ចំណែក​រឿង​ទាំង​ប៉ុន្មាន​ទៀត ខ្ញុំ​នឹង​ដោះ​ស្រាយ​ពេល​ដែល​ខ្ញុំ​មក។

១២ បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​អំពី​អំណោយ​ផ្សេង​ៗ​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ។+ ២ អ្នក​រាល់​គ្នា​ដឹង​ថា កាល​ដែល​នៅជា​ជន​ជាតិ​ដទៃ*នៅ​ឡើយ អ្នក​រាល់​គ្នា​បាន​កាន់​តាម​រូប​ព្រះ​ឥត​សំឡេង​ទាំង​នោះ+ ហើយ​ធ្វើ​អ្វី​ៗ​តាម​តែ​រូប​ព្រះ​ទាំង​នោះ។ ៣ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​ណា​ដែល​នៅ​ក្រោម​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ អ្នក​នោះ​នឹង​មិន​ពោល​ថា​៖ ​«​លោក​យេស៊ូ​ត្រូវ​បណ្ដាសា!​»​ទេ ហើយ​អ្នក​ណា​ដែល​មិន​នៅ​ក្រោម​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​បរិសុទ្ធ អ្នក​នោះ​មិន​អាច​ពោល​ថា​៖ ​«​លោក​យេស៊ូ​ជា​ម្ចាស់!​»​ឡើយ។+

៤ ឯ​អំណោយ នោះ​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​មាន​ឫទ្ធានុភាព​តែ​មួយ​ទេ+ ៥ ហើយ​មាន​កិច្ច​បម្រើ​ផ្សេង​ៗ​ពី​គ្នា+ ប៉ុន្តែ​មាន​ម្ចាស់​តែ​មួយ​ទេ ៦ ឯ​សកម្មភាព នោះ​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​គឺ​ព្រះ​តែ​មួយ​ទេ​ដែល​ធ្វើ​សកម្មភាព​ទាំង​អស់​ក្នុង​មនុស្ស​គ្រប់​គ្នា។+ ៧ ប៉ុន្តែ ឫទ្ធានុភាព​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​មនុស្ស​ម្នាក់​ៗ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍។+ ៨ តាម​រយៈ​ឫទ្ធានុភាព​របស់​ព្រះ មនុស្ស​ម្នាក់​អាច​និយាយ​ដោយ​ប្រាជ្ញា ហើយ​តាម​រយៈ​ឫទ្ធានុភាព​ដដែល​នោះ ម្នាក់​ទៀត​អាច​និយាយ​ដោយ​ចំណេះ ៩ តាម​រយៈ​ឫទ្ធានុភាព​ដដែល​នោះ ម្នាក់​ទៀត​អាច​មាន​ជំនឿ+ ហើយ​ម្នាក់​ទៀត​អាច​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ+ ១០ តែ​ម្នាក់​ទៀត​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ ម្នាក់​ទៀត​អាច​ប្រកាស​ទំនាយ ម្នាក់​ទៀត​អាច​សម្គាល់​ពាក្យ​ណា​ដែល​មក​ពី​ព្រះ+ ម្នាក់​ទៀត​អាច​និយាយ​ភាសា​ផ្សេង​ៗ​+ ហើយ​ម្នាក់​ទៀត​អាច​បក​ប្រែ​ភាសា​ផ្សេង​ៗ។+ ១១ ប៉ុន្តែ ឫទ្ធានុភាព​តែ​មួយ​ធ្វើ​សកម្មភាព​ទាំង​នេះ ដោយ​ចែក​អំណោយ​ឲ្យ​ម្នាក់​ៗ តាម​បំណង​ប្រាថ្នា​របស់​ព្រះ។*

១២ ព្រោះ​រូប​កាយ​គឺ​តែ​មួយ តែ​មាន​អវយវៈ​ជា​ច្រើន ហើយ​អវយវៈ​នៃ​រូប​កាយ​នោះ រួម​គ្នា​ជា​រូប​កាយ​តែ​មួយ ទោះ​ជា​មាន​អវយវៈ​ជា​ច្រើន​ក៏​ដោយ។+ រូប​កាយ​របស់​គ្រិស្ត​ក៏​ដូច្នេះ​ដែរ។ ១៣ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ដោយ​ឫទ្ធានុភាព​តែ​មួយ ដើម្បី​ទៅ​ជា​រូប​កាយ​តែ​មួយ ទោះ​ជា​ជនជាតិ​យូដា ឬ​ជន​ជាតិ​ក្រិច ទោះ​ជា​ខ្ញុំ​បម្រើ ឬ​ជា​អ្នក​មាន​សេរី​ភាព​ក៏​ដោយ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ឫទ្ធានុភាព​តែ​មួយ។

១៤ ព្រោះ​រូប​កាយ​មិន​មែន​មាន​អវយវៈ​តែ​មួយ​ទេ តែ​មាន​អវយវៈ​ជា​ច្រើន។+ ១៥ ទោះ​បើ​ជើង​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ​»​ តែ​ជើង​នៅ​តែ​ជា​ផ្នែក​នៃ​រូប​កាយ។ ១៦ ទោះ​បើ​ត្រចៀក​និយាយ​ថា​៖ ​«​ខ្ញុំមិន​មែន​ជា​ផ្នែក​នៃ​រូប​កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ភ្នែក​»​ តែ​ត្រចៀក​នៅ​តែ​ជា​ផ្នែក​នៃ​រូប​កាយ។ ១៧ ប្រសិន​បើ​រូប​កាយ​ទាំង​មូល​ជា​ភ្នែក តើ​នឹង​ឮ​សំឡេង​តាម​ណា​វិញ? ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សម្រាប់​តែ​ឮ​សំឡេង​ប៉ុណ្ណោះ តើ​នឹង​ដឹង​ក្លិន​តាម​ណា​វិញ? ១៨ ប៉ុន្តែ ព្រះ​បាន​កំណត់​អវយវៈ​នី​មួយ​ៗ​នៃ​រូប​កាយ តាម​ដែល​លោក​ពេញ​ចិត្ត។

១៩ ប្រសិន​បើ​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា? ២០ មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​អស់​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ។ ២១ ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា​៖ ​«​ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ទេ​»​ ហើយ​ក្បាល​មិន​អាច​និយាយ​ទៅ​ជើង​ថា​៖ ​«​ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ទេ​»។ ២២ ផ្ទុយ​ទៅ​វិញ អវយវៈ​ណា​នៃ​រូប​កាយ​ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង អវយវៈ​ទាំង​នោះ​គឺ​សំខាន់​ចាំ​បាច់ ២៣ ហើយ​ផ្នែក​ណា​នៃ​រូប​កាយ​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​មាន​កិត្តិយស យើង​ធ្វើ​ឲ្យ​ផ្នែក​ទាំង​នោះ​មាន​កិត្តិយស​ជាង​គេ។+ ហេតុ​នេះ ផ្នែក​ណា​ដែល​មិន​សម​សួន ផ្នែក​នោះ​មាន​ភាព​សម​សួន​ជាង​គេ។ ២៤ រីឯ​ផ្នែក​ណា​ដែល​សម​សួន​ហើយ ផ្នែក​នោះ​មិន​ត្រូវ​ការ​អ្វី​សោះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ផ្គុំ​រូប​កាយ ដោយ​ធ្វើ​ឲ្យ​ផ្នែក​ណា​ដែល​ខ្វះ​កិត្តិយស ទៅ​ជា​មាន​កិត្តិយស​ជាង​គេ ២៥ ដើម្បី​កុំ​ឲ្យ​រូប​កាយ​មាន​ការ​បែក​បាក់​គ្នា តែ​ដើម្បី​ឲ្យ​អវយវៈ​នី​មួយ​ៗ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។+ ២៦ ប្រសិន​បើ​អវយវៈ​មួយ​រង​ទុក្ខ អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​រង​ទុក្ខ​ជា​មួយ​ដែរ+ ឬ​បើ​អវយវៈ​មួយ​ទទួល​កិត្តិយស អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។+

២៧ អ្នក​រាល់​គ្នា​រួម​គ្នា​ជា​រូប​កាយ​របស់​គ្រិស្ត+ ហើយ​ម្នាក់​ៗ​ជា​អវយវៈ​មួយ។+ ២៨ ព្រះ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​មាន​តួ​នាទី​ដូច​ត​ទៅ​៖ ទី១ជាសាវ័ក+ ទី​២​ជា​អ្នក​ប្រកាស​ទំនាយ+ ទី​៣​ជា​អ្នក​បង្រៀន+ បន្ទាប់​មក​ជា​អ្នក​ដែល​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ ជា​បន្ត​បន្ទាប់​មាន​អ្នក​ដែល​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ+ អ្នក​ដែល​បំពេញ​កិច្ច​ការ​ផ្ដល់​ជំនួយ អ្នក​ដែល​មាន​សមត្ថភាព​ដឹក​នាំ+ អ្នក​ដែល​អាច​និយាយ​ភាសា​ផ្សេង​ៗ។+ ២៩ មិន​មែន​ទាំង​អស់​គ្នា​ជា​សាវ័ក​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​ប្រកាស​ទំនាយ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​បង្រៀន​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទេ មែន​ទេ? ៣០ មិន​មែន​ទាំង​អស់​គ្នា​បាន​ទទួល​អំណោយ​ជា​សមត្ថភាព​ធ្វើ​ឲ្យ​គេ​ជា​សះ​ស្បើយ​ទេ មែន​ទេ? មិន​មែន​ទាំង​អស់​គ្នា​អាច​និយាយ​ភាសា​ផ្សេង​ៗ​ទេ មែន​ទេ?+ មិន​មែន​ទាំង​អស់​គ្នា​ជា​អ្នក​បក​ប្រែ​ទេ មែន​ទេ?+ ៣១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​បន្ត​ខំ​ព្យាយាម​ឲ្យ​បាន​អំណោយ​ដ៏​ប្រសើរ​ជាង។+ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ​លើស​លប់​ដល់​អ្នក​រាល់​គ្នា។+

១៣ ប្រសិន​បើ​ខ្ញុំ​និយាយ​ភាសា​មនុស្ស​និង​ភាសា​ទេវតា តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​គឺ​ដូច​ជា​ឃ្មោះ​ដែល​លាន់​ឮ​ខ្ទរ​ខ្ទារ ឬ​ឆាប​ដែល​ទង្គិច​គ្នា។ ២ ម្យ៉ាង​ទៀត ប្រសិន​បើ​ខ្ញុំ​បាន​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ ហើយ​ស្គាល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​និង​ចំណេះ​ទាំង​អស់+ ហើយ​បើ​ខ្ញុំ​មាន​ជំនឿ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​សោះ។*+ ៣ ប្រសិន​បើ​ខ្ញុំ​ឲ្យ​ទ្រព្យ​ទាំង​អស់​របស់​ខ្ញុំ ដើម្បី​ជួយ​អ្នក​ឯ​ទៀត+ ហើយ​ប្រសិន​បើ​ខ្ញុំ​លះ​បង់​ជីវិត​ដើម្បី​ខ្ញុំ​អាច​អួតអាង តែ​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់+ នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

៤ សេចក្ដី​ស្រឡាញ់+មាន​ចិត្ត​អត់​ធ្មត់+ ហើយ​សប្បុរស។+ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន*+ មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺតក្រអោង+ ៥ មិន​ប្រព្រឹត្ត​ឥត​សម​រម្យ*+ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន+ មិន​ឆាប់​ខឹង+ និង​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។*+ ៦ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ+ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត។ ៧ សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់+ ជឿ​អ្វី​ៗ​ទាំង​អស់+ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់+ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។+

៨ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ*ឡើយ។ ប៉ុន្តែ ទោះ​ជា​បាន​ទទួល​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ និយាយ​ភាសា​ផ្សេង​ៗ​* ឬ​ទទួល​ចំណេះ​ក៏​ដោយ អ្វី​ៗ​ទាំង​នោះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​សាប​សូន្យ​ទៅ។ ៩ ព្រោះ​ចំណេះ​របស់​យើង​គឺ​មិន​ទាន់​សព្វ​គ្រប់+ ហើយ​ទំនាយ​ដែល​យើង​ប្រកាស​ក៏​មិន​ទាន់​សព្វ​គ្រប់​ដែរ ១០ ប៉ុន្តែ កាល​ណា​យើង​មាន​ចំណេះ​សព្វ​គ្រប់ ហើយ​ប្រកាស​ទំនាយ​សព្វ​គ្រប់ នោះ​ចំណេះ​ដែល​មិន​ទាន់​សព្វ​គ្រប់​និង​ទំនាយ​ដែល​មិន​ទាន់​សព្វ​គ្រប់ នឹង​ត្រូវ​ធ្វើ​ឲ្យ​សាប​សូន្យ​ទៅ។ ១១ កាល​ដែល​ខ្ញុំ​នៅ​ជា​កូន​ក្មេង ខ្ញុំ​និយាយ​ដូច​កូន​ក្មេង គិត​ដូច​កូន​ក្មេង និង​វែក​ញែក​ដូច​កូន​ក្មេង តែ​ពេល​ខ្ញុំ​ជា​មនុស្ស​ពេញ​វ័យ ខ្ញុំ​ក៏​បាន​បំបាត់​លក្ខណៈ​ដែល​ដូច​កូន​ក្មេង។ ១២ ព្រោះ​នៅ​ឥឡូវ​នេះ យើង​មើល​ឃើញ​ស្រពិល​ៗ​ដូច​មើល​ក្នុង​ដែក​ឆ្លុះ​មុខ តែ​នៅ​ថ្ងៃ​មុខ​យើង​នឹង​ឃើញ​ច្បាស់។* នៅ​ឥឡូវ​នេះ ខ្ញុំ​មិន​ទាន់​ដឹង​សព្វ​គ្រប់​ទេ តែ​នៅ​ថ្ងៃ​មុខ​ខ្ញុំ​នឹង​ដឹង​ច្បាស់ ដូច​ព្រះ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ។ ១៣ ក៏​ប៉ុន្តែ​ឥឡូវ​នេះ មាន​បី​យ៉ាង​ដែល​នៅ​គង់​វង្ស​គឺ ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ តែ​ក្នុង​ចំណោម​ទាំង​បី​យ៉ាង​នេះ សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​បំផុត។+

១៤ ចូរ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ តែ​ក៏​ត្រូវ​បន្ត​ខំ​ប្រឹង​ឲ្យ​បាន​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ​ផង​ដែរ ជា​ពិសេស​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ។+ ២ ព្រោះ​អ្នក​ណា​ដែល​ទទួល​អំណោយ​ជា​ការ​និយាយ​ភាសា​ផ្សេង អ្នក​នោះ​និយាយ​ទៅ​ព្រះ មិន​មែន​និយាយ​ទៅ​មនុស្ស​ទេ+ ពី​ព្រោះ​ទោះ​ជា​អ្នក​នោះ​និយាយ​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ក៏​ដោយ ក៏​គ្មាន​អ្នក​ណា​ស្ដាប់​បាន​ដែរ។ ៣ រីឯ​អ្នក​ដែល​ប្រកាស​ទំនាយ​វិញ គាត់​ពោល​ពាក្យ​ដែល​ពង្រឹង​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​មនុស្ស។ ៤ អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ពង្រឹង​កម្លាំង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ដែល​ប្រកាស​ទំនាយ​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ។ ៥ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​និយាយ​ភាសា​ផ្សេង​ៗ​+ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ប្រកាស​ទំនាយ​ជាង។+ អ្នក​ដែល​ប្រកាស​ទំនាយ​គឺ​ឧត្ដម​ជាង​អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ៗ លុះ​ត្រា​តែ​មាន​ការ​បក​ប្រែ យ៉ាង​នេះ​ក្រុម​ជំនុំ​អាច​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង។ ៦ ក៏​ប៉ុន្តែ បង​ប្អូន​អើយ ប្រសិន​បើ​ឥឡូវ​នេះ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​និយាយ​ភាសា​ផ្សេង​ៗ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា? តែ​ប្រសិន​បើ​ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់​គ្នា​អំពី​ការ​បើក​បង្ហាញ​ពី​ព្រះ+ អំពី​ចំណេះ+ អំពី​ទំនាយ ឬ​អំពី​សេចក្ដី​បង្រៀន នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ប្រយោជន៍។

៧ នេះ​ដូច​គ្នា​នឹង​ឧបករណ៍​តន្ត្រី​ដែរ ដូច​ជា​ខ្លុយ​ឬ​ពិណ​ជា​ដើម។ ប្រសិន​បើ​គេ​មិន​ប្ដូរ​សូរ​វា​ឲ្យ​ខ្ពស់​ទាប​ទេ តើ​ធ្វើ​ដូច​ម្ដេច​ទើប​ដឹង​ថា​គេ​កំពុង​លេង​បទ​អ្វី? ៨ ព្រោះ​ប្រសិន​បើ​ត្រែ​បញ្ចេញ​សូរ​សំឡេង​ឥត​ច្បាស់ តើ​អ្នក​ណា​នឹង​ត្រៀម​ខ្លួន​ទៅ​ច្បាំង? ៩ ដូច​គ្នា​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​និយាយ​សម្ដី​ដែល​គេ​ស្រួល​យល់ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ដឹង​ថា​អ្នក​រាល់​គ្នា​កំពុង​និយាយ​អ្វី? នោះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​កំពុង​និយាយ​ឥត​ប្រយោជន៍។ ១០ ក្នុង​ពិភព​លោក​មាន​ភាសា​ជា​ច្រើន ហើយ​ភាសា​ទាំង​អស់​សុទ្ធ​តែ​មាន​អត្ថន័យ។ ១១ ដូច្នេះ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ពាក្យ​របស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ អ្នក​នោះ​នឹង​ចាត់​ទុក​ខ្ញុំ​ជា​ជន​បរទេស ហើយ​ខ្ញុំ​នឹង​ចាត់​ទុក​អ្នក​នោះ​ជា​ជន​បរទេស។ ១២ អ្នក​រាល់​គ្នា​ក៏​ដូច្នេះ​ដែរ ដោយ​សារ​អ្នក​រាល់​គ្នា​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ នោះ​ចូរ​ខំ​ព្យាយាម​ឲ្យ​បាន​អំណោយ​ជា​បរិបូរ​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ។+

១៣ ម្ល៉ោះ​ហើយ ចូរ​ឲ្យ​អ្នក​ដែល​និយាយ​ភាសា​ផ្សេង អធិដ្ឋាន​សុំ​ឲ្យ​មាន​សមត្ថភាព​បក​ប្រែ។+ ១៤ ព្រោះ​បើ​ខ្ញុំ​អធិដ្ឋាន​ដោយ​និយាយ​ភាសា​ផ្សេង ខ្ញុំ​អធិដ្ឋាន​ដោយ​សារ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ ប៉ុន្តែ​ក្នុង​គំនិត ខ្ញុំ​មិន​យល់ទេ។ ១៥ ចុះ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ខ្ញុំ​នឹង​អធិដ្ឋាន​ដោយ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ តែ​ខ្ញុំ​ក៏​នឹង​អធិដ្ឋាន​ដោយ​ភាសា​ដែល​ខ្ញុំ​យល់​ដែរ។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង​ដោយ​ឫទ្ធានុភាព​របស់​ព្រះ តែ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ភាសា​ដែល​ខ្ញុំ​យល់​ដែរ។ ១៦ បើ​មិន​ដូច្នេះ ពេល​ដែល​អ្នក​សរសើរ​ព្រះ​ដោយ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​លោក តើ​មនុស្ស​ធម្មតា​អាច​និយាយ​ថា​«​អាមេន​»​ដូច​ម្ដេច​បាន ពេល​ដែល​អ្នក​អរគុណ​ព្រះ? ពី​ព្រោះ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​អ្វី​ទេ។ ១៧ ពិត​មែន​តែ​អ្នក​អរគុណ​ព្រះ​យ៉ាង​ល្អ ប៉ុន្តែ​មនុស្ស​ម្នាក់​ទៀត​មិន​ទទួល​ការ​លើក​ទឹក​ចិត្ត​ទេ។ ១៨ ខ្ញុំ​សូម​អរគុណ​ព្រះ ដោយ​សារ​ខ្ញុំ​និយាយ​ភាសា​ផ្សេង​ៗ​ច្រើន​ជាង​អ្នក​ទាំង​អស់​គ្នា។ ១៩ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​សុខ​ចិត្ត​និយាយ​ប្រាំ​ម៉ាត់​ដែល​អ្នក​ឯ​ទៀត​អាច​យល់​បាន ដើម្បី​ខ្ញុំ​អាច​បង្រៀន​ពួក​គេ ជា​ជាង​និយាយ​ភាសា​ផ្សេង​មួយ​ម៉ឺន​ម៉ាត់​ដែល​ពួក​គេ​មិន​យល់។+

២០ បង​ប្អូន​អើយ កុំ​ទៅ​ជា​អ្នក​ដែល​មាន​សមត្ថភាព​យល់​ដឹង​ដូច​កូន​ក្មេង+ ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​កូន​ក្មេង​ចំពោះ​សេចក្ដី​អាក្រក់+ តែ​ចំពោះ​សមត្ថភាព​យល់ដឹង ត្រូវ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ​វិញ។+ ២១ ច្បាប់​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា*មានប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​បណ្ដា​ជន​នេះ ដោយ​ភាសា​របស់​ជន​បរទេស និង​ដោយ​ពាក្យ​របស់​ជន​ចម្លែក ហើយ​សូម្បី​តែ​ពេល​នោះ ក៏​ពួក​គេ​នឹង​មិន​ព្រម​ស្ដាប់​ខ្ញុំ​ដែរ›​»។+ ២២ ម្ល៉ោះ​ហើយ ការ​និយាយ​ភាសា​ផ្សេង​ៗ ជា​សញ្ញា​សម្គាល់​សម្រាប់​អ្នក​មិន​ជឿ មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ+ រីឯ​ការ​ប្រកាស​ទំនាយ នោះ​គឺ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​ឡើយ។ ២៣ ដូច្នេះ ប្រសិន​បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ ហើយ​ទាំង​អស់​គ្នា​និយាយ​ភាសា​ផ្សេង​ៗ រួច​មាន​មនុស្ស​ធម្មតា​ឬ​អ្នក​មិន​ជឿ​ចូល​មក ពួក​គេ​នឹង​និយាយ​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ហើយ មែន​ទេ? ២៤ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​កំពុង​ប្រកាស​ទំនាយ ហើយ​អ្នក​មិន​ជឿ​ឬ​មនុស្ស​ធម្មតា​ម្នាក់​ចូល​មក សម្ដី​របស់​អ្នក​រាល់​គ្នា​នឹង​ប្រដៅ​តម្រង់​អ្នក​នោះ ហើយ​ជំរុញ​គាត់​ឲ្យ​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​គាត់​បាន​ឮ។ ២៥ យ៉ាង​នេះ រឿង​សម្ងាត់​ក្នុង​ចិត្ត​របស់​គាត់​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ រួច​គាត់​នឹង​ក្រាប​ខ្លួន​គោរព​ព្រះ ដោយ​ប្រកាស​ថា​៖ ​«​ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន​»។+

២៦ បង​ប្អូន​អើយ បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​វិញ? ពេល​ដែល​អ្នក​រាល់គ្នា​មកជួប​ជុំ​គ្នា ម្នាក់​ច្រៀង​សរសើរ​ព្រះ ម្នាក់​បង្រៀន ម្នាក់​រៀប​រាប់​អំ​ពី​ការ​បើក​បង្ហាញ​ពី​ព្រះ ម្នាក់​និយាយ​ភាសា​ផ្សេង ហើយ​ម្នាក់​ទៀត​បក​ប្រែ។+ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ២៧ ម្យ៉ាង​ទៀត បើ​មាន​អ្នក​ណា​និយាយ​ភាសា​ផ្សេង ត្រូវ​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ឬ​ច្រើន​បំផុត​បី​នាក់ ហើយ​ពួក​គាត់​ត្រូវ​ប្ដូរ​វេន​គ្នា ក៏​ត្រូវ​មាន​អ្នក​បក​ប្រែ​ម្នាក់​ដែរ។+ ២៨ ប៉ុន្តែ ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ ចូរ​ឲ្យ​គាត់​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ ហើយ​និយាយ​ក្នុង​ចិត្ត​ទៅ​ព្រះ។ ២៩ ចូរ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ពីរ​ឬ​បី​នាក់+និយាយ ហើយ​អ្នក​ឯ​ទៀត​ត្រូវ​ពិចារណា​ឲ្យ​យល់​អត្ថន័យ។ ៣០ ប៉ុន្តែ ប្រសិន​បើ​ម្នាក់​ទៀត​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​កាល​ដែល​កំពុង​អង្គុយ​នៅ​ទី​នោះ ចូរ​ឲ្យ​អ្នក​ដែល​កំពុង​និយាយ​នៅ​ស្ងៀម​វិញ។ ៣១ ព្រោះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រកាស​ទំនាយ​ម្នាក់​ម្ដង​ៗ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​រៀន​បាន​និង​ទទួល​ការ​លើក​ទឹក​ចិត្ត។+ ៣២ ពួក​អ្នក​ប្រកាស​ទំនាយ​ត្រូវ​តែ​គ្រប់​គ្រង​អំណោយ​ដែល​ពួក​គាត់​បាន​ទទួល​ពី​ឫទ្ធានុភាព​របស់​ព្រះ។ ៣៣ ព្រោះ​ព្រះ​មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត។+

ដូច​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​អ្នក​បរិសុទ្ធ ៣៤ ចូរ​ឲ្យ​ពួក​ស្ត្រី​នៅ​ស្ងៀម​ព្រោះ​ពួក​គាត់​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​និយាយ​ក្នុង​ក្រុម​ជំនុំ​ឡើយ+ តែ​ពួក​គាត់​ត្រូវ​ចេះ​ចុះ​ចូល+ ដូច​ចែង​ក្នុង​ច្បាប់។ ៣៥ ប្រសិន​បើ​ពួក​គាត់​ចង់​រៀន​អ្វី​មួយ ចូរ​ឲ្យ​ពួក​គាត់​សួរ​ប្ដី​ពេល​នៅ​ផ្ទះ​វិញ ព្រោះ​បើ​ស្ត្រី​និយាយ​ក្នុង​ក្រុម​ជំនុំ នោះ​ជា​ការ​អាប់​ឱន​កិត្តិយស។

៣៦ តើ​ប្រសាសន៍​របស់​ព្រះ​បាន​ផ្ដើម​ចេញ​ពី​អ្នក​រាល់​គ្នា​ឬ? ឬ​ក៏​មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ប្រសាសន៍​របស់​ព្រះ?

៣៧ ប្រសិន​បើ​មាន​អ្នក​ណា​គិត​ថា​ខ្លួន​ជា​អ្នក​ប្រកាស​ទំនាយ ឬ​បាន​ទទួលអំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ អ្នក​នោះ​ត្រូវ​ទទួល​ស្គាល់​ថា អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ជា​បញ្ញត្ដិ​របស់​លោក​ម្ចាស់។ ៣៨ ប៉ុន្តែ បើ​អ្នក​ណា​មិន​ទទួល​ស្គាល់​សេចក្ដី​នោះ ព្រះ​ក៏​នឹង​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។* ៣៩ ដូច្នេះ បង​ប្អូន​អើយ ចូរ​បន្ត​ព្យាយាម​ក្នុង​ការ​ប្រកាស​ទំនាយ+ តែ​កុំ​ហាម​អ្នក​ណា​ដែល​និយាយ​ភាសា​ផ្សេង​ៗ​ឡើយ។+ ៤០ ប៉ុន្តែ ចូរ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ធ្វើ​ឡើង​យ៉ាង​ត្រឹម​ត្រូវ និង​ដោយ​របៀប​រៀប​រយ។+

១៥ បង​ប្អូន​អើយ ខ្ញុំ​ចង់​រំលឹក​អំពី​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា+ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​ព្រម​ទទួល ហើយ​កំពុង​កាន់​តាម​នៅ​ឡើយ។ ២ តាម​រយៈ​ដំណឹង​ល្អ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​កាន់​ខ្ជាប់​តាម​ដំណឹង​ល្អ​ដែល​បាន​ឮ​ពី​ខ្ញុំ។ បើ​មិន​ដូច្នេះ​ទេ អ្នក​រាល់​គ្នា​បាន​ទៅ​ជា​អ្នក​ជឿ​ដោយ​ឥត​ប្រយោជន៍។

៣ ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ដ៏​សំខាន់​បំផុត ជា​សេចក្ដី​ដែល​ខ្ញុំ​ក៏​បាន​ទទួល​ដែរ គឺ​ថា​គ្រិស្ត​បាន​ស្លាប់​ដើម្បី​លោះ​យើង​ពី​ភាព​ខុស​ឆ្គង*ស្រប​ទៅ​តាម​បទ​គម្ពីរ+ ៤ ហើយ​ថា​លោក​បាន​ត្រូវ​បញ្ចុះ+ រួច​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ទី​៣+ស្រប​ទៅ​តាម​បទ​គម្ពីរ+ ៥ ហើយ​ថា​លោក​បាន​លេច​មក​ជួប​កេផាស*+ រួច​ជួប​សាវ័ក​ទាំង​១២​នាក់។+ ៦ បន្ទាប់​មក លោក​លេច​មក​ជួប​បង​ប្អូន​ជាង​៥០០​នាក់​នៅ​ពេល​តែ​មួយ។+ បង​ប្អូន​ភាគ​ច្រើន​ពី​ចំណោម​បង​ប្អូន​ទាំង​នោះ នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ តែ​ពួក​គាត់​ខ្លះ​បាន​ស្លាប់​ហើយ។ ៧ ក្រោយ​មក​ទៀត លោក​លេច​មក​ជួប​យ៉ាកុប+ រួច​ជួប​សាវ័ក​ទាំង​អស់។+ ៨ ប៉ុន្តែ​ក្រោយបង្អស់ លោក​លេច​មក​ជួប​ខ្ញុំ+ ដែល​ប្រៀប​ដូច​ជា​កូន​កើត​មុន​ពេល​កំណត់។

៩ ព្រោះ​ក្នុង​ចំណោម​ពួក​សាវ័ក ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ក៏​មិន​សម​នឹង​ហៅ​ថា​សាវ័ក​ដែរ ពី​ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះ។+ ១០ ប៉ុន្តែ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ខ្ញុំ​មាន​មុខ​ងារ​នេះ។ គុណ​ដ៏​វិសេស​លើស​លប់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ មិន​បាន​ទៅ​ជា​អសារ​ឥត​ការ​ទេ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់​ជាង​ពួក​គាត់​ទាំង​អស់​ក្នុង​កិច្ច​បម្រើ។ ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ តែ​ជា​គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​មាន​ចំពោះ​ខ្ញុំ។ ១១ ប៉ុន្តែ ទោះ​ជា​ខ្ញុំ​ឬ​ពួក​គាត់​ក៏​ដោយ យើង​បាន​ផ្សព្វ​ផ្សាយ​តាម​របៀប​នេះ ហើយ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ។

១២ ប្រសិន​បើ​យើង​កំពុង​ផ្សព្វ​ផ្សាយ​ថា​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ+ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? ១៣ ប្រសិន​បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន នោះ​គ្រិស្ត​ក៏​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ១៤ ប៉ុន្តែ ប្រសិន​បើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ នោះ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ច្បាស់​ជា​គ្មាន​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​អ្នក​ក៏​គ្មាន​ប្រយោជន៍​ដែរ។ ១៥ មិន​ត្រឹម​តែប៉ុណ្ណោះ ប្រសិន​បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ព្រះក៏​មិន​បាន​ប្រោស​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ដែរ+ នេះ​មាន​ន័យ​ថា​យើង​បាន​ពោល​កុហក​អំពី​ព្រះ+ កាល​ដែល​យើង​និយាយ​ថា​ព្រះ​បាន​ប្រោស​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ។ ១៦ ព្រោះ​ប្រសិន​បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គ្រិស្ត​ក៏​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ១៧ ម្យ៉ាង​ទៀត ប្រសិន​បើ​គ្រិស្ត​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជំនឿ​របស់​អ្នក​រាល់​គ្នា​គឺ​ឥត​ប្រយោជន៍​ទទេ ហើយ​ការ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​មិន​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ឡើយ។+ ១៨ ឯ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ដែល​ស្លាប់​ទៅ ក៏​បាន​វិនាស​សាប​សូន្យ​រហូត​ទៅ​ដែរ។+ ១៩ ប្រសិន​បើ​យើង​បាន​សង្ឃឹម​លើ​គ្រិស្ត​ក្នុង​ជីវិត​នេះ​តែ​ប៉ុណ្ណោះ យើង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​អាណិត​ជាង​គេ។

២០ ក៏​ប៉ុន្តែ គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មែន លោក​ជា​ផល​ដំបូង​ពី​ចំណោម​ពួក​អ្នក​ដែល​បាន​ស្លាប់។+ ២១ ព្រោះ​សេចក្ដី​ស្លាប់​គឺ​តាម​រយៈ​បុរស​ម្នាក់+ ដូច្នេះ​ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​តាម​រយៈ​បុរស​ម្នាក់​ដែរ។+ ២២ ព្រោះ​ដូច​ទាំង​អស់​គ្នា​កំពុង​ស្លាប់​ដោយ​សារ​អាដាម+ នោះ​ទាំង​អស់​គ្នា​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ដោយ​សារ​គ្រិស្ត​ដែរ។+ ២៣ ប៉ុន្តែ ម្នាក់​ៗ​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ​តាម​លំដាប់​របស់​ខ្លួន​គឺ គ្រិស្ត​ជា​ផល​ដំបូង+ បន្ទាប់​មក​ក្នុង​អំឡុង​វត្ត​មាន​របស់​គ្រិស្ត ពួក​អ្នក​ដែល​ជា​របស់​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ។+ ២៤ បន្ទាប់​មក នៅ​ទី​បំផុត លោក​នឹង​ប្រគល់​រាជាណាចក្រ​ជូន​ព្រះ​ជា​បិតា​របស់​លោក ក្រោយ​ពី​លោក​បាន​បំផ្លាញ​ការ​គ្រប់​គ្រង អំណាច និង​ឫទ្ធានុភាព​ទាំង​អស់​ឲ្យ​សាប​សូន្យ។+ ២៥ ព្រោះ​លោក​ត្រូវ​គ្រប់​គ្រង​ជា​ស្ដេច រហូត​ដល់​ព្រះ​ដាក់​សត្រូវ​ទាំង​អស់​នៅ​ក្រោម​បាត​ជើង​លោក។+ ២៦ សត្រូវ​ចុង​ក្រោយ​ដែល​ជា​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ។+ ២៧ ព្រោះ​ព្រះ​«​បាន​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នៅ​ក្រោម​បាត​ជើង​របស់​លោក​»។+ ប៉ុន្តែ ពេល​ដែល​គាត់*និយាយ​ថា​៖ ‹អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​ធ្វើ​ឲ្យ​ចុះ​ចូល›+ គឺ​ជាក់​ស្ដែង​ហើយ​ថា នេះ​មិន​រួម​បញ្ចូល​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​លោក​ទេ។+ ២៨ ប៉ុន្តែ ក្រោយ​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​របស់​លោក បុត្រ​នោះ​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​នោះ+ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វី​ៗ​ទាំង​អស់​ដល់​បុគ្គល​គ្រប់​រូប។+

២៩ បើ​មិន​ដូច្នោះ​ទេ តើ​មាន​ប្រយោជន៍​អ្វី​ចំពោះ​ពួក​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ដើម្បី​នឹង​ស្លាប់?+ ប្រសិន​បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាល់​តែ​សោះ ម្ដេច​បាន​ជា​ពួក​គេ​ទទួល​ការ​ជ្រមុជ​ដើម្បី​នឹង​ស្លាប់? ៣០ ចុះ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​ដែរ?+ ៣១ បង​ប្អូន​អើយ ការ​ដែល​ខ្ញុំ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ នោះ​ជា​រឿង​ពិត ដូច​មោទនភាព​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​រាល់​គ្នា​ក្នុង​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ដែរ។ ៣២ ប្រសិន​បើ​ខ្ញុំ​បាន​ត​យុទ្ធ​ជា​មួយ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូរ​ដូច​អ្នក​ឯ​ទៀត*+ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ? ប្រសិន​បើ​មនុស្ស​ស្លាប់​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ ​«​ចូរ​យើង​ពិសា​អាហារ​ពិសា​ស្រា​ទៅ ព្រោះ​ថ្ងៃ​ស្អែក​យើង​នឹង​ស្លាប់​ហើយ​»។+ ៣៣ កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេព​គប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ។*+ ៣៤ ចូរ​ភ្ញាក់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​កុំ​ប្រព្រឹត្ត​ខុស​ឡើយ ព្រោះ​អ្នក​ខ្លះគ្មាន​ចំណេះ​អំពី​ព្រះ​ទេ។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស។

៣៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ខ្លះ​នឹង​សួរ​ថា​៖ ​«​តើ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? តើ​ពួក​គេ​នឹង​មាន​រូប​កាយ​បែប​ណា?​»។+ ៣៦ មនុស្ស​ឥត​វិចារណញ្ញាណ! អ្វី​ដែល​អ្នក​បាន​សាប​ព្រោះ ត្រូវ​តែ​ងាប់​សិន ទើប​មាន​ជីវិត​ឡើង​វិញ​បាន។ ៣៧ អ្វី​ដែល​អ្នក​សាប​ព្រោះ គឺ​ជា​គ្រាប់​ប៉ុណ្ណោះ មិន​មែន​ជា​រូប​រាង​នៃ​ដើម​ដែល​នឹង​ដុះ​ឡើង​នោះ​ទេ ទោះ​ជា​នោះ​ជា​គ្រាប់​ស្រូវ​សាលី​ឬ​គ្រាប់​ពូជ​ផ្សេង​ទៀត​ក៏​ដោយ។ ៣៨ ប៉ុន្តែ ព្រះ​ធ្វើ​ឲ្យ​មាន​រូប​រាង​តាម​ដែល​លោក​ពេញ​ចិត្ត ក៏​ឲ្យ​រូប​រាង​ដល់​គ្រាប់​នី​មួយ​ៗ​តាម​ពូជ​វា។ ៣៩ សាច់​ទាំង​អស់​មិន​មែន​ដូច​គ្នា​ទេ មនុស្សជាតិ​មាន​សាច់​ម្យ៉ាង សត្វ​ជើង​បួន​មាន​សាច់​ម្យ៉ាង​ទៀត សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង​ទៀត។ ៤០ មាន​រូប​កាយ​សម្រាប់​ស្ថាន​សួគ៌+ និង​មាន​រូប​កាយ​សម្រាប់​ផែនដី+ តែ​សិរី​រុង​រឿង​របស់​រូប​កាយ​សម្រាប់​ស្ថាន​សួគ៌​គឺ​ម្យ៉ាង ហើយ​សិរី​រុង​រឿង​របស់​រូប​កាយ​សម្រាប់​ផែនដី​គឺ​ម្យ៉ាង​ទៀត។ ៤១ រស្មី​រុង​រឿង​របស់​ដួង​អាទិត្យ​គឺ​ម្យ៉ាង ឯ​រស្មី​រុង​រឿង​របស់​ដួង​ខែ​គឺ​ម្យ៉ាង​ទៀត+ ហើយ​រស្មី​រុង​រឿង​របស់​ផ្កាយ​គឺ​ម្យ៉ាង​ទៀត។ តាម​ការ​ពិត ផ្កាយ​នា​នា​មាន​រស្មី​រុង​រឿង​ផ្សេង​ៗ​ពី​គ្នា។

៤២ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក៏​ដូច្នោះ​ដែរ។ រូប​កាយ​ដែល​បាន​ត្រូវ​សាប​ព្រោះ​អាច​ខូច​ទៅ តែ​រូប​កាយ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​អាច​ខូច​ទៅ​បាន​ទេ។+ ៤៣ រូប​កាយ​ដែល​បាន​ត្រូវ​សាប​ព្រោះ​ដោយ​អាប់​ឱន​កិត្តិ​យស នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សិរី​រុង​រឿង។+ រូប​កាយ​ដែល​បាន​ត្រូវ​សាប​ព្រោះ​ដោយ​មាន​ភាព​ទន់​ខ្សោយ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​ឫទ្ធានុភាព។+ ៤៤ រូប​កាយ​ដែល​បាន​ត្រូវ​សាប​ព្រោះ​ជា​សាច់​ឈាម នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​វិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​សាច់​ឈាម ក៏​មាន​រូបកាយ​វិញ្ញាណ​ដែរ។ ៤៥ បទ​គម្ពីរ​ចែង​ដូច្នេះ​ថា​៖ ​«​អាដាម​ដែល​ជា​មនុស្ស​ដំបូង ក៏​មាន​ជីវិត*ឡើង​»។+ ឯ​អាដាម​ចុង​ក្រោយ​បាន​ទៅ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។+ ៤៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ រូប​កាយ​ដំបូង​មិន​មែន​ជា​វិញ្ញាណ​ទេ តែជា​សាច់​ឈាម ហើយ​រូប​កាយ​ក្រោយ​មក ជា​វិញ្ញាណ។ ៤៧ បុរស​ទី​១​មក​ពី​ផែនដី ហើយ​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី+ ឯ​បុរស​ទី​២​មក​ពី​ស្ថាន​សួគ៌។+ ៤៨ បុរស​ដែល​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី​គឺ​យ៉ាង​ណា ពួក​អ្នក​ដែល​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី​ក៏​យ៉ាង​នោះ​ដែរ។ ឯបុរស​ដែល​បាន​ទៅ​ស្ថាន​សួគ៌​គឺ​យ៉ាង​ណា ពួក​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​យ៉ាង​នោះ​ដែរ។+ ៤៩ ដូច​យើង​មាន​លក្ខណៈ*ដូច​អ្នក​ដែល​ព្រះ​បាន​បង្កើត​ពី​ធូលី​ដី+ នោះ​យើង​ក៏​នឹង​មាន​លក្ខណៈ*ដូច​អ្នក​ដែល​បាន​មក​ពី​ស្ថាន​សួគ៌​ដែរ។+

៥០ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​បង​ប្អូន​ថា មនុស្ស​ដែល​មាន​រូប​កាយ​ជា​សាច់​ឈាម​មិន​អាច​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ ហើយ​អ្វី​ដែល​អាច​ខូច​ទៅ ក៏​មិន​អាច​ទទួល​អ្វី​ដែល​មិន​អាច​ខូច​ជា​មត៌ក​បាន​ដែរ។ ៥១ មើល! ខ្ញុំ​ប្រាប់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​មួយ​ដល់​អ្នក​រាល់​គ្នា​៖ មិន​មែន​យើង​ទាំង​អស់​គ្នា​នឹង​ស្លាប់​ទេ តែ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ+ ៥២ ក្នុង​មួយ​រំពេច គឺ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ក្នុង​អំឡុង​ពេល​ដែល​ត្រែ​ចុង​ក្រោយ​បន្លឺ​ឡើង។ ពី​ព្រោះ​ត្រែ​នឹង​បន្លឺ​ឡើង+ រួច​មនុស្ស​ស្លាប់​នឹង​ត្រូវប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មិន​អាច​ខូច​ទៅ​បាន​ឡើយ ហើយ​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។ ៥៣ ព្រោះ​អ្នក​ដែល​អាច​ខូច​រលួយ ត្រូវ​ទៅ​ជា​អ្នក​ដែល​មិន​អាច​ខូច​រលួយ+ ហើយ​អ្នក​ដែល​អាច​ស្លាប់ ត្រូវ​ទៅ​ជា​អមតៈ។+ ៥៤ ប៉ុន្តែ ពេល​អ្នក​ដែល​អាច​ខូច​រលួយ ទៅ​ជា​អ្នក​ដែល​មិន​អាច​ខូច​រលួយ ហើយ​អ្នក​ដែល​អាច​ស្លាប់ ទៅ​ជា​អមតៈ នោះ​អ្វី​ដែល​បទ​គម្ពីរ​ចែង​នឹង​បាន​សម្រេច គឺ​ថា​៖ ​«​សេចក្ដីស្លាប់បានបាត់​ទៅជា​រៀង​រហូត​»។+ ៥៥ ​«​សេចក្ដី​ស្លាប់​អើយ តើ​ជ័យ​ជម្នះ​របស់​អ្នក​នៅ​ឯ​ណា? សេចក្ដី​ស្លាប់​អើយ តើ​ទ្រនិច​របស់​អ្នក​នៅ​ឯ​ណា?​»។+ ៥៦ ទ្រនិច​ដែល​បណ្ដាល​ឲ្យ​ស្លាប់​គឺ​ជា​ភាព​ខុស​ឆ្គង+ តែ​ច្បាប់*ផ្ដល់​ឲ្យ​ភាព​ខុស​ឆ្គង​មាន​អំណាច។+ ៥៧ ក៏​ប៉ុន្តែ សូម​អរគុណ​ព្រះ ព្រោះ​លោក​ផ្ដល់​ជ័យ​ជម្នះ​ឲ្យ​យើង​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង!+

៥៨ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង+ និង​មិនត្រូវ​រង្គោះ​រង្គើ​ឡើយ ហើយ​ចូរ​ជាប់​រវល់​ជា​និច្ច​ក្នុង​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់+ ដោយ​ដឹង​ថា​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ទាំង​នឿយ​ហត់​ក្នុង​លោក​ម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។+

១៦ ឥឡូវ ខ្ញុំ​សូម​និយាយ​អំពី​ការ​ប្រមូល​វិភាគទាន​សម្រាប់​ពួក​អ្នក​បរិសុទ្ធ។+ សូម​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​ណែនាំ​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ខេត្ត​កាឡាទី។ ២ រាល់​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក​តាម​ដែល​ខ្លួន​មាន ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​ប្រមូល​វិភាគទាន​នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់។ ៣ ប៉ុន្តែ ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​ពួក​បុរស​ដែល​អ្នក​រាល់​គ្នា​បាន​លើក​ឈ្មោះ​ឡើង​ក្នុង​សំបុត្រ+ ឲ្យ​យក​អំណោយ​ដ៏​សប្បុរស​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូសាឡិម។ ៤ ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​ទៅ​គឺ​សម​ជាង នោះ​ខ្ញុំ​នឹង​ទៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​គាត់។

៥ ប៉ុន្តែ ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​រាល់​គ្នា​ក្រោយ​ពី​ខ្ញុំ​ធ្វើ​ដំណើរ​កាត់​តំបន់​ម៉ាសេដូន ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​កាត់​តំបន់​នោះ។+ ៦ ប្រហែល​ជា​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​មួយ​រយៈ ឬ​ក៏​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ផុត​រដូវ​ត្រជាក់ ដើម្បី​ក្រោយ​មក​អ្នក​រាល់​គ្នា​អាច​ជូន​ដំណើរ​ខ្ញុំ​មួយ​កំណាត់​ផ្លូវ រួច​ខ្ញុំ​នឹង​ទៅ​កន្លែង​ដែល​ខ្ញុំ​បម្រុង​ទៅ។ ៧ ព្រោះ​ខ្ញុំ​មិន​ចង់​ជួប​អ្នក​រាល់​គ្នា ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ​ភ្លែត​នោះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា​អាច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​បន្តិច+ ប្រសិន​បើ​ព្រះ​យេហូវ៉ា*អនុញ្ញាត។ ៨ ប៉ុន្តែ ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ+រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​៥០ ៩ ព្រោះ​មាន​ទ្វារ​បើក​ចំហ​យ៉ាង​ធំ​សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​បម្រើ+ តែ​មាន​អ្នក​ប្រឆាំង​ជា​ច្រើន។

១០ ក៏​ប៉ុន្តែ ប្រសិន​បើ​ធីម៉ូថេ+មក​ដល់ កុំ​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​គាត់​កំពុង​បំពេញ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា*+ដូច​ខ្ញុំ​ដែរ។ ១១ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់។ សូម​ជូន​ដំណើរ​គាត់​ដោយ​សុវត្ថិភាព ដើម្បី​គាត់​អាច​មក​ឯ​ខ្ញុំ ព្រោះ​ខ្ញុំ​និង​បង​ប្អូន​ឯ​ទៀត​កំពុង​រង់​ចាំ​គាត់។

១២ ចំណែក​អាប៉ូឡុស+ ដែល​ជា​បង​ប្អូន​របស់​យើង ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​បង​ប្អូន ប៉ុន្តែ​គាត់​មិន​ទាន់​ចង់​មក​ទេ​ឥឡូវ​នេះ តែ​គាត់​នឹង​មក​ពេល​ដែល​គាត់​មាន​ឱកាស។

១៣ ចូរ​ដឹង​ខ្លួន​ជា​និច្ច+ ចូរ​កាន់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ+ ចូរ​មាន​ចិត្ត​ក្លាហាន*+ ចូរ​មាន​កម្លាំង​ខ្លាំង​ក្លា​ឡើង។+ ១៤ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សេចក្ដីស្រឡាញ់។+

១៥ បង​ប្អូន​អើយ ឥឡូវ​ខ្ញុំ​សូម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​៖ អ្នក​រាល់​គ្នា​ដឹង​ថា​ពួក​អ្នក​ផ្ទះ​របស់​ស្ទេផាណាស ជា​ផល​ដំបូង​នៅ​ខេត្ត​អាខេយ៉ា ហើយ​ពួក​គាត់​ប្រុង​ប្រៀបខ្លួន​ជា​និច្ច​ដើម្បី​បម្រើ​ពួក​អ្នក​បរិសុទ្ធ។ ១៦ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ត​ចុះ​ចូល​ចំពោះ​មនុស្ស​បែប​នោះ និង​ចំពោះ​អស់​អ្នក​ដែល​រួម​សហការ ព្រម​ទាំង​អស់​អ្នក​ដែល​ខំ​ប្រឹង​ធ្វើ​ការ។+ ១៧ ប៉ុន្តែ ខ្ញុំ​អរ​សប្បាយ​ដោយ​សារ​ស្ទេផាណាស+ ភ័រទូណាតុស និង​អាខេកុស​ដែល​បាន​មក​ជួប​ខ្ញុំ ព្រោះ​ការ​ដែល​ពួក​គាត់​មក នោះ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​នៅ​ទី​នេះ។ ១៨ ពី​ព្រោះ​ពួក​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​និង​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា​បុរស​បែប​នោះ​មាន​តម្លៃ។

១៩ ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ខេត្ត​អាស៊ី*ផ្ដាំ​សួរ​សុខ​ទុក្ខ។ អាគីឡា​និង​ព្រីស្កា ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួក​គាត់+ ផ្ដាំ​សួរ​សុខ​ទុក្ខ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ២០ បង​ប្អូន​ទាំង​ឡាយ​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា។ ចូរ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប។*

២១ ខ្ញុំ ប៉ូល សរសេរ​ពាក្យ​សួរ​សុខ​ទុក្ខ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។

២២ ប្រសិន​បើ​អ្នក​ណា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ម្ចាស់ សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា។ ឱ​លោក​ម្ចាស់​របស់​យើង​អើយ! សូម​អញ្ជើញ​មក! ២៣ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ២៤ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​ប្រហារ​ជីវិត​លោក​ម្ចាស់​លើ​បង្គោល​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​មាន​គោល​ដៅ​តែ​មួយ​»​

ឬ​«​ដ៏​ឈ្លាស​វៃ​»​

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

ឬ​«​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ស្កប់​ចិត្ត​»​

ឬ​«​គ្រូ​»។ នេះ​សំដៅ​លើ​អ្នក​ដែល​ជា​អាណាព្យាបាល​ឬ​អ្នក​ការ​ពារ​កូន​ក្មេង

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​ជន​ជាតិ​ដទៃ​ដែល​មិន​កាន់​សាសនា​គ្រិស្ត​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ន័យ​ត្រង់​«​ដើម្បី​បំផ្លាញ​សាច់​ឈាម​»​

ឬ​«​សេព​គប់​»​

មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​សេព​គប់​»​

មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​សេព​គប់​»​

មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​កុំ​ចាញ់​បោក​អ្នក​ណា​ឲ្យ​សោះ​»​

មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

នេះ​សំដៅ​លើ​ការ​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ណា​ម្នាក់

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

សំដៅ​លើ​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ

សំដៅ​លើ​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

ន័យ​ត្រង់​«​អ្នក​ដែល​មិន​ធ្លាប់​រួម​ដំណេក​»​

នេះ​អាច​សំដៅ​លើ​ពោះ​ម៉ាយ

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ន័យ​ត្រង់​«​អ្នក​ដែល​មិន​ធ្លាប់​រួម​ដំណេក​»​

ន័យ​ត្រង់​«​មាន​ទុក្ខ​វេទនា​ក្នុង​សាច់​ឈាម​ខ្លួន​»​

ន័យ​ត្រង់​«​អ្នក​ដែល​មិន​ធ្លាប់​រួម​ដំណេក​»​

ន័យ​ត្រង់​«​អ្នក​ដែល​មិន​ធ្លាប់​រួម​ដំណេក​»​

ន័យ​ត្រង់​«​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»​

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ឬ​«​ការ​រៀបចំ​»​

ឬ​«​កីឡាករ​»​

ឬ​«​ដាក់​ទោស​»​

មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​នៃ​របៀប​របប​ពិភព​លោក​នេះ​»​

ន័យ​ត្រង់​«​ពែង​នៃ​ពរ ដែល​យើង​ឲ្យ​ពរ​»​

ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ប្រច័ណ្ឌ​»​ សំដៅ​លើ​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ចិត្ត ដោយ​មិន​គោរព​ប្រណិប័តន៍​លោក​ផ្ដាច់​មុខ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ប្រមុខ​»​

ឬ​«​ប្រមុខ​»​

ជា​ទោស​ដែល​ទទួល​ដោយ​សារបាន​ធ្វើ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

នេះ​សំដៅ​លើ​ការ​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សំដៅ​លើ​អ្នក​មិន​ជឿ

ឬ​«​ឫទ្ធានុភាព​របស់​ព្រះ​»​

ឬ​«​ខ្ញុំ​ឥត​ប្រយោជន៍​សោះ​ឡើយ​»​

ឬ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​ប្រច័ណ្ឌ​»​

ឬ​«​មិន​ឈ្លើយ​»​

ឬ​«​នូវ​កំហុស​របស់​គេ​»​

ឬ​«​មិន​ដែល​បរាជ័យ​»​

សំដៅ​លើ​ការ​និយាយ​ភាសា​ផ្សេង​ៗ​បាន​ដោយ​ការ​អស្ចារ្យ

ន័យ​ត្រង់​«​នឹង​ទល់​មុខ​គ្នា​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បើ​មាន​អ្នក​ណា​ល្ងង់ ចូរ​ឲ្យ​អ្នក​នោះ​នៅ​ល្ងង់​ចុះ​»​

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ

ក៏​មាន​ឈ្មោះ​ថា​ពេត្រុស​ដែរ

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ដាវីឌ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តាម​ទស្សនៈ​មនុស្ស​»​

ឬ​«​បង្ខូច​សីលធម៌​ល្អ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​រូប​»​

ន័យ​ត្រង់​«​រូប​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ចូរ​ប្រព្រឹត្ត​ឲ្យ​ដូច​បុរស​»​

មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

គ្រិស្ត​សាសនិក​ធ្លាប់​សួរ​សុខ​ទុក្ខ​គ្នា​ដោយ​ការ​ថើប​ពេល​ជួប​គ្នា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក